Monday, February 24, 2025
Homeសង្គម និងជីវិតម៉ែនាំកូនទៅរាវលៀស ល...ង់ទឹកស្លា...ប់

ម៉ែនាំកូនទៅរាវលៀស ល…ង់ទឹកស្លា…ប់

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ បាននាំកូនប្រុសតូចម្នាក់ ទៅរាវលៀស ពេលទៅដល់ ម្តាយចុះរាវលៀស ដោយទុកឱ្យកូនប្រុសនៅលេងលើមាត់ច្រាំង តែម្នាក់ឯង ស្រាប់តែម្តាយភ្លេចខ្លួនបន្តិច កូនប្រុសលង់ទឹកស្លាប់បាត់។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៨នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចអាងស្តុកទឹកបឹងត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះដារ៉ា ច័ន្ទរៈ អាយុ៧ឆ្នាំ មានឪពុកឈ្មោះរ៉េត ដារ៉ា អាយុ២៩ឆ្នាំ ម្តាយឈ្មោះឈ្លឺត សៀប អាយុ២៩ឆ្នាំ និងមានលំនៅ ភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង។

តាមសម្តីស្ត្រីឈ្មោះឈ្លឺត សឿប មុខរបររាវលៀសលក់ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបាននាំកូនប្រុសរងគ្រោះខាងលើ ចេញទៅរាវលៀស ដូចសព្វដង ដោយសារ តែជីវភាពទីទ័លក្រ ណាមួយទ័លដៃជើង គ្មានអ្នកមើលថែកូនផង ទើបពេលចេញទៅរាវលៀស នាងតែងនាំកូនប្រុសទៅជាមួយជានិច្ច។ លុះពេលទៅដល់កន្លែងរាវលៀស នាងបានចុះរាវលៀស តែម្នាក់ឯង ដោយទុកកូនប្រុសឱ្យនៅលេងលើមាត់ច្រាំង ស្រាប់តែពេលដែលនាងឈ្ងោករាវលៀសភ្លេចខ្លួនមួយភ្លែត ក្រឡេករកមើលកូនប្រុស ស្រាប់តែបាត់ មិនដឹងទៅណា ក៏ធ្វើឱ្យកើតមានការផ្អើលឆោឡោ ស្រែកហៅគេឯងឱ្យជួយរាវរក ស្រា ប់តែប្រទះឃើញកូនប្រុសលង់ទឹកស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុម្តាយបាននាំកូនរងគ្រោះ ទៅរាវលៀសនៅ ហើយដោយម្តាយជាប់រវល់រាវរកលៀស ធ្វេសប្រហែស មិនបានមើលកូន  ទើបបណ្តាលធ្វើឱ្យកូនលង់ទឹកស្លាប់បែបនេះ។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES