ភ្នំពេញ ៖ បុរស២នាក់ចេញពីផឹកស៊ីស្រវឹងបើករថយន្តរេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវរួចក៍ជ្រុលទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយវៀចអស់ចំនួនដើមធ្វើអោយរថយន្តហោះផ្លោងរំលងសួនច្បារទៅចំណែកផ្លូវម្ខាងទៀតព្រមទាំងធ្វើរថយន្តរងការខូចខាតយ៉ាងដំណំហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ជិតនិងស្រាបៀរកម្ពុជា ផ្លូវ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់បើករថយន្ត ម៉ាកឡិចស៊ីសES300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA 3499មិនដឹងថាចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ បានធ្វើដំនើរតាមផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែរថយន្តបង្កបានរេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវ ហើយបោកគូទក្រោយផ្ទប់ទៅនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាល
អោយវៀចនិងធ្លាក់អំពូលភ្លើងបែកខ្ចាយពេញផ្លូវនិងបែកខឿនសួនច្បារ ចំនែករថយន្តបង្កហោះផ្លោងរំលងសួនច្បារទៅបំនែកផ្លូវមួយចំហៀងទៀត បណ្តាលអោយរងការខូចខាតខ្ទេចគូទក្រោយចំហៀងខាងស្តាំ និងបែកកញ្ចក់ក្រោយខ្ទេចព្រមទាំងបែកកង់មុខចំហៀងខាងឆ្វេង តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងអ្នកធ្វើដំណើរតាមផ្សេងនោះ
ទេ ។
ភ្លាមៗនោះដែរអ្នកបើកបររថយន្តបង្កបានហៅគ្នីគ្នាបើករថយន្តមួយគ្រឿងទៀតមកបម្រុងអូសចេញយកទៅជួសជុលដោយខ្លួនឯង តែពេលនោះក៍ត្រូវសមត្ថកិច្ចជំនាញទៅដល់រួចបានឃាត់យករថយន្តព្រមទាំងអ្នកបើកយកទៅរក្សាទុកអធិការដ្ឋាន អធិការដ្ធានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយ ៕
ណន រ៉ាត់