ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តសេរីទំនើបឡើងលើសួនច្បារជិតនាគបាញ់ទឹក បណ្តាលអោយរថយន្តបែកកង់មុខទាំងសងខាង និងធ្វើអោយចិញ្ចើមផ្លូវនិងសួនច្បាររងការខូចខាតតិចតួច ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ឈានចូលថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ទុលមុខនិងមជ្ឈមណ្ឌលភ្នំពេញ ផ្លូវព្រះសីហនុ កែងនិងផ្លូវសុធារសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាជនជាតិចិនម្នាក់ អាយុជាង៣០ឆ្នាំ មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ គឺបានបើករថយន្តសេរីទំនើបម៉ាក FURERNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO 8816បានធ្វើដំនើរតាមផ្លូវ ព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កើតបានបួងចង្កូតបត់ឆ្វេងឡើងទៅផ្លូវសុធារស តែដោយសាររថយន្តលឿនពេកក៍ជ្រុលទៅបុកចិញ្ចើមផ្លូវឡើងសួនច្បារ បណ្ដាលឲ្យរងការខូចខាតបែកចិញ្ចើមផ្លូវនិងសួនច្បារបន្តិចបន្តួចតែប៉ុណ្ណោះ ។ ចំនែករថយន្តបង្ករងការខូចខាតបែកកង់មុខទាំងសងខាងព្រមទាំងផ្ទុះពោងសុវត្ថិភាពទាំងពីរផងដែរ ចំនែកអ្នកបើកបរអត់មានរងរបួសនោះទេ ហើយភ្លាមៗនោះខាងរថយន្តបង្កបានហៅរថយន្តមកស្ទូចយករថយន្តបង្កដាក់លើរថយន្តស្ទួចត្រៀមដឹកចេញយកទៅជួសជុល ស្របពេលនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាន់រួចហើយបានទំនាក់ទំនង់ហៅខាងសមត្ថកិច្ចជំនាញអោយចុះមកយកទាំងអ្នកបើកបរព្រមទាំងទាំងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការផាកពិន័យនិងអប់រំ ៕
ណនរ៉ាត់