Sunday, July 20, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូ​លឿន​ជាន់​ហ្រ្វំាង​មិន​ទាន់​បុក​រថយន្ត​កុង​តឺន័រ​ចំពាក់​កណ្តាល​រង​របួស​ធ្ងន់

ជិះ​ម៉ូតូ​លឿន​ជាន់​ហ្រ្វំាង​មិន​ទាន់​បុក​រថយន្ត​កុង​តឺន័រ​ចំពាក់​កណ្តាល​រង​របួស​ធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តកុងតឺន័រដែល កំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលរថយន្តបណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកនឹងរថយន្តរងរបួសធ្ងន់ ​កាលវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខអគ្គបញ្ជាការកងទ័ពជើកគោគ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។​

រថយន្តបង្កជារថយន្តកុងតឺន័រ ម៉ាកនីសាន់ ឌីសែល ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 3​C2883​បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង។​ចំណែកម៉ូតូរងគ្រោះម៉ាក ភូសា ពណ៌សលាយខ្មៅ ​ពាក់ស្លាកលេខ​ភ្នំពេញ1CH ,7245 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច។​
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូធំ ម៉ាកភូសា ពណ៌ស​លាយខ្មៅបើកបរក្នុងទិសដៅពីកើត ទៅលិច យ៉ាងលឿន  លុះបើកមកដល់ចំណុចកើតហេតុ  ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង បើកឆ្លងផ្លូវ​ក្នុងទិសដៅពី​ជើងទៅត្បូង បន្ទាប់មកម៉ូតូរងគ្រោះខាងលើជាន់ ហ្រ្វាំងមិនទាន់បានជ្រុលទៅបុករថយន្ត​កុងតឺន័រចំពាក់កណ្តាលបណ្តាលអោយម៉ូតូដួល ចូលក្រោមរថយន្ត ចំណែកអ្នកបើកម៉ូតូដួលបោកនឹងរថយន្តកុងតឺន័ររងរបួសសន្លប់ ស្តូកស្តឹងនៅកន្លែងកើតហេតុ  ដោយឡែកអ្នកបើក​រថយន្តកុងតឺន័រ ឃើញបុរសរងគ្រោះ មាន​សភាពធ្ងន់ធ្ងរ បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។​

ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ​គ្លីនិច​រស្មី​ ដឹកយកទៅព្យាបាល។ ចំណែកម៉ូតូនិងរថយន្តកុងតឺន័រត្រូវបានជំនាញចរាចរណ៌ខណ្ឌធ្វើការវាស់វែង​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យរងចាំការដោះស្រាយថ្ងៃក្រោយ៕

ថោង ធីម

RELATED ARTICLES