ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតដល់បានសម្រេច នៅក្នុងទ្រុងមាន់ រួចក៏រត់គេចខ្លួនអស់រយៈ ពេលជិត១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ក្របួចជាប់ កាលពីវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ព្រៃខ្លុង ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនពីបទរំលោភសេពសន្ថវៈរូបនេះ មានឈ្មោះ អ៊ុំ ហុង អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិខ្សាច់- ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ។ ចំណែកនារីរងគ្រោះមានឈ្មោះជ.វ.ណ អាយុ២៩ឆ្នាំ មាន លំនៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នាងត្រូវជនសង្ស័យ ឈ្មោះអ៊ុំ ហេង ចាប់រំលោភនៅក្នុងទ្រុងមាន់ ក្បែរផ្ទះរបស់នាង រហូតដល់បានសម្រេច រួច ក៏រត់គេចខ្លួនចេញបាត់ពីមូលដ្ឋានខាងលើមួយ រយៈ។ ចំណែកនាង ក្រោយពីត្រូវជនសង្ស័យ រំលោភ ហើយក៏បានយករឿងរ៉ាវប្រាប់ឪពុក ម្តាយនិងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ក្បាលត្រាច ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស តាមច្បាប់។
លោកវរសេនីយ៍ត្រីឯម រុន អធិការនគរ- បាលស្រុកក្រគរ បានឱ្យដឹងថា ក្រោយពីទទួល បានពាក្យបណ្តឹងរបស់នារីរងគ្រោះរួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតប្រទះ ឃើញជនសង្ស័យត្រឡប់ចូលមកក្នុងមូលដ្ឋាន កើតហេតុខាងលើវិញ ក៏ចាប់ឃាត់ខ្លួននាំយក មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ក្រគរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុំ ហុង បានឆ្លើយបដិសេធថា រឿងរ៉ាវខាងលើ នេះមិនមែនជាករណីរំលោភសេពសន្ថវៈអ្វី ដូច ដែលភាគីខាងស្រីប្តឹងចោទប្រកាន់នោះទេ។ តាមពិតរូបគេ និងនារីរងគ្រោះ បានស្រលាញ់ គ្នារហូតដល់ព្រមព្រៀងរួមរ័កជាមួយគ្នា រហូត ដល់បានសម្រេចដល់ទៅ២លើកឯណោះ។ ប៉ុន្តែ ចៃដន្យអាក្រក់នៅថ្ងៃកើតហេតុ ខណៈដែល ពួកគាត់កំពុងរួមរ័កគ្នា ស្រាប់តែម្តាយខាងស្រី តាមទាន់ ទើបខាងស្រីបែរជាឆោឡោថា រូប គេចាប់រំលោភនាងទៅវិញ តែតាមពិតជារឿង ត្រូវរ៉ូវគ្នាសោះ។
បើទោះជាជនសង្ស័យព្យាយាមឆ្លើយ ដោះសារយ៉ាងណាក្តី ក៏សមត្ថកិច្ចបានរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕
សាមឿន