Monday, February 24, 2025
Homeសង្គម និងជីវិតបុរសខ្មែរ រៀបការប្តីតាអាគាំង

បុរសខ្មែរ រៀបការប្តីតាអាគាំង

ខេត្តសៀមរាប ៖ ពិតជាគូស្នេហាចម្លែក ដែលកន្លងមកធ្លាប់តែឃើញប្រពន្ធ យកប្តីចាស់ ឬប្តីយកប្រពន្ធចាស់ ស្រាប់តែលើកនេះ បុរសខែ្មរម្នាក់ ដែលស្រឡាញ់ភេទដូចគ្នា បានរៀបការជាមួយបុរសបរទេស ដែលមានវ័យចាស់ ជាង៧០ឆ្នាំ ។

 ពិធីមង្គលការប្រុសនិងប្រុសនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិសូភី ឃុំកន្រ្ទាំង ស្រុកបាសាទបាគង ខេត្តសៀមរាប រវាងបុរសជនជាតិខ្មែឬ វ័យជាង៣០ឆ្នាំ ឈ្មោះលាង ឡុន ជាមួយបុរសវ័យចំណាស់ ជាង៧០ឆ្នាំ ជនជាតិអាមេរិក ឈ្មោះឌឹក ថាហុន អាយុ៧០ឆ្នាំ ។ ពិធីរៀបការនេះ បានធ្វើឡើងតាមបែបប្រពៃណីខ្មែរ ដោយមានសាច់ញាតិ ភ្ញៀវកិត្តិយស មកចូលរួមច្រើនកុះករ។

តាមប្រភពសាច់ញាតិសាមីដើមការ បានឲ្យដឹងថា ពីធីមង្គលការនេះ បានអញ្ជើញភ្ញៀវចូលរួមពិសាភោជនា ហារ ចំនួន៧៥តុ (៧៥០នាក់) ចំណាយទឹកប្រាក់សរុប ១៨៧៥០ដុល្លារ ក្នុងនោះ ចំណាយទៅលើសា្របៀរ ABC ១០០កេស អស់ទឹកប្រាក់ ១៩០០ដុល្លារ ទឹកបរិសុទ្ធ ១៥០កេស អស់ទឹកប្រាក់៦០០ដុល្លារ ស្រាបៀរ Tiger ២០០ កេស អស់ទឹកប្រាក់ ២៦០០ដុល្លារ ទឹកក្រូច ៨០កេស និងកូកា-កូឡា ៦០កេស អស់ទឹកប្រាក់ ១០០០ដុល្លារ តន្ត្រីអកកេស ៣០០០ដុល្លារ សម្អាងការ ៦៥០០០ដុល្លារ Decor (តុបតែងរោង) ៤៥០០ដុល្លារ ជួលទីតាំង ២០០០ដុល្លារ និងចំណាយទៅលើផ្លែឈើ ២០០០ដុល្លារ ។

តាមការសង្កេតក្នុងពិធីរៀបការនេះ ឃើញថាសាមីខ្លួនទាំង២នាក់ ហាក់មានការរំភើបត្រេកអរខ្លាំងណាស់ចំពោះចំណងស្នេហាភេទដូចគ្នារបស់ពួកគេ ដែលទទួលបានការគាំទ្រ អបអរសាទរ តាមរយះការរៀបចំពិធីតាមប្រពៃណីនេះ ដោយមានការចូលរួមអបអសាទរពីក្រុមគ្រួសារ សាច់ញាតិ និងអ្នកស្រុកភូមិ ដោយសាមីខ្លួនទាំងពីរ បានបង្ហាញនូវស្នាមញញឹម សម្លឹងមុខគ្នាដោយក្តីស្រឡាញ់ពេញចិត្ត។

 ក្រោយរៀបការរួច សាមីខ្លួនដែលដើរតួជាប្រពន្ធ (បុរសខ្មែរ) បានសរសេរសារថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសជិតឆ្ងាយ តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “យើងខ្ញុំទាំងពីរ សូមគោរពថ្លែងអំណរគុណដល់វត្តមានភ្ញៀវកិត្តិយស ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ពុកម៉ែបងប្អូន មិត្តភក្តជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរូមជាកិត្តិយសសម្រាប់គ្រួសារយើងខ្ញុំ ហើយក៏សូមអភ័យទោសសម្រាប់ការទទួលមិនបានដិតដល់ ដោយប្រការណាមួយ ឬការខ្វះខាតដោយប្រការណាមួយ ។ សង្ឃឹមថា អស់លោកទាំងអស់ នឹងយោគយល់អធ្យាស្រ័យដល់យើងខ្ញុំផង ហើយក៏សូមគោរពជូនពរអស់ លោក ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ“ ៕

RELATED ARTICLES