Sunday, July 20, 2025
Homeព័ត៌មានជាតិប្តីស្រវឹង​ដេញ​វ៉ៃប្រពន្ធ ប៉ូលិស​ចុះ​អន្ត​រាគមន៍ ផ្ទុះ​ហិង្សា

ប្តីស្រវឹង​ដេញ​វ៉ៃប្រពន្ធ ប៉ូលិស​ចុះ​អន្ត​រាគមន៍ ផ្ទុះ​ហិង្សា

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ត្រឡប់មកដល់ផ្ទះវិញ បាន អុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ គ្មាន សល់ និងថែមទាំងដេញវាយប្រពន្ធកូនទៀត លុះសមត្ថកិច្ចចុះជួយអន្តរាគមន៍ ស្រាប់តែជនប្រមឹករូបនេះ បានដេញវាយទាំងសមត្ថកិច្ច ទៀត ធ្វើឱ្យកើតមានហិង្សា បណ្តាលឱ្យបុរស ប្រមឹករងរបួសបែកមុខមាត់ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាព្រលប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិដួងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ជនបង្កហេតុ មានឈ្មោះផយ សុខា អាយុ ៣៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធនិងកូន២ នាក់ ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅភូមិកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀប រាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីរបស់ នាងមិនដឹងជាផឹកស្រាស្រវឹងមកពីណាមិនដឹង លុះពេលត្រឡប់មកដល់ផ្ទះ ក៏ឡូឡារករឿង វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ រួច បានដេញវាយនាងជាប្រពន្ធ ព្រមទាំងកូនៗ ធ្វើឱ្យភ័យស្លន់ស្លោនាំគ្នារត់គេចខ្លួន។ បន្ទាប់ មក អ្នកជិតខាងក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកចាប់ឃាត់ខ្លួនប្តីកំណាចរូបនេះ យកទៅ ចាត់ការតាមច្បាប់តែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានករណីហិង្សាក្នុងគ្រួសារ កើតឡើង សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទី តាំងកើតហេតុភ្លាមៗ។ លុះទៅដល់ជនបង្ក- ហេតុជាប្តីដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រា ជោក បែរជាមកដេញវាយទាំងសមត្ថកិច្ចទៀត ធ្វើឱ្យសមត្ថកិច្ចរត់បាតជើងសព្រាត តែមិនបាន តបតអ្វីទៅកាន់ជនសង្ស័យនោះទេ។ ចំណែក មុខរបួសបែកមុខមាត់របស់ជនសង្ស័យនោះ គឺបណ្តាលមកពីជននេះស្រវឹងខ្លាំងពេក រត់ដួល ឬបុកនឹងអ្វីមួយប៉ុណ្ណោះ។

ដោយឡែក ជនសង្ស័យបានបញ្ជាក់ប្រាប់ ថា មុខមាត់របស់ខ្លួនដែលបែកហូរឈាមនេះ គឺសមត្ថកិច្ចជាអ្នកវាយគាត់ ហើយទោះជាគាត់ ស្រវឹងបន្តិច និងមានទំនាស់ក្នុងគ្រួសារបន្តិច មែន តែជារឿងរបស់គាត់ប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចគ្រាន់ តែធ្វើការអប់រំណែនាំ និងតម្រូវឱ្យជនសង្ស័យ ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរបញ្ឈប់ការ ប្រើអំពើហិង្សាក្នុងគ្រួសារតទៅទៀត បន្ទាប់មក ក៏អនុញ្ញាតឱ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧៕

RELATED ARTICLES