Tuesday, October 22, 2024
Homeតារាខ្មែរសំណាង អេលីណា ៖ថាគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយឧកញ៉ា

សំណាង អេលីណា ៖ថាគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយឧកញ៉ា

ភ្នំពេញ៖សំណាង អេលីណា ជាMiss International 2024 បានចេញមុខបំភ្លឺថានាងគ្មានទំនាក់ទំនងពិសេសជាមួយលោកឧកញ៉ាចិន សំណាង ឡើយ បើទោះជានាងនិងលោកស្និតស្នាលគ្នាយ៉ាងណាក៍ដោយ។ការចេញ​មុខបកស្រាយរបស់បវរកញ្ញារូបនេះនៅពេលដែលមានការសង្ស័យថាស្រីស្អាតរូបនេះចេញមុខកាន់តែច្រើនរួមគ្នាជាមួយលោកឧកញ៉ាសំណាង ហើយឧកញ៉ារូបនេះថែមទាំងធ្វើជាSponsors ជាបន្ដបន្ទាប់របស់នាងក្នុងការប្រលងបវរកញ្ញាខ្មែរទាំងការប្រកួតនៅក្នុងនិងចេញទៅក្រៅស្រុក រហូតមានការលេចឭថាឧកញ៉ាជាថៅកែ​ពេជ្ររូបនេះសកមម្មជួយកម្មវិធីបវរកញ្ញាបែបនេះព្រោះពេលជ្រើសរើសបានស្រីស្អាតៗទាំងនោះហើយ​លោកយកធ្វើជាស្រីស្នេហ៍ផ្ទាល់ខ្លួនរបស់លោកតែម្ដង ដែលពាក្យខ្លះនៅលើបណ្ដាញសង្គម​គេនិយាយថាឧកញ៉ារើសបវរកញ្ញាដើម្បីធ្វើជាស្រីស្នេហ៍លោក។

 ពាក់ព័ន្ធរឿងនេះស្រីសា្អតបវរកញ្ញាសំណាង អេលីណា វាចានៅចំពោះមុខអ្នកសារព័តមានកាលពីរសៀលថ្ងៃទី៦ មិថុនា ថា”បងសំណាងគឺជាមនុស្សដែលថ្លៃថ្នូរមែនទែន គឺជាមនុ​ស្សដែលខ្ញុំគោរព ព្រោះគាត់ជាបុគ្គលម្នាក់ដែលជួយគាំទ្រកម្មវិធីបវរកញ្ញារបស់កម្ពុជា បើសិនជាអត់មានគាត់ទេ សួរថាកម្មវិធីយើងធ្វើទៅរលូនឬអត់ ?ម្កុដនីមួយៗធ្វើត្រូវការចំណាយថវិការច្រើន ហើយគាត់អត់ដែលមានគំនិតរញ៉េរញ៉ៃជាមួយប្អូនៗទេ សូម្បីតែឆាតក៍អត់មាន មានតែរឿងធ្វើការ ហើយខ្ញុំក៍ស្គាល់គ្រួសារគាត់ដូចគ្នា ខ្ញុំធ្វើការឲ្យគាត់រួចគឺចប់អត់មានអីផ្សេងពីហ្នឹងទេ “។

 នេះជាការចរញមុខលើកដំបូងបំផុតរបស់ស្រីស្រស់សំណាង អេលីណា ពាក់ព័ន្ធឧកញ៉ាចិន សំណាង ព្រោះតាមព័តមានថាលោកសំណាង មានភាពស្និតស្នេហ៍នាងជាងបវរកញ្ញាផ្សេងៗទៀត ហេតុនេះហើយបានជាគេខ្សឹបខ្សៀវគ្នាថាពួកគេមានទំនាក់ទំនងពិសេសជាមួយគ្នា។

ពាក់ព័ន្ធរឿងដ៍រសើបនេះលោកឧកញ៉ាចិន សំណាង វិញបាននិយាយហាក់ស្របទៅនិងនាងសំណាង អេលីណា ដែរថាលោកអត់ចេះកេងចំណេញលើបវរកញ្ញាស្រីស្អាតណាទេ គឺឧបត្ថម្ភ ដឹងតែពីឧប​ត្ថម្ភ គ្មានគំនិតផ្សេង។លោកសំណាង ថ្លែងថា” ខ្ញុំចូលរួមផ្សព្វផ្សាយទាក់ទងវប្បធ័ម អរិយធ័ម ប្រពៃណី ទំនៀមទំលាប់ ប្រវត្តិសា​សន៍​របស់ខ្មែរដែលនេះជាគោលដៅរបស់ខ្ញុំក្នុងការចូលរួមធ្វើជាSponsor ផ្នែកបវរកញ្ញា មិនមែនឲ្យតែគេប្រ​លងជាប់ដឹងតែទៅជាមួយខ្ញុំ ឬខ្ញុំយកឲ្យអ្នកណា គឺអត់មានតែម្ដង។សំណាង អេលីណា គាត់ទៅហាងពេជ្រខ្ញុំ ស្គាល់គ្រួសារខ្ញុំ ខ្ញុំឃើញប្អូនៗស្អាត ល្អ ឆ្លាត គឺខ្ញុំពេញចិត្ត តែទុកឱកាសឲ្យប្អូនៗគាត់មានគូរបស់គាត់ទៅ កុំរំខានគាត់ ព្រោះយើងមាន​​គូរបស់យើងហើយ។ឧទាហរណ៍បើខ្ញុំទាក់ទងបវរកញ្ញាម្នាក់ណាគឺគាត់នឹងតេមកខ្ញុំ អីចឹង តើយើងនៅជាមួយប្រពន្ធយើងម៉េចកើតទៅ  ។បើយើង​ផិតក្បត់ប្រពន្ធគឺរកស៊ីអត់មានទេ ចឹងទុកឲ្យប្អូនៗមានអនាគត ព្រោះយើងមានគូហើយ បើយើងមិនទាន់មានគូចាំគិត ខ្ញុំក៍មានកូនដែរហើយ ។សម្រាប់មហាជនគាត់និយាយចង់និយាយថាម៉េចក៍បាន តែឆន្ទះខ្ញុំគឺអត់ចឹងទេ “។

 លោកសំណាង ក៍បានអះអាងដែរថាភរិយាលោកមិនដែលចេះប្រណ្ឌរវាងរូបលោកជាមួយបវរកញ្ញាទាំងឡាយ រួមទាំងសំណាង អេលីណា ផងដែរព្រោះប្រពន្ធដឹងថាលោកស្មោះ​ត្រង់ ហេតុនេះប្រពន្ធមិនដែលប្រចណ្ឌលោកជាមួយបវរកញ្ញានោះទេ ។

 ក្រៅពីចេញមុខបកស្រាយថាគ្មានទំនាក់ទំនងពិសេសជាមួយលោកឧកញ៉ានោះសំ​ណាង អេលីណា ក៍បានផ្ដល់បទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយចង់ចូលរួមប្រកួតវិស័យបវរកញ្ញាថាពួកគេត្រូវមានចំណុចសំនខាន់៣គឺទី១៖ចំណេះដឹង,ទី២៖រូបសម្រស់ និងទី៣៖អត្តចឬក។នាងថាមុនចេញទៅប្រកួតនៅបរទេសត្រូវសិក្សារពីវប្បធ័មប្រទេសរបស់គេឲ្យបានច្បាស់ នោះ​យើងនឹងបានទទួលលទ្ធផលល្អ ។ដោយឡែកទាក់ទងរឿងគូស្នេហ៍វិញតាមព័តមានថាអេលីណា ក៍មានម្ចាស់ចិត្តហើយដែរ គ្រាន់តែនាងមិនទាន់បើកចំហប៉ុណ្ណោះ ហេតុនេះហើយបានជានាងត្រូវតែចេញមុខបញ្ជាក់ច្បាស់ថានាងគ្មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកឧកញ៉ាដូចគេម៉ៃឡើយ ៕

RELATED ARTICLES