Tuesday, October 22, 2024
Homeតារាខ្មែរនៅ សុនិតា ៖ទុកប្ដីទីប្រឹក្សាបេះដូង

នៅ សុនិតា ៖ទុកប្ដីទីប្រឹក្សាបេះដូង

ភ្នំពេញ៖នៅ សុនិតា បានបង្ហាញភាពផ្អែមល្ហែមជាថ្មីជាមួយស្វាមីវ័យ​ចំណាស់របស់ខ្លួនលោក​ទិត ថាវរិទ្ធ ដោយនាងថែមទាំងចាត់ទុកប្ដីថាជាទីប្រឹក្សាបេះដូងរបស់នាងទៀតផង បន្ទាប់ពី​ពួក​គេបានចាប់ដៃគ្នាបានជាង៦ឆ្នាំ ទទួលបានកូនប្រុស១អាយុជិត៥ឆ្នាំ​ ដោយគ្មានដំណឹង​រៀប​ការ ។សកម្មភាពរបស់សូនិតា បែបនេះធ្វើឲ្យភាពក្រៀមក្រំកាលពីចុងឆ្នាំ២០២២ ដែល​គេសង្ស័យថានាងនិងម្ចាស់ស្នេហាប្រេះឆាស្នេហ៍នោះបានបន្សាបទៅវិញបន្ដិចម្ដងៗ ក្រោយ​អ្នកទាំងពីវិលមករកភាពស្អិតល្មូតគ្នាជាថ្មីកាលពីពាក់កណ្ដាលឆ្នាំ២០២៣ ។យ៉ាងណាសូនិតា មិនទាន់ពពោះកូនភ្លោះតាមបំណងដែលFan ជូនពរនាងនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ គម្រប់​៦ឆ្នាំ នោះទេ បើទោះជានាងនិងប្ដីរួចផុតពីប្រឈមហានិភ័យស្នេហ៍ទៀតក្ដី ។ចំណែកលោក​ថាវរិទ្ធ វិញក៍គ្មានដំណឹងលោកមានស្រីស្នេហ៍ថ្មីទៀតដែរ អំឡុងពេលដែលគេសង្ស័យថា​លោ​ក​​និងសូនិតា មិនអាចចាប់ដៃគ្នាបានតទៅទៀតនោះ បើទោះជាតាមព័តមានថាមានតារា​ស្រី​ក្មេង​ៗ​មួយ​ចំនួននៅតែចង់ឲ្យដៃលោកក៍ដោយ។

 នៅ សុនិតា បានផ្អាកអាជីពសិល្បៈជាង៣ឆ្នាំមកហើយតាំងពីនាង​ក្លាយទៅជាភរិយា​លោកទឹត ថាវរិទ្ធ ដោយទទួលបានតំណែងជំទាវ ។ប៉ុន្ដែកាលពីចុងឆ្នាំ២០២២ នោះនាង​បាន​វិលមករកអាជីពចាស់មួយប្រាវ នៅពេលដែលមានដំណឹងថាស្នេហារង្គោះរង្គើរនោះ តែពេល​​ត្រូវរ៉ូវគ្នាវិញក៍ផ្អាកធ្វើជាMC និងដើរម៉ូដ រួមទាំងថតសម្ដែងជាថ្មី ។ប្រភពបានឲ្យដឹងថា​បច្ចុ​ប្បន្ន​នៅ សុនិតា មានតួនាទីជាប្រធានផ្នែកពិធីការនៃសមាគមសិល្បករខ្មែរ ហេតុនេះតារា​វ័យ​ក្មេង​ៗមួយចំនួនក៍គោរពនាងមិនធម្មតាដែរ ។យ៉ាងណាសុនិតា ស្នេហានៅតែគ្មានសុវត្ថិខ្ពស់​នោះ​ទេ ប្រ​សិនបើនៅនាងនៅតែពន្យាពេលរៀបការបែបនេះទៅទៀត ព្រោះកន្លងមកនាងធ្លាប់​បង្ហាញ​សារ​​ហាក់ប្រចណ្ឌប្ដី ដោយសារតែស្រីក្មេងៗគេមានសម្រស់ស្អាតជាង ហេតុនេះ​ដើ​ម្បីឲ្យប្ដី​ក្លាយ​ទៅជាប្លង់រឹងបាននោះទាល់តែនាងអូសដៃលោកថាវរិទ្ធ ក្រាបផ្ទឹមទើបអាចទៅរួច ។

 នៅ សុនិតា ធ្លាប់មានព័តមានថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយនាងបានសម្រាលកូនប្រុសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩។ប្រភព​បាន​ឲ្យដឹងថាសុនិតា ទទួលបានការពេញចិត្តពីក្រុមគ្រួសារលោកថាវរិទ្ធ ប៉ុន្ដែបែជាគ្មាន​សញ្ញា​ថា​ខាងប្រុសចង់គិតគួររឿងរៀបការនេះនៅពេលណាទៅវិញ ។ប្រសិនបើសុនិតា នៅតែគ្មាន​វាសនាគ្រងឈុតកូនក្រមុំទៀត នោះគេជឿរថានាងអាចនឹងយកកូនថែមជាមិនខាន ដើម្បី​ចង​ចិត្តប្ដី ហើយនាងចង់បង្កើតម្ដងបាន២នោះគឺកូនភ្លោះ តែបំណងធំនេះអាចសម្រេចបាន​ឬអត់​នោះកូនសោរគឺមានតែលោកថាវរិទ្ធ ។

 ក្រៅពីនៅ សុនិតា តារាដែលមានកូនមុនរៀបការមានដូចជាខាត់ សុឃីម ,យុគ ចិន្ដា ,សុន ស្រីពេជ្រ ,ឡោម លក្ខិណា ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា ,កែវ ពេជ្រពិសី និងឌុច លីដា ជាដើម  ខណៈដែលតារានិងអតីតតារាឡើងងារជំទាវមានស្រីតូច ចំណាន ,ពេជ្រ ច័ន្ទ​បរមី ,ឱក បូរី ,កែវ ពិសី ,ផាន់ ម៉ូនីកា ,ចន ច័ន្ទលក្ខិណា និងរូបនាងសុនិតា ជាដើម ៕

RELATED ARTICLES