Monday, February 24, 2025
Homeសង្គម និងជីវិតមន្ត្រីជំនាញចុះចាក់វ៉ាក់សាំងគោក្របី ជូនពលរដ្ឋស្រុកសម្បូណ៌

មន្ត្រីជំនាញចុះចាក់វ៉ាក់សាំងគោក្របី ជូនពលរដ្ឋស្រុកសម្បូណ៌

ខេត្តក្រចេះ ៖ អាជ្ញាធរស្រុកសំបូរ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះចាក់វ៉ាក់សាំងជំងឺសាទឹក គោក្របី រយៈពេល២ថ្ងៃ ជូនប្រជាពលរដ្ឋនៅភូមិសំភិន និងភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសម្បូណ៌។

លោក គង់ មេត្តា អភិបាលស្រុកសម្បូណ៌ បានឱ្យដឹងថា ការចុះចាក់វ៉ាក់សាំងជំងឺសាទឹក គោក្របី ជូនប្រជា ពលរដ្ឋនេះ គឺធ្វើឡើងរយៈ២ថ្ងៃ ចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិចំនួន២ ក្នុងឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ។

លោកអភិបាលបន្តថា ការចុះចាក់វ៉ាក់សាំងនេះ មន្ត្រីជំនាញបានចាក់វ៉ាក់សាំងជំងឺសាទឹក ទៅលើសត្វគោក្របី ប្រជាពលរដ្ឋបាន ចំនួន១៥០ក្បាល ក្នុងនោះសត្វគោ ចំនួន១៣៨ក្បាល និងក្របី ចំនួន១២ក្បាល។

លោកអភិបាល បញ្ជាក់ថា ក្រៅពីកាចាក់វ៉ាក់សាំង ២ថ្ងៃរួចមក អាជ្ញាធរបានផ្តល់វ៉ាក់សាំងចំនួន៥០០ដូស ទៅភ្នាក់ងារសុខភាពសត្វភូមិ ចំនួន២ផ្សេងទៀត គឺភូមិយាវ និងភូមិអាជេន នៃឃុំកំពង់ចាម ដើម្បីចាក់បន្ត ហើយផែនកាបន្ត គឺអាជ្ញាធរ និងមន្ត្រីជំនាញ បន្តចុះទៅចាក់ជូន ប្រជាពលរដ្ឋ នៅឃុំវឌ្ឍនៈ នៅថ្ងៃខាងមុខនេះបន្តទៀត៕

RELATED ARTICLES