Saturday, July 5, 2025
Homeព័ត៌មានជាតិក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ  ​

ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ  ​

ភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុទើបតែ៦ឆ្នាំ ត្រូវបានក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ ប្រលែងលេង ទីបំផុតចាប់រំលោភធ្វើឲ្យប្រដាប់ភេទក្មេងស្រីមានដាច់ហូរឈាម កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារតាំងកសាង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីរងគ្រោះ អាយុទើបតែ៦ឆ្នាំ មុខរបរសិស្សថ្នាក់មតេយ្យ រស់នៅក្នុងបន្ទុកគ្រួសារ  ប្រកបរបរ លក់ដូរ មានទីលំនៅ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ចំណែកក្មេងប្រុសបង្ក មានឈ្មោះណុប បញ្ញា ហៅ ធី អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ មានឪពុកឈ្មោះ ណុប សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរលក់ស្បែកជើងនៅផ្សារតាំងកសាង  ម្តាយឈ្មោះ សៅ ចិន្តា អាយុ៣៥ឆ្នាំ មុខរបរអ៊ុតសក់ ក្នុងផ្សារតាំងកសាង   មានទីលំនៅភូមិផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចំបក់ ហៅវត្តចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយពីទទួលបណ្តឹងម្តាយក្មេងស្រីរងគ្រោះភ្លាមៗត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងជំនាញខណ្ឌ ចុះទៅហៅក្មេងប្រុស តាមការចង្អុរប្រាប់ពីក្មេងស្រី នាំមកសាកសួរនៅប៉ុស្តិ៍
កាកាប ។

តាមសម្តីម្តាយក្មេងស្រីបានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ រាល់ថ្ងៃទំនេរ ពេលចូលក្នុងផ្សារ តែងតែលេងជាមួយគ្នា ជាមួយក្មេងប្រុសបង្កខាងលើ ដោយសារចាស់ៗសុទ្ធតែជាអ្នកស្គាល់ គ្នា លុះមកដល់វេលាខាងលើ ខណៈដែលកំពុងរៀបចំឥវ៉ាន់ ពេលដែលកូនស្រីរត់មកពី ក្រោយផ្សារ យំស្រស្រាក់ ឈាមប្រឡាក់ទាំងអាវ មកប្រាប់ថា ក្មេងប្រុសខាងលើបាននាំ ទៅលេងខាងក្រោយផ្សារហើយចាប់រំលោភ ។

តាមសម្តីក្មេងស្រីបានឆ្លើយប្រាប់ និងកាយវិកា​សបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើ បានចាប់រំលោភពិតប្រាកដមែន ។ ​

បើតាមសម្តីសារភាព ពីក្មេងប្រុសបានប្រាប់ឲ្យដឹងថា ខ្លួនពិតជាបាននាំក្មេងស្រីខាងលើ ទៅចាប់រំលោភមែន តែគ្រាន់តែញុលៗ អត់ចូលដល់ជម្រៅឡើយ ។

ករណីក្មេងប្រុសអាយុ១៣ឆ្នាំរំលោភសេពសន្ទវៈទៅលើក្មេងស្រីអាយុ៦ឆ្នាំ តាមការពិនិត្យ​បឋម ឃើញថាមានហូរឈាម តែទោះជាយ៉ាងណាក៏ដោយ រងចាំនាំក្មេងស្រីរងគ្រោះទៅ ធ្វើការពិនិត្យ វិច្ឆ័យពីសំណាក់គ្រូពេទ្យជំនាញជាមុនសិន ។ ចំណែកក្មេងប្រុសបង្កត្រូវបាននគរបាលបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែក ជំនាញអធិការដ្ឋានខណ្ឌ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

 

RELATED ARTICLES