Tuesday, August 26, 2025
Homeព័ត៌មានជាតិទិញ​ម៉ូតូថ្មី​ទើប​នឹង​រត់​ម៉ូតូ​ឌុប​ដឹក​ស្រ្តី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ដេញ​តាម​វាយ

ទិញ​ម៉ូតូថ្មី​ទើប​នឹង​រត់​ម៉ូតូ​ឌុប​ដឹក​ស្រ្តី​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ដេញ​តាម​វាយ

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដឹកស្រ្តីម្នាក់ត្រូវជនបង្កដេញតាមជេរនិងវាយធ្វើឲ្យ អ្នកលក់បន្លែផ្សារដើមគស្មានតែជាអ្នកកាងស្រីបាននាំគ្នាព្រួតវាយទ្រពខ្លួននិងវាយខ្ទេចម៉ូតូមួយកំណាត់ ខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១១និង៣០នាទីយប់ថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវមុនីព្រះរ៉េតនៅចំណុចផ្សារដើមគរស្ថិតនៅសង្កាត់ផ្សារដើមគរខណ្ឌទួលគោក។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅសេរី២០១៦ពាក់ស្លាកលេខភ្នំពេញ1FV2653 ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកើតខណៈពេលមកដល់ចំណុចកើតហេតុឃើញបុរស២នាក់ជិះម៉ូតូម៉ាកអាយខុន មួយគ្រឿងមិនចាំពណ៌ បាន​ជិះមកពីក្រោយហើយជេរស្ត្រីម្នាក់នោះរហូតដល់បុរសខាងលើបានឈប់ម៉ូតូនៅចំណុចផ្សារដើមគរស្រាប់តែបុរស២នាក់ជិះម៉ូតូអាយខនបានវាយស្រ្តីដែលជិះម៉ូតូហុងដាឌ្រីមហើយ​បុរសជាអ្នកឌុបក៏បានវាយទៅលើបុរសនោះវិញ ធ្វើឲ្យ​ប្រជាពលរដ្ឋរួមនិងអាជីវករលក់បន្លែ​ផ្សារដើមគនឹកស្មានថាបុរសជិះម៉ូតូហុងដាឌ្រីមជាអ្នកកាងស្រីបាននាំគ្នាព្រួតវាយមួយដៃមួយជើងបណ្តាលអោយទ្រោមខ្លួនរងរបួសយ៉ាងដំណំនិងវាយម៉ូតូបែកចង្កៀង​មុខភ្លាមៗនោះជនបង្កបានរត់គេចខ្លួនចូលក្នុងផ្សារបាត់អស់ ចំណែក​ស្ត្រីម្នាក់ដែលជិះម៉ូតូជនរងគ្រោះ និងបុរស២នាក់ជិះម៉ូតូអាយខុនក៏បានជិះចេញទៅ បាត់ស្រមោល។
បើកតាមសម្តីរៀបរាប់របស់បុរសជិះម៉ូតូហុងដាឌ្រីមបានអោយដឹងថាគាត់ជាអ្នករត់ម៉ូតូឌុប មុនពេលដែលកើតហេតុកើតគាត់បានដឹកស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណពីស្ទឹងមានជ័យ​ទៅព្រែកលៀបខណៈពេលដែលគាត់ជិះមកដល់ផ្សារដើមគរក្នុងទិសដៅពីលិចទៅកើតក៏ស្រាប់តែមានបុរស២នាក់ជិះម៉ូតូអាយខុនជិះមកតាមពីក្រោយហើយជេរស្ត្រីដែលគាត់ឌុបពេលនោះរហូត ​គាត់ស្មានថាពីរនាក់នឹងតាមរករឿងរកវ៉ៃគាត់ឬក៏ប៉ុនប៉ងប្លន់យកម៉ូតូរបស់ គាត់ ព្រោះម៉ូតូថ្មីទើបនឹងទិញ ។ ពេលនោះគាត់បានជិះទៅដល់ស្តុបអាងទឹក​ក៏បានបត់
ត្រឡប់មកក្រោយមកដល់ផ្សារដើមគរគាត់បានឈប់ឲ្យគេជួយ ស្រាប់តែជនបង្កទាំង២​នាក់បានឈប់វាយស្រ្តីដែលគាត់ឌុបហើយខ្លាចជនបង្កវាយទាំងគាត់ទៀត គាត់ក៏វាយទៅ លើជនបង្កវិញ ធ្វើឲ្យអ្នកលក់ដូរនៅក្បែរនោះស្មានតែគាត់ជា​អ្នកកាងស្រីក៏បាននាំគ្នាព្រួត វាយរូបគាត់មួយដៃមួយជើងទ្រពខ្លួននិងវាយម៉ូតូខ្ទេចអស់មួយកំណាត់មុខ ។

​​ក្រោយពេលកើតហេតុជនបង្កនិងស្រ្តីម្នាក់ខាងលើបានរត់គេចខ្លួនអស់ នៅសល់តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេបានហៅប្រពន្ធមកយកត្រឡប់ទៅផ្ទះវិញ។ ទោះបីជាយ៉ាងណាជនរងគ្រោះគ្រាន់តែសំណូមពរដល់ប្រជាពលរដ្ឋមុននឹងនាំគ្នាព្រួតវាយ មនុស្សត្រូវសួរនាំឲ្យដឹងរឿងសិន ចៀសវាងវ៉ៃច្រឡំមនុស្ស ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES