Sunday, January 19, 2025
Homeព័ត៌មានជាតិកំលោះ​​ចាស់​​តូច​​ចិត្ត គ្មាន​ស្រី​ស្រឡាញ់​ចងក​ស្លាប់

កំលោះ​​ចាស់​​តូច​​ចិត្ត គ្មាន​ស្រី​ស្រឡាញ់​ចងក​ស្លាប់

ភ្នំពេញ ៖ បុរសជាកំលោះចាស់ម្នាក់ ព្រោះតែតូចចិត្តនឹងរស់នៅក្នុងជីវភាពទីទ័លក្រ ចំណែក រូបសម្បត្តិក៏មិនស្រស់សង្ហា គ្មានមនុស្សស្រី ស្ម័គ្រចិត្តស្នេហ៍ ក៏ដាច់ចិត្តចងកបញ្ចប់ជីវិត បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិអណ្តូងតាអន សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះប្រាជ្ញ ផាន អាយុ៣៥ឆ្នាំ មុខរបរ កសិករ ជាកំលោះចាស់មានឪពុកឈ្មោះប្រេស ប្រាជ្ញ អាយុ៦៥ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ម៉ិល គង់ អាយុ៦១ឆ្នាំ មុខរបរកសិករ ហើយ ជនរងគ្រោះគឺជាកូនទី២ ក្នុងចំណោមបងប្អូន ចំនួន៤នាក់ (ប្រុស៣ ស្រី១) សព្វថ្ងៃរស់នៅ ជុំគ្នា ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសជាឪពុកជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ខណៈដែលគាត់ភ្ញាក់ពីដំណេក ងើបទៅដាំបាយទឹកទុកសម្រាប់កូនហូប មុន ចេញទៅធ្វើការរោងចក្រ ក៏ស្រាប់តែប្រទះឃើញ កូនប្រុសឈរនៅរោងបាយស្ទុងៗ ដោយសារ តែនៅក្នុងរោងបាយងងឹតមើលមិនសូវច្បាស់ ផងនោះ ទើបគាត់ស្មានថា កូនប្រុសឈរធម្មតា ដោយមិននឹកស្មានដល់ថា កូនប្រុសចងកស្លាប់ សោះ លុះពេលឃើញកូនប្រុសឈរយូរពេក និង មិនកម្រើក ទើបគាត់ឆ្ងល់ ក៏ស្រែកសួរកូនប្រុស ថា ឯងឈរមើលអី? តែមិនឮសំឡេងកូនប្រុស ឆ្លើយតបសោះ ទើបគាត់ដើរទៅជិត ក៏ឃើញ កូនប្រុសហើបជើងផុតពីដី ចំណែកនៅខាងលើ មានក្រមាចងក លុះពេលគាត់ស្ទាបកូនប្រុស ឃើញថា សាច់របស់គេត្រជាក់ល្អូក ទើបផ្អើល ឆោឡោថា កូនប្រុសបានចងកស្លាប់បាត់ទៅ ហើយ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះជាមនុស្សស្លូតណាស់ មិនចេះផឹកស៊ី មានស្រីញីអីនឹងគេទេ ព្រោះ គ្រួសារមានជីវភាពទីទ័លក្រណាស់។ ចំណែក រូបរាងជន​រង​គ្រោះវិញ មិនសូវស្អាតសង្ហា ដើរ ហើរចូលចំណោមគេមិនសូវចុះទេ ទើបធ្វើឱ្យ ការរស់នៅនិងដើរហើរតែម្នាក់ឯង មិនសូវមាន មិត្តភក្តិច្រើនឡើយ រីឯសុខភាពរបស់ជនរង- គ្រោះវិញ ល្អប្រក្រតីធម្មតាទាំងអស់។ តាមការ សន្និដ្ឋានរបស់ក្រុមគ្រួសារ ជនរងគ្រោះអាច តូចចិត្តនឹងជីវភាពក្រីក្រពេក ចំណែករូបរាងក៏ មិនសូវសង្ហា គ្មានស្រីស្រលាញ់ផង ទើបដាច់ចិត្ត គិតខ្លីបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងធ្នឹម ផ្ទះបាយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

RELATED ARTICLES