Sunday, November 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ប្រពន្ធសប្បាយចិត្ត

ព្រាប សុវត្ថិ ប្រពន្ធសប្បាយចិត្ត

ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ត្រូវបានបណ្តាញសារព័ត៌មាន និងមហាជនជាច្រើន តែងតែផ្គូផ្គងថា ជាតារាប្រុសដែលល្បីជាងគេប្រចាំផលិតកម្មរស្មីហង្សមាស និងសាន់ដេ ដោយតារាទាំង២ដួងនេះ អាចរកប្រាក់ចំណូលបានរាប់សែនដុល្លារឯណោះ ក្នុងការច្រៀងតាម Concert មួយរដូវក្តៅៗ ទើបធ្វើឱ្យព្រាប សុវត្ថិ រស់នៅវីឡាតម្លៃលានដុល្លារ ក្បែរផ្សារទួលគោក និងជិះឡាន Range Rover និង Ford ១២កៅអី ដែលរថយន្តទាំង២ មានតម្លៃជាង២០ម៉ឺនដុល្លារឯណោះ។

ដោយឡែកខេមរៈ សិរីមន្ត វិញក៏មិនណយដែរ គឺជិះឡាន Lexus LX570 ស៊េរី២០០៨ ឡើង២០១០ តម្លៃជិត១០ម៉ឺនដុល្លារ និងរស់នៅវីឡាតម្លៃលានដុល្លារដែរ ក្បែរវត្តសំរោងអណ្តែត ភ្នំពេញថ្មី។ មើលទៅតារាល្បីជួរមុខទាំង ២ដួង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត សុទ្ធតែមានទ្រព្យស្តុកស្តម្ភដូចគ្នា ហើយតម្លៃខ្លួន ច្រៀងនាពេលនេះ គឺមិនខុសគ្នាដែរ គឺ៣ពាន់ដុល្លារ ដូចគ្នាក្នុង១កម្មវិធី។ តែអ្នកចម្រៀងទាំង២ មិនមែនមានលក្ខណៈដូចគ្នាទាំងអស់នោះឡើយ ព្រោះព្រាប សុវត្ថិ មិនមានអង្គរក្ស៣-៤នាក់ តាមការពារ ដូចខេមរៈ សិរីមន្ត ឡើយ តែលោកមានភរិយាដ៏ស្រស់ស្អាត អ្នកស្រីឡុង ស្រីមុំ និងកូនប្រុសរូបសង្ហាទាំង៣ តាមដល់ឆាកតន្ត្រី ស្របពេលដែលសិរីមន្ត រឹតតែប្រឹងលាក់ប្រពន្ធកូនកាន់តែខ្លាំងឡើងៗ។

មហាជនជាច្រើនបានកោតសរសើរលោកព្រាប សុវត្ថិ ថា បើទោះជាពេលនេះ កូនៗរបស់លោកពេញកំលោះអស់ទៅហើយក្តី តែកំពូលតារាចម្រៀងរូបនេះ នៅតែល្បីដដែល ហើយមិនត្រឹមតែមិនលាក់ប្រពន្ធកូននោះទេ តែព្រាប សុវត្ថិ (ហៅស្នាយ) ថែមទាំងបានយកកូនប្រុសទាំង៣នាក់ ឡើងរាំអមលើឆាកតន្ត្រីទៀតផង ដែលនេះចង់បញ្ជាក់ថា តារាចម្រៀងរូបនេះ ជោគជ័យទាំងអាជីពសិល្បៈ និងទទួលបានទាំងសុភមង្គលគ្រួសារល្អ ដែលកម្រមានតារាណាអាចនឹងធ្វើបានដូច ព្រោះកន្លងមក តារាៗច្រើនតែលែងលះគ្នាឆៅៗ។

ដោយឡែកខេមរៈ សិរីមន្ត ថ្វីត្បិតតែមានអង្គរក្សច្រើនបន្តិច ដែលមើលទៅហាក់ដូចជាកាចមែន តែតាមពិត អ្នកចម្រៀងរូបនេះ ក៏មានចរិតស្លូតបូត និងមិនចេះវ៉ៃប្ញកដូចលោកព្រាប សុវត្ថិ ដែរ តែសិរីមន្ត បែរជាមិនដូចព្រាប សុវត្ថិ ត្រង់បែរជាគិតតែប្រឹងលាក់ប្រពន្ធកូនទៅវិញ ហើយក៏មិនដែលទទួលស្គាល់ថា ខ្លួនមានប្រពន្ធកូនទេ។

យ៉ាងណា តារាសិល្បៈជាច្រើនបាននិយាយថា ការដែលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មិនដូចគ្នា រឿងជីវិតឯកជន នាពេលនេះ ព្រោះព្រាប សុវត្ថិ បានរៀបការជាចំហត្រឹមត្រូវ តាមប្រពៃណីខ្មែរ អីចឹងហើយបើមិនបង្ហាញប្រពន្ធកូន ទើបជារឿងចម្លែក។ ដោយឡែក ខេមរៈ សិរីមន្ត គឺមិនទាន់បានរៀបការឡើយ បើទោះជាពេលនេះមានព័ត៌មានថា តារាល្បីជាងគេនៅសាន់ដេ រូបនេះ មានកូនប្រុស២នាក់ទៅហើយក្តី ដោយហេតុនេះហើយបានជាសិរីមន្ត មិនអាចលាតត្រដាងរឿងមានប្រពន្ធកូនបាននោះ ហើយគេជឿថា សិរីមន្ត ឬប៊ុនថៃ នឹងមិនហ៊ានរៀបការឡើយ អំឡុងពេលដែលកេរ្តិ៍ឈ្មោះគេកាន់តែឡើងកូដនេះ ហើយអតីតអ្នកចម្រៀង U2 រូបនេះមិនខ្វល់រឿងរៀបការឡើយ។

ទស្សនិកជនបានលើកឡើងថា ការដែលព្រាប សុវត្ថិ បានយកកូនប្រុសទាំង៣ ឡើងលើឆាកតន្ត្រីនោះ គឺច្បាស់ណាស់ថា កំពូលតារាចម្រៀងរូបនេះ ប្រាកដជាមានចេតនាចង់ឱ្យកូនប្រុសរបស់លោកបន្តវេន ស្នងតំណែងលោកនាពេលខាងមុខជាមិនខាន ហើយអ្នកដែលសប្បាយចិត្តជាងគេនោះ គឺភរិយាលោកព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ ដែលតែងតែតាមស្វាមីជានិច្ចនោះ ព្រោះការបង្ហាញកូនប្រុសទាំង៣ នៅលើឆាកនោះ នឹងរឹតតែធ្វើឱ្យគេឃើញពីសុភមង្គលគ្រួសារអ្នកស្រីកាន់តែច្បាស់ ខណៈដែលស្រីៗមួយចំនួនដែលចង់តោងស្នេហ៍លោកព្រាប សុវត្ថិ នោះក៏បានងាកទៅចាប់អារម្មណ៍ច្រើន លើកូនប្រុសរូបសង្ហារបស់ព្រាប សុវត្ថិ ម្តង រហូតមានតារាស្រីល្បីៗខ្លះ បានហៅអ្នកស្រីមុំ ថា “ម៉ែក្មេក” ពេញៗមាត់ទៀតផង…៕

RELATED ARTICLES