Friday, October 18, 2024
Homeសង្គម និងជីវិតប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យ កើតកូនតាមផ្លូវ 

ប្រពន្ធឈឺពោះ ប្តីដឹកទៅពេទ្យ កើតកូនតាមផ្លូវ 

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ ឈឺពោះសម្រាលកូន ត្រូវបុរសជាប្តីដឹកតាមម៉ូតូ បញ្ជូនទៅមន្ទីរពេទ្យ លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែសម្រាលកូននៅលើម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកជួយសង្គ្រោះបឋម និងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះ  បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពបុរសជាប្តី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលរូបគាត់កំពុងធ្វើសំណង់ដូចសព្វ មួយដង នៅការដ្ឋានមួយកន្លែង ស្រាប់តែទទួលបានទូរស័ព្ទពីប្រពន្ធថា ឈឺពោះសម្រាលកូន។ ភ្លាមៗនោះ គាត់បានសុំច្បាប់មេ ដើម្បីដឹកយកប្រពន្ធទៅសម្រាលកូន នៅមន្ទីរពេទ្យ លុះទៅដល់ផ្ទះ ដោយមិនមានមធ្យោ បាយអ្វីដឹកប្រពន្ធទៅពេទ្យ ទើបគាត់បានដឹកប្រពន្ធតាមម៉ូតូ សំដៅទៅមន្ទីរពេទ្យ ស្រាប់តែធ្វើដំណើរមិនទាន់ដល់មន្ទីរពេទ្យផង ប្រពន្ធរបស់គាត់សម្រាលកូននៅលើម៉ូតូបាត់ទៅហើយ ទើបភ្លាមៗនោះ គាត់ឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ និងហៅបងប្អូនប្រជាពលរដ្ឋ មកជួយសង្គ្រោះ រួចទាក់ទងទៅរថយន្តសង្គ្រោះ ដើម្បីឱ្យមកជួយដឹកប្រពន្ធរបស់គាត់ទៅសង្គ្រោះបន្ត។

ក្រោយកើតហេតុ ស្ត្រីជាម្តាយនិងទារក ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីថែទាំបន្ត៕

RELATED ARTICLES