Thursday, November 21, 2024
Homeព័ត៌មានជាតិកំពូលរថយន្ត Ford Ranger Raptor បាន​ទទួល​ជ័យ​ជំនះ​សារ​ជាថ្មី​ម្តង​ទៀត​ហើយ​!

កំពូលរថយន្ត Ford Ranger Raptor បាន​ទទួល​ជ័យ​ជំនះ​សារ​ជាថ្មី​ម្តង​ទៀត​ហើយ​!

កាលពីថ្ងៃទី10 ខែមិថុនា ឆ្នាំ2024 នៅឯប្រទេសអូស្រ្តាលី, កំពូលរថយន្ត Ford Ranger Raptor លេខរៀង 773 ដែលធ្លាប់​បានទទួល​ជ័យ​ជំនះ​ក្នុងកម្មវិធី 2023 Finke Desert Race និងកម្មវិធី 2022 SCORE-International Baja 1000 បានវិលត្រឡប់មកវិញម្តងទៀតហើយ ដោយមានការរចនា ​និង រៀបចំថ្មីសម្រាប់​ការប្រកួត​ក្នុងកម្មវិធី 2024 Finke Desert Race ក្នុងវិញ្ញាសាររក្សា​រថយន្តក្នុង​សភាព​ដើមបំផុត និងគ្មានការកែឆ្នៃ​ច្រើន​ ដើម្បីការពារពាន​រង្វាន់រថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024។

គួរបញ្ជាក់ផងដែរថា កំពូលរថយន្ត Ford Ranger Raptor គឺមាន DNA ជាកំពូលរថយន្ត Off-Road Performance ដែលមានសមត្ថភាពខ្ពស់ក្នុងការបើកបរគ្រប់កាលៈទេសៈ និងគ្មានឧបសគ្គអ្វីដែលជាកង្វល់​សម្រាប់រថយន្ត Ford Ranger Raptor​ នោះទេ ដោយក្រោមការ​ធ្វើតេស្តជាច្រើន​ពី​ក្រុមអ្នកជំនាញ ​Ford Performance គឺយើងទទួលបាននូវរថយន្តមួយដែលមានសមត្ថភាពយ៉ាងអស្ចារ្យនៅលើដងផ្លូវ រួមទាំងបំពាក់នូវយ៉ាន់​កង់អាលុយមីញ៉ូម 17អ៊ីញបូករួមសំបកកង់ក្រាស់ប្រភេទ Off-Road ដែលអាច​ពុះពារគ្រប់ឧបសគ្គទាំង​អស់ដែលមាននៅចំពោះ​មុខ។ កំពូលរថយន្ត Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីអតិថិជន​ហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្ត បច្ចេកវិទ្យាទំនើបៗដែលមាន​​បំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter)​  ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាព​របស់​រថយន្តដោយ​មាន​ការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗទាំង​អស់​។

ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ត Ford Ranger Raptor និងក្រុមអ្នកជំនាញ Ford Performance ក្នុងការរៀបចំរថយន្តលេខរៀង 773 និងសិក្សាយ៉ាងម៉ត់ចត់សម្រាប់ការបើកបរ​លើ​ទីលាន​ប្រណាំង​នេះ​​ ទើបនាំអោយទទួលបានជ័យ​ជំនះ​សារជាថ្មីម្តងទៀត ក្នុងកម្មវិធី 2024 Finke Desert Race ប្រទេសអូស្រ្តាលី ដែលបានរក្សា​ដំណែង​ដដែលជារថយន្ត 4WD ល្អឥតខ្ចោះប្រចាំឆ្នាំ 2024 និង​អាចបញ្ចប់បេសកកម្មរបស់​ខ្លួនល្អ​ជាឆ្នាំមុន​ទៅទៀត ដោយ​ការបើកបរក្នុងល្បឿនលឿន ពី 130km/h ទៅ 160km/h សម្រាប់ទីលានប្រណាំងផ្លូវឧបសគ្គ​ដែលមានរយៈចម្ងាយរហូតដល់ 460km ដោយ​មាន​ការចូលរួមពីគូប្រជែងមកពី​គ្រប់ក្រុមហ៊ុនរថយន្តផ្សេងៗដែលបង្កភាពប្រកួត​ប្រជែងរវាង​គ្នា​ទៅ​វិញ​ទៅមកជាខ្លាំង ប៉ុន្តែសម្រាប់​រថយន្ត Ford Ranger Raptor លេខរៀង 773 គឺអាចឆ្លងកាត់​គ្រប់​​ឧបសគ្គទាំង​អស់​ រហូតដល់ទទួលបានជ័យជំនះ។

សម្រាប់មានអតិថិជន​ដែលចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883
RELATED ARTICLES