ខេត្តកណ្តាល ៖ ប្តីប្រពន្ធ១គូ បន្ទាប់ពីរួមរស់សាងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើន ឆ្នាំ ក៏ជួបរឿងរ៉ាវឈ្លោះប្រកែកគ្នា រហូតផ្សះ– ផ្សាលែងបាន ក៏ចែកផ្លូវគ្នាដើរ។ ចំណែកស្ត្រីជា ប្រពន្ធក៏យកប្តីក្រោយម្នាក់ទៀត រួមរស់យ៉ាងមាន សេចក្តីសុខ លុះពេលកូនស្រីនឹកម្តាយពេក ក៏ យំរំអុកឪពុកជូនមកជួបម្តាយ និងបានទាក់ ពាក្យសម្តីជាមួយប្តីក្រោយរបស់អតីតប្រពន្ធ យ៉ាងក្តៅគគុកឈានដល់ការប្រើហិង្សាត្រូវប្តី ក្រោយប្រពន្ធ ទាញដែកបំពង់ទីបវាយសំពង បណ្តាលឱ្យបែកក្បាលហូរឈាម រងរបួសយ៉ាង ដំណំ។
ហេតុការណ៍ប្រើហិង្សាប្តីក្រោយប្រពន្ធ វាយអតីតប្តីដើមបណ្តាលឱ្យរបួសធ្ងន់នេះ បង្ក ឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង ៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើ ចិញ្ចើមផ្លូវលេខ១០៣ ត្រង់ចំណុចមាត់ស្ទឹង– ព្រែកត្នោត ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះជាប្តីដើម ដែលត្រូវប្តីក្រោយ ប្រពន្ធវាយឱ្យរងរបួសធ្ងន់ដេកពេទ្យនោះ មាន ឈ្មោះជឿន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានលំនៅក្នុងភូមិ មាក់ក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនដៃដល់ជាប្តីក្រោយរបស់ប្រពន្ធមាន ឈ្មោះកឹម សុខត្រា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅក្នុងភូមិ តាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី– ភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជ– ធានីភ្នំពេញ។
តាមសម្តីបុរសរងគ្រោះជាប្តីដើម បានឱ្យ ដឹងថា គាត់បានរួមរស់ជាមួយប្រពន្ធឈ្មោះតេង សុខជូ អាយុ៣២ឆ្នាំ អស់រយៈពេលជាច្រើនឆ្នាំ តែក្រោយមកចំណងស្នេហ៍ប្តីប្រពន្ធរបស់គាត់ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាបន្តបន្ទាប់ រហូត ចាស់ទុំទាំងសងខាងធ្វើការផ្សះផ្សាលែងបាន ក៏ បែកបាក់គ្នាទៅ បើគិតមកដល់ពេលនេះមានរយៈ ជាង១ឆ្នាំកន្លងមកហើយ ដោយកូនស្រីត្រូវ បានមកលើរូបគាត់ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា។
ប្រភពខាងលើបន្តទៀតថា ក្រោយពីបែក បាក់ជាមួយគាត់ អតីតប្រពន្ធរូបនោះ ក៏មាន ទំនាក់ទំនងស្នេហាជាមួយប្តីក្រោយ (ជនដៃដល់) និងទទួលយកគ្នាជាប្តីប្រពន្ធ ប៉ុន្តែចំណង ស្នេហាពួកគេមិនបានរៀបការ ឬចុះសំបុត្រ អាពាហ៍ពិពាហ៍ត្រឹមត្រូវនោះទេ។ លុះមកដល់ យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កូនស្រីគាត់ មានចិត្តនឹកម្តាយពេក និងយំរំអុកឱ្យលោកជូន នាងមកជួបម្តាយ ហើយគាត់ក៏បំពេញបំណង កូនស្រីដោយបើកម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខរាជការ ១៨០១ ដឹកកូនស្រីមកជួបអតីតប្រពន្ធនៅ កន្លែងលក់ដូរឯមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ។
ប្រភពខាងលើបន្តទៀតថា ពេលដឹកកូន ស្រីមកដល់កន្លែងកើតហេតុគាត់និងប្តីក្រោយ របស់អតីតស្ត្រីជាប្រពន្ធ ក៏បានទាស់ពាក្យសម្តី គ្នាយ៉ាងតឹងសរសៃកខ្លាំងឡើងៗរហូតក្លាយជា ហិង្សាដោយប្តីក្រោយរបស់អតីតប្រពន្ធ (ជនសង្ស័យ) ស្ទុះទៅទាញយកដែកបំពង់ទីបមូលប៉ុន កដៃមកវាយសំពងសន្ធាប់លើគាត់ បណ្តាលឱ្យ បែកក្បាលហូរឈាមស្រោចខ្លួន រងរបួសធ្ងន់ ហើយពេលនោះជនបង្កហេតុមិនទាន់អស់កំហឹង ដោយបន្តទៅវាយកម្ចេចម៉ូតូរបស់គាត់ បណ្តាល ឱ្យរងការខូចខាតយ៉ាងដំណំថែមទៀត ទើប អ្នកនៅកន្លែងកើតហេតុ បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍តែម្តង។
ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពី ទទួលបានដំណឹងមានករណីប្រើអំពើហិង្សាវាយ តប់គ្នា កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកើតហេតុដោយចាប់ឃាត់ខ្លួនជនបង្កហេតុ នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ តាខ្មៅ។ ចំណែកបុរសរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជម្នះដើម្បីព្យាបាលមុខរបួស។
ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូន ទៅឃុំឃាំងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាម ផ្លូវច្បាប់៕ សិលា