Friday, July 4, 2025
Homeព័ត៌មានជាតិប្រុស​ស្ទាវ​ចាប់​រំលោភ​កូន​ស្រី ឪតាម ទាន់​ប្តឹង​ទារ៣​ពាន់​ដុល្លារ

ប្រុស​ស្ទាវ​ចាប់​រំលោភ​កូន​ស្រី ឪតាម ទាន់​ប្តឹង​ទារ៣​ពាន់​ដុល្លារ

ភ្នំពេញ ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីម្នាក់ ស្នាក់នៅបន្ទប់ជួល ក្បែរគ្នា លុះក្មេងស្រីរងគ្រោះមកខ្ចីឆ្នាំងសាក ទូរស័ព្ទ ក៏ប៉ុនប៉ងចាប់នាងរំលោភសេពសន្ថវៈ តែត្រូវឪពុករបស់ក្មេងស្រីរងគ្រោះមកទាន់ ក៏ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យនាំយក ទៅចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺ ចិត្តចំនួន៣ពាន់ដុល្លារ។

ករណីក្មេងស្ទាវប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ជួល តាមផ្លូវលំ ស្ថិត ក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យ មានឈ្មោះសុន ចិត្ត្រា អាយុ ១៨ឆ្នាំ មុខរបរកម្មករធ្វើពិតាន ស្នាក់នៅបន្ទប់ ជួលលេខ១៨ ផ្លូវលំ ក្រុម២១ ភូមិសង្កាត់ កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិព្រៃក្តួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះថ..ព អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ១៨ ផ្លូវលំ ក្រុម២១ ភូមិកើតហេតុខាងលើជាមួយគ្នា និងមានស្រុក កំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមសម្តីបុរសឈ្មោះថា វណ្ណា អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កត្រូវជាឪពុករបស់ក្មេងស្រី រងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុគាត់ ទើបនឹងត្រឡប់មកពីរត់រ៉ឺម៉ក ម៉ូតូវិញ ស្រាប់តែបាត់កូនស្រីពីក្នុងបន្ទប់ ទើប គាត់ដើរតាមរក។ លុះពេលដើរទៅដល់បន្ទប់ជួល របស់ជនសង្ស័យដែលស្ថិតនៅរំលងបន្ទប់របស់ គាត់តែ២បន្ទប់ ស្រាប់តែឮសំឡេងកូនស្រីរបស់ គាត់ស្រែកឱ្យជួយ ព្រោះជនសង្ស័យកំពុងធ្វើ សកម្មភាពចាប់នាងរំលោភសេពសន្ថវៈ ទើប គាត់បានគោះទ្វារបន្ទប់ហៅឱ្យជនសង្ស័យបើក តែជនសង្ស័យមិនព្រមបើកសោះ ទើបគាត់ក៏ ប្រញាប់ទូរស័ព្ទប្តឹងសមត្ថកិច្ច ឱ្យចុះមកជួយ អន្តរាគមន៍ភ្លាមៗតែម្តង។

លោកវុឌ្ឍ ផូសារវ័ន្ត នាយប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោម បានឱ្យដឹងថា នៅមុនពេល កើតហេតុសមត្ថកិច្ចបានទទួលទូរស័ព្ទពីបុរស ជាឪពុកក្មេងស្រីរងគ្រោះ ប្តឹងថា យុវជនម្នាក់ ដែលស្នាក់នៅបន្ទប់ក្បែរគ្នាកំពុងចាប់រំលោភ កូនស្រីរបស់គាត់។ ភ្លាមៗនោះ សមត្ថកិច្ចបាន ចុះទៅដល់ទីតាំងកើតហេតុឃើញបន្ទប់ជនសង្ស័យបិទទ្វារជិតឈឹង ទើបសមត្ថកិច្ចបាន គោះទ្វារបន្ទប់លួងលោមឱ្យជនសង្ស័យចេញ មកតាមសម្រួល ដើម្បីបង្ការកុំឱ្យមានគ្រោះ ថ្នាក់ដល់ក្មេងស្រីរងគ្រោះ រហូតដល់ជនសង្ស័យ យល់ព្រមបើកទ្វារចេញមកក្រៅទើបសមត្ថកិច្ច ចាប់វាយខ្នោះនាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពថា រវាងរូបគេ និងក្មេងស្រីរងគ្រោះ បានស្គាល់គ្នា អស់រយៈពេល២ខែមកហើយ ព្រោះពួកគេរស់នៅបន្ទប់ក្បែរគ្នា (រំលងតែ ២បន្ទប់ប៉ុុណ្ណោះ)។ ដោយសារក្មេងស្រីរងគ្រោះ នៅតែផ្ទះគ្មានការងារធ្វើ ទើបពួកគាត់ឧស្សាហ៍ មានឱកាសនិយាយគ្នាលេង រហូតដល់រាប់អាន ក្លាយជាសង្សារ ហើយក្នុងរយៈពេល២ខែកន្លង មកនេះ រូបគេបានត្រឹមតែសាងសងឱបថើប ស្ទាបអង្អែលក្មេងស្រីរងគ្រោះប៉ុណ្ណោះ មិនបាន ធ្វើអ្វីឱ្យលើសហួសពីនេះទេ។

ជនសង្ស័យបន្តសារភាពថា រហូតមកដល់ ថ្ងៃកើតហេតុដោយសាររូបគេមិនសូវស្រួលខ្លួន ទើបមិនបានចេញទៅធ្វើការ ក៏ដេកនៅក្នុង បន្ទប់តែម្នាក់ឯង ស្រាប់តែមកដល់វេលាម៉ោង កើតហេតុខាងលើ ក៏លេចមុខក្មេងស្រីរងគ្រោះ ជាសង្សារបានចូលមកខ្ចីឆ្នាំងសាកទូរស័ព្ទទៅ បញ្ចូលថ្ម ទើបរូបគេបក់ដៃហៅក្មេងស្រីរងគ្រោះ ឱ្យចូលមកជួបគេដល់ក្នុងបន្ទប់ រួចក៏ចាប់ឱប ថើបស្ទាបអង្អែល រហូតដល់អារម្មណ៍តណ្ហាពុះ កញ្ជ្រោលអត់ទ្រាំមិនបាន ក៏ប្រុងរួមរ័កជាមួយ គ្នា ស្រាប់តែមិនទាន់បានធ្វើអីផង ឪពុករបស់ ខាងស្រី បានដើរមកគោះទ្វារបន្ទប់របស់គេ ធ្វើ ឱ្យរូបគេភ័យពេកខ្លាចឪពុកក្មេងស្រីរងគ្រោះ វាយដំ ទើបមិនហ៊ានបើកទ្វារឱ្យចូលនោះទេ រហូតដល់មានសំឡេងអះអាងថា ជាសមត្ថកិច្ច ទើបរូបគេបានលួចអើតមើលតាមប្រឡោះបង្អួច ឃើញឯកសណ្ឋានប៉ូលិសក៏យល់ព្រមបើកទ្វារ មកក្រៅ រួចក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះតែ ម្តង។

នៅចំពោះមុខសមត្ថកិច្ច ភាគីបុរសជា ឪពុករបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា ត្បិតថាកូនស្រីរបស់គាត់នៅមិនទាន់ខូចខាត អ្វីធ្ងន់ធ្ងរមែន តែជនសង្ស័យប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈកូនស្រីរបស់គាត់ ធ្វើឱ្យគ្រួសាររបស់ គាត់ខូចកិត្តិយស។ ហេតុនេះ គាត់សម្រេចប្តឹង ទាមទារសំណងជំងឺចិត្ត ចំនួន៣ពាន់ដុល្លារ និង ស្នើឱ្យសមត្ថកិច្ច ចាត់ការជនសង្ស័យតាមច្បាប់។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងចោទប្រកាន់ពីបទប្រទូស្ត កេរ្តិ៍ខ្មាសលើកុមារីជាអនីតិជន អាយុក្រោម ១៥ឆ្នាំ។ បន្ទាប់មក បញ្ជូនខ្លួនជនសង្ស័យទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី ចាត់ការបន្ត តាមនីតិវិធី៕ គួន ចំរើន

RELATED ARTICLES