Friday, July 4, 2025
Homeព័ត៌មានជាតិដើរទៅ​​បត់​​ជើង​​ក្រោយ​​ផ្ទះ ជាន់​​មីន​​ផ្ទុះ​​ដាច់​​ម្រាម​​ជើង

ដើរទៅ​​បត់​​ជើង​​ក្រោយ​​ផ្ទះ ជាន់​​មីន​​ផ្ទុះ​​ដាច់​​ម្រាម​​ជើង

ខេត្តកោះកុង ៖ ស្ត្រីជាប្រពន្ធនាយទាហានម្នាក់ បានដើរចេញទៅក្រោយផ្ទះ បំណងរក កន្លែងបត់ជើង ស្រាប់តែអកុសល ជាន់ចំគ្រាប់ មីនមួយគ្រាប់ផ្ទុះលាន់ឡើងកក្រើក បណ្តាលឱ្យ ដាច់ម្រាមជើង អស់ចំនួន២ម្រាមរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភ្នំ៣៩១ ក្រោយបន្ទាយ សឹករងមណ្ឌលសីមា ()២ ស្ថិតក្នុងភូមិចាំយាម ស្រុកមណ្ឌលសីមា។

ស្ត្រីរងគ្រោះ ដែលដើរជាន់មីនផ្ទុះដាច់ ម្រាមជើង មានឈ្មោះផុន ស្រីទូច អាយុ៣៣ ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះវង្ស សាវ ជា មន្ត្រីយោធាពាក់ស័ក្តិ២ បម្រើការនៅអង្គភាព សឹករងមណ្ឌលសីមា ដែលមានទីតាំងជាប់ខ្សែ បន្ទាត់ព្រំដែនកម្ពុជាថ្ងៃ ស្នាក់នៅក្នុងបន្ទាយ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បាន ដើរចេញពីផ្ទះស្នាក់នៅក្នុងបន្ទាយ ឆ្ពោះទៅខាង ក្រោយផ្ទះ បំណងរកកន្លែងបត់ជើង ស្រាប់តែ អកុសល ស្ត្រីរងគ្រោះបានដើរជាន់ចំគ្រាប់មីន មួយគ្រាប់ ធ្វើឱ្យផ្ទុះលាន់ឡើងកក្រើក និងបណ្តាល ឱ្យស្ត្រីរងគ្រោះរងរបួសដាច់ម្រាមជើងខាងឆ្វេង អស់ចំនួន២ម្រាម រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន ទាហាននៅក្នុងអង្គភាព ប្រញាប់ជួយបីចេញពី កន្លែងកើតហេតុរួចដាក់ម៉ូតូដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះជីវិត។

គួរបញ្ជាក់ថា តំបន់ដែលស្ត្រីរងគ្រោះដើរ ជាន់គ្រាប់មីនផ្ទុះរងរបួសធ្ងន់នោះ គឺជាតំបន់ ហាមឃាត់ ព្រោះទីតាំងនោះ នៅមានគ្រាប់ មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យ សង្គ្រាមច្រើនមិនទាន់ដោះអស់នៅឡើយ៕

RELATED ARTICLES