ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែខឹងនឹងចៅប្រុសកំហូច ចូលចិត្តលួច យកលុយកាក់ដែលគាត់ខំសន្សំទុក សម្រាប់ធ្វើ បុណ្យទាន ក៏ឱ្យផ្ទុះកំហឹង ចាប់ចៅប្រុសវាយដំ យ៉ាងចាស់ដៃ រួចក៏យកច្រវាក់មករុំដៃ ចង ភ្ជាប់ជាមួយនឹងរបងឬស្សីដាក់ឱ្យអង្គុយកណ្តាល ថ្ងៃក្តៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង។
ក្មេងប្រុសដែលត្រូវជីដូនវាយដំ រួចចាប់ ដាក់ច្រវាក់ចងភ្ជាប់នឹងរបងផ្ទះរូបនោះ មាន ឈ្មោះសល់ ដាវីត អាយុ៧ឆ្នាំ។ ចំណែកស្ត្រី ជាជីដូន មានឈ្មោះអឿ យឿន អាយុ៦៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាជីដូនក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកគាត់បាត់លុយ កាក់ជាញឹកញាប់ តែមិនដឹងថា អ្នកណាជាអ្នក លួចយកទៅនោះទេ លុះលើកចុងក្រោយនេះ គាត់បានបាត់លុយចំនួន១៣ម៉ឺនរៀលទៀត ហើយក៏ឮក្មេងៗជិតខាង ប្រាប់ថា អាវីតចៅ ប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) មិនដឹង បានលុយពីណាទេ ដើរចាយវាយសុទ្ធតែក្រដាស ១ម៉ឺនរៀល។ នៅពេលស្តាប់ឮបែបនេះ ស្រប ពេលដែលគាត់ បាត់លុយផងនោះ ទើបធ្វើឱ្យ គាត់ក្តៅចិត្តឆេវតែម្តង លុះពេលចៅប្រុស ត្រឡប់មកពីសាលាវិញ គាត់ក៏ហៅមកសួរនាំ ទើបចៅប្រុសបានសារភាពថា គេពិតជាបានលួ ចយកលុយរបស់គាត់ម្នាក់ ចំណែកលុយមុនៗ ដែលបាត់ទៅ ក៏រូបគេជាអ្នកលួចដែរ។
ស្ត្រីជាជីដូនរូបនេះ បន្តថា ដោយទប់ កំហឹងមិនបាន ព្រោះស្តាយលុយដែលខំសន្សំ ម៉្យាងខឹងនឹងចៅប្រុសដែលទើបនឹងមានអាយុ ៧ឆ្នាំសោះ បែរជាបែកគំនិតមានដៃជើងលួច លុយក្នុងផ្ទះបែបនេះ ទើបគាត់បានទាញរំពាត់ មកវាយចៅប្រុសទាំងកណ្តាលថ្ងៃត្រង់ រួចបាន អូសដៃចៅ ប្រុសជើងល្អរូបនេះ ទៅក្បែររបង ផ្ទះ បន្ទាប់មកក៏យកច្រវាក់មករុំដៃចៅភ្ជាប់នឹង ក្លោងទ្វាររបងប្ញស្សី ទុកឱ្យអង្គុយហាលថ្ងៃ ជា ការព្រមានកុំឱ្យថ្ងៃក្រោយមានដៃមានជើង បែបនេះទៀត។
ក្រោយកើតហេតុ អ្នកជិតខាងប្រទះឃើញ ទិដ្ឋភាពគួរឱ្យខ្លោចចិត្តអាណិតក្មេងប្រុសដែល ត្រូវជីដូនវាយ រួចចាក់ច្រវាក់ឱ្យអង្គុយហាល ថ្ងៃក្តៅបែបនេះ ទើបប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះមកដល់ទី- តាំងកើតហេតុ និងបានធ្វើការសាកសួរពីដំណើរ ដើមទង ទើបស្ត្រីជាជីដូន បានប្រាប់ថា គាត់ គ្មានចេតនាធ្វើបាបចៅប្រុសនោះទេ តែដោយ- សារគាត់ខឹងចៅផង ស្តាយលុយផង ទើបធ្វើ បែបនេះបំណងទុកជាមេរៀនឱ្យចៅប្រុសរាង ចាល កុំឱ្យថ្ងៃក្រោយធ្វើបែបនេះទៀត ព្រោះ គាត់បាត់លុយជាច្រើនលើកមកហើយមិនមែន ទើបនឹងបាត់ម្តងនេះទេ។
យ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការសម្រប-សម្រួលពន្យល់ណែនាំ ស្ត្រីជាជីដូន ដោយបញ្ជាក់ ថា សកម្មភាពបែបនេះ គឺផ្ទុយនឹងច្បាប់ ពោល គឺចូលជាអំពើប្រើទារុណកម្មលើកុមារហើយ ដែលអាចនឹងប្រឈមជាប់ទោសទណ្ឌទៀត ផង។ ប៉ុន្តែលើកនេះ សមត្ថកិច្ចគ្រាន់តែឱ្យស្ត្រី ជាជីដូនរូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បែបនេះតទៅទៀតប៉ុណ្ណោះ និងបានអនុញ្ញាត ឱ្យមានសេរីភាពឡើងវិញ។ ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការអប់រំដល់ក្មេងប្រុសផងដែរ កុំ ឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត៕
សុក្រិត