ភ្នំពេញៈ បុរសម្នាក់ក្រោយពីផឹកទឹកត្នោតជូរស្រវឹងមិនព្រមរកកនកលែងដេកទេបែរជាទៅអុកឡុក ផ្ទះប្រជាពលរដ្ឋនិងគំរាមកំហែងត្រូវសមត្ថកិច្ចចាប់វាយខ្នោះយកមកសាកសួរ។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១១ កុម្ភះ ២០១៧ នៅភូមិព្រៃព្រីងខាងជើងសង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនបង្ករឈ្មោះ មិន ប្រុសហេង អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិត្រពាំងថ្លឹងសង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិកោះចាស់ឃុំកោះមិត្តស្រុកកំពង់សៀមខេត្តកំពង់ចាម។
ដើមបណ្តឹងឈ្មោះ ហុក ស្រេង ភេទប្រុសអាយុ៦៦ឆ្នាំ មុខរបរលក់ចាប់ហ៊ួយនៅផ្ទះស្នាក់ នៅផ្ទះលេខ៧៥ផ្លូវបេតុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមសំដីដើមបណ្តឹងបានប្រាប់ថាមុនកើតហេតុខណះគាត់កំពុងលក់ដូរនៅផ្ទះស្រាប់តែបុរសខាងលើដើរមកទាំងអាការះស្រវឹងបានចូលមកសួរគាត់រកឈ្មោះពៅ(ត្រូវជាប្អូនថ្លៃគាត់)
ពេលនេះគាត់ប្រាប់វិញថាគាត់មិនដឹងមិនអីទេដោយដេញចេញពីផ្ទះគាត់កំពុងលក់ដូរពេលនោះធ្វើអោយជនខាងលើខឹងសម្បារនិងគាត់បានទាញយកពងទារបស់គាត់លក់ដូរនោះបោកចោលជាច្រើនគ្រាប់ទៅដីនិងទាញយកកាំបិតបុ័ងតោមកកំរាមកំហែងគាត់ដែលកំពុងលក់ដូរ។
ប្រភពបានប្រាប់ទៀតថាដោយទ្រមនិងទង្វើជនខាងលើលែងបានគាត់ក៍ទូរស័ព្ទហៅកូនគាត់មកដើម្បីជួយនិងបានទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋានមកឃាតមខ្លួនបុរសខាងលើយកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ។
នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពប្រាប់ថាដោយខឹងនិងបុរសចំណាស់ខាងលើរឿងសួររកប្អូនថ្លៃឈ្មោះពៅគាត់មិនព្រមប្រាប់ក៍ចាប់ពងទាបោកចោលនិងទាញឥវ៉ាន់ចាប់ហ៊ួយចោលមកដីពិតប្រាកដមែន។
បច្ចុប្បន្នជនបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។