ភ្នំពេញៈយុវជនម្នាក់ដោយសាខឹងគេហៅថាខ្ទើយក៍ក្លាយជាទំនាសមពាក្យសំដីឈានទៅប្រើហឹង្សាបណ្តាលអោយរងរបួសខ្លួនឯងរយ៉ះថ្ងាស់យ៉ាងដំណម។ករណីទំនាស់ខាងលើកើតឡើងម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១១ កុម្ភះ ២០១៧នៅផ្លូវបេតុងភូមិថ្មគោ១សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
យុវជនដែលរងរបួសឈ្មោះ គឹម ង៉ែត អាយុ១៧ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្លូវបេតុងភូមិថ្មគោ១ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរបួសថ្ងាស់មុខផ្នែកខាងឆ្វេង។
អ្នកបង្ករឈ្មោះ កង ពេជមុន្នី ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរ
នៅផ្ទះស្នាក់នៅផ្ទះជួលភូមិថ្មគោ១សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរបួសថ្ងាស់មុខផ្នែកខាងឆ្វេង។
តាមសំដីយុវជនរងគ្រោះបានប្រាប់ថាមុនកើតហេតុខណះដែលខ្លួនដើរមកលេងក្រៅផ្ទះស្រាប់តែមនុស្សក្នុងផ្ទះជនបង្ករបានស្រែកដៀមដាមអោយខ្លួនថាជាខ្ទើយដោយសារខេងក៍ក្លាយជាទំនាស់សំដីទៅវិញទៅមកស្រាប់តែគ្រួសារជនបង្ករខាងលើមានគ្នាប្រហែល១០នាក់មកព្រួតវាយមកលើគាត់តែម្នាក់ឯងបណ្តាលអោយរងរបួសរយះថ្ងាស់ខាងឆ្វេងហូរឈាមពេញមុខតែម្តង។
តាមសំដីបុរសដែលចោទជាអ្នកបង្ករបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុក្មួយស្រីគាត់ឈ្មោះរុណ សុភត្ត្រា អាយុ១៩ឆ្នាំបានមកឈរលេងមុខផ្ទះក្រោយមកស្រាប់តែឃើញមានទំនាស់ជាមួយយុវជនខាងលើពេលនោះគាត់បានចេញពីក្នុងផ្ទះមកជួយអត្តរាគមន៍និងបានប្រតាយប្រតប់ជាមួយយុវជនខាងលើមែនប៉ុន្តែប្រើដៃទៅវិញទៅមកទេចំណែកក្បាលដែលបែកនោះគឺយុវជននេះដួលប៉ះដុំថ្មដោយខ្លួនឯងទេ។
ប្រភពពីប្រជាពលរដ្ឋដែលស្នាក់នៅក្បែចំណុចខាងលើបានលួចប្រាបមថាតាមពិតគ្រួសារទាំង០២ខាងលើនេះឃើញមានទំនាស់ជេរគ្នាទៅវិញទៅមកតាំងពីរសៀលថ្ងៃទី១០កុម្ភះ មក
ម្លេះនិងចេះតែដៀមតាមសំដីទៅវិញទៅមករហូតដល់យប់កើតហេតុផ្ទុះរឿងវាយតប់គ្នាតែម្តង។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានហៅភាគីសងខាងមកសំរបសំរួលគ្នាបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដោយគ្រាន់ចេញថ្លៃថ្នាំព្យាបាល។