Friday, July 4, 2025
Homeព័ត៌មានជាតិធ្វើរដ្ឋបាលក្នុងមូល​ដ្ឋាន​ឃាត់​ខ្លួនជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៥៧​នាក់ ស្រី១៤​នាក់

ធ្វើរដ្ឋបាលក្នុងមូល​ដ្ឋាន​ឃាត់​ខ្លួនជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៥៧​នាក់ ស្រី១៤​នាក់

ភ្នំពេញ៖ ដើម្បីភូមិសង្កាត់មានសុវត្ថិភាពនាព្រឹកថ្ងៃទី០៧ខែមករាឆ្នាំ២០១៧នេះលោក
វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាទៅលោកវរៈសេនីយ៍ គួក សុខហួ អធិការរងខណ្ឌ ដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះ សំណាក់ ចំនួន ៣ឃាត់ខ្លួនជនសង្ស័យបានចំនួន៥៧នាក់ស្ថិតនៅតាមផ្លូវបេតុង ភូមិបុរីកម្មករភូមិ ត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោកវរៈសេនីយ៍ គួក សុខហួ អធិការរងខណ្ឌសែនសុខបានប្រាប់ថាដោយមាន បញ្ជាពី សំណាក់លោក​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរ បាលជាតិ និងជា ស្នងការនគរបាល រាជ​ធានីភ្នំពេញដើម្បីធានាភូមិសង្កាត់មានសុវត្តិភាព សន្តិសុខក្នុងមូល ដ្ឋានជូនបងប្អូនប្រជាពលរដ្ឋក៍ដូច​ជា​ធានាសុខសុវត្ថិភាពនាឱកាសបុណ្យជាតិទើបនៅព្រឹកថ្ងៃទី០៧ខែមករានេះកម្លាំងនគរបាល ប៉ុស្តិ៍អាជ្ញា​ធរ ភូមិ សង្កាត់ រួមកិច្ចសហការគ្នាចុះ ធ្វើរដ្ឋបាលតាមដងផ្លូវនិងផ្ទះសំណាក់ចំនួន៣ ដែលមាន​បង​​តូចបងធំប្រមូលផ្តុំគ្នាប្រើល ប្រាស់នូវគ្រឿងញៀនខុសច្បាប់។

ក្នុង​កិច្ចប្រតិបត្តិការរដ្ឋបាលខាងលើជាលទ្ធិផលសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥៧នាក់ ស្រី ១៤នាក់ និងអ្នកមើលខុសត្រូវក្នុងផ្ទះសំណាក់បាន០៦នាក់ ស្ត្រីម្នាក់និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។ គួរបញ្ជាក់ថាប្រតិបត្តិការខាងលើនេះ​ កម្លាំងបានចុះចែកឆេរផ្ទះសំ-ណាក់​​ចំនួនបីរួមមានផ្ទះ សំណាក់អង្គរទិព្វចំនួន ១៨នាក់ ស្រី៧នាក់ផ្ទះសំណាក់មនោរម្យរីករាយចំនួន ១១នាក់ស្រី៤នាក់ផ្ទះសំណាក់ស៊ីយ៉ុងចំនួន៥នាក់ ស្រី១នាក់និងចាប់តាមដងផ្លូវបានចំនួន១៦​នាក់ ក្នុង​នោះស្រីម្នាក់ ។ ដោយសារតែផ្ទះសំណាក់ពីរមានលាក់ទុកឧបករណ៍ប្រើប្រាស់ គ្រឿងញៀនទើប​​ព្រះរាជអាជ្ញារង លោកកែវ សុជាតិ បានធ្វើការបិទផ្ទះសំណាក់មនោរម្យរីករាយ និងផ្ទះសំណាក់អង្គរ​ទិព្វ ជាបណ្ដោះអាសន្នសិនក្រោយពីធ្វើការពិនិត្យសារ ធាតុញៀនរួចមកសង្កេតឃើញថាក្នុងចំនោម​នោះគ្មានសារធាតុញៀនចំនួន ៣១នាក់ ស្រី១១នាក់។ ចំនែកអ្នកមានសារធាតុញៀនវិញមានចំនួន២៦នាក់ស្រី៦នាក់។

ក្រោយមកសមត្ថកិច្ចបានអោយអ្នកដែលគ្មានសារធាតុញៀននោះត្រលប់ទៅផ្ទះវិញទៅស្របពេលនេះដែរបងប្អូនប្រជាពលរដ្ឋសម្តែងនូវសេចក្តីសាទរចំពោះសកម្មភាពចុះរដ្ឋបាលពីសំណាក់​ សមត្ថកិច្ច ដើម្បី ​រក្សានិងកាត់បន្ថយ អំពើហិង្សា គ្រឿងញៀននិងចោរកម្ម ក្នុងមូលដ្ឋាន ។

សមត្ថ​កិច្ចបានអំពាវនាវផងដែរដល់ម្ចាស់ផ្ទះសំណាក់ក៍ដូចបងប្អូនប្រជាពលរដ្ឋទូទៅមេត្តាចូលរួច កិច្ចសហ​ការ រវាងសមត្ថកិច្ចអាជ្ញាធរនិងប្រជាពលរដ្ឋដើម្បីកាត់បន្ថយបទ ល្មើសដែលកើតមានឡើងនៅ​តាមមូលដ្ឋានជាពិសេសពាក់ព័ន្ធនិងទីតាំងសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀននេះតែម្តងកាលបើពលរដ្ឋមានសេចក្តីសុខនោះសមត្ថកិច្ចក៏មាន
សេចក្តីសុខដែរ ៕ សោល វណ្ណៈ

RELATED ARTICLES