ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបង្កហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង១៣រសៀលនាទី ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានស្រែកឡូឡា រករឿងក្រុមគ្រួសារ
និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ រួមមាន ទូរទស្សន៍១៤អ៊ីញ ០១គ្រឿង កង្ហា០១គ្រឿង ទូរដាក់ខោអាវ០១។ ពេលនោះជនរងគ្រោះបានប្តឹងមកប៉ុស្តិនគរបាលរដ្ឋបាលភូមិធំ សមត្ថកិច្ចទទួលបណ្តឹងរួច បានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង កាំបិតប៉ាំងតោ ពណ៌ស០១។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកសួរនាំ និងបញ្ជូនទៅដ្ឋាននគរបាល ដើម្បីបន្តចាត់ការ
តាមនីតិវិធី។