Monday, January 20, 2025
Homeសង្គម និងជីវិតម៉ែឪស្លា.../ប់អស់ កូន២នាក់អត់.../បាយហូប

ម៉ែឪស្លា…/ប់អស់ កូន២នាក់អត់…/បាយហូប

ខេត្តសៀមរាប ៖ ក្មេងប្រុសស្រី ២នាក់បងប្អូន មានវាសនាអភ័ព្វខ្លាំងណាស់ ត្រូវឪពុកចងកបញ្ចប់ជីវិតស្លាប់ចោលបាន១ខែ ស្រាប់តែម្តាយគិតខ្លី ចងកស្លាប់ទៅតាមដែរ ធ្វើឱ្យត្រូវរស់នៅទាំងត្រដាបត្រដួសជាមួយជីដូន មិនបានប៉ុន្មានជីដូនស្លាប់ចោលទៀត ទុកឱ្យបងប្អូនតូចៗទាំង២នាក់ រស់នៅតែលតោលគ្មានទីពឹង ជ្រកកូនកូនខ្ទមធ្លុះធ្លាយ រកបាយហូបមិនបាន។

ក្មេងអភ័ព្វទាំង២នាក់បងប្អូន ប្អូនប្រុសមានឈ្មោះថូ ថាវ អាយុ៨ឆ្នាំ ចំណែកបងស្រី មានឈ្មោះថូ សុឡាត់ អាយុ១២ឆ្នាំ ជាកូនកំព្រា រស់នៅក្នុងកូនខ្ទមកម្សត់ដាច់ស្រយាល ស្ថិតក្នុងភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

តាំងពីឪពុកនិងម្តាយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) អស់រយៈ៣ឆ្នាំមក និងត្រូវជីដូនស្លាប់ចោលថែមទៀតនោះ ក្មេងស្រីជាកូនច្បង បានដើរតួនាទីជាម្តាយផង ឪពុកផង មើលថែប្អូនប្រុសអាយុ៨ឆ្នាំ ខណៈគ្មានអាហារហូបចុកគ្រប់គ្រាន់ឡើយ។

ក្មេងស្រី ថាវ សុឡាត់ បានរៀបរាប់ទាំងទឹកភ្នែកថា កាលពីអំឡុងពេលប្រមាណជាង ៣ឆ្នាំមុន ឪពុករបស់នាង នៅសុខៗសម្រេចចិត្តចងកសម្លាប់ខ្លួន ទុកឱ្យពួកនាងរស់នៅជាមួយម្តាយ និងជីដូនជរា។ លុះរំលងបាន ១ខែ ស្រាប់តែម្តាយរបស់នាងបានចងកស្លាប់ម្នាក់ទៀត ដោយម្តាយបានចងកនៅលើដើមឈើខាងមុខផ្ទះ តែមិនដឹងមូលហេតុអ្វី ទុកឱ្យនាងរស់នៅជាមួយជីដូន ទាំងត្រដាបត្រដួស ស្រាប់តែមិនបានប៉ុន្មានផង ជីដូនរបស់នាង បានលាចាកលោក ទៀត បន្សល់ទុកពួកនាង ២នាក់បងប្អូន រស់នៅតែលតោលគ្មានទីពឹងរហូតមក។

ក្មេងស្រី ថាវ សុឡាត់ បន្តថា សព្វថ្ងៃអាហារហូបចុក បានមកពីអ៊ំពូមីងនៅក្នុងភូមិ គាត់ចែករំលែក ផ្តល់ឱ្យជាញឹកញាប់ តែមិនបានគ្រប់គ្រាន់ឡើយ ហើយរាល់ពេលដែលនាងមកពីសាលាវិញ ត្រូវដាំបាយឱ្យប្អូនប្រុសតូចហូប ជួនគ្មានម្ហូបហូបបាយទទេ ជួនបានផ្អក ប្រហុក របស់អ្នកភូមិ អាណិតផ្តល់ឱ្យ ហូបរួចបបួលបងប្អូនចូលដេក។

ក្មេងតូចទាំង២នាក់បងប្អូន បានបន្តថា ពួកគេពិតជានឹកជីដូននិងឪពុកម្តាយខ្លាំងណាស់ ទោះបីកាលពួកគាត់នៅរស់ ជីវភាពទីទ័លក្រ រកអ្វីហូបមិនគ្រប់មែន តែហោចណាស់ក៏ពួកនាងមានភាពកក់ក្តៅដែរ តែពេលនេះ រស់នៅតែ២នាក់ ក្នុងកូនខ្ទមធ្លុះធ្លាយ និងមិនដឹងថា វាសនាអនាគតនឹងក្លាយទៅជាយ៉ាងណានោះឡើយ៕

RELATED ARTICLES