សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple កំពុងរៀបចំព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា «It’s Glowtime» នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ជាកន្លែងដែលគេជឿថា នឹងបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន ស៊េរីថ្មីចុងក្រោយ គឺ iPhone 16 ។
តាមប្រភពបណ្តាញព័ត៌មានបរទេស បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple មិនបានបញ្ជាក់ពីកាល បរិច្ឆេទចេញលក់ iPhone 16 ទេ តែក្រុមហ៊ុន Apple កំពុងរៀបចំព្រឹត្តិការណ៍មួយ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងគូភើរទីណូ (Cupertino) រដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលគេរំពឹងថានឹងបង្ហាញទូរស័ព្ទស៊េរី iPhone ថ្មី (iPhone 16) និងការអាប់ដេត ឧបករណ៍និងកម្មវិធីផ្សេងៗទៀត។ទោះបីជាយ៉ាងណា មិនមានតម្រុយណាមួយទាក់ទងនឹងឧបករណ៍ថ្មីនេះទេ តែមានពាក្យចចាមអារ៉ាមថា iPhone 16 ដំណើរការដោយកម្មវិធី AI ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏បានរៀបចំព្រឹត្តិការណ៍ «It’s Glowtime» ដែលអនុញ្ញាតឲ្យសាធារណជន អ្នកគាំទ្រចូលរួមដោយផ្ទាល់ ជាពិសេសនៅ Steve Jobs Theatre នៅ Apple Park នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង 10:00 ព្រឹក (ម៉ោងក្នុងស្រុក)៕