ភ្នំពេញ ៖ បើករ៉ឺម៉កដឹកកម្មករសំណង់៨នាក់គេចពីម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័រ២ គ្រឿងបុកនិង កិនធ្វើឲ្យម៉ូតូដាច់ចេញពីគ្នាខូចខាតទាំងស្រុងបណ្តាលឲ្យរងរបួសធ្ងន់២ នាក់និងស្រាល៦នាក់ កាលពីវេលាមោង០៨និង២៥នាទីយប់ថ្ងៃ១៣ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤នៅចំនុចមុខក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ឃូឃូសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពត័មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរ៉ឺម៉កដឹកកម្មករ សំណង់មួយគ្រឿងជិះគ្នា៨នាក់ក្នុងនោះស្រី២នាក់ បើកពីកើតទៅលិច ចំណែករថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣A0257មានតែក្បាលរថយន្ត បើកបរពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉ឺម៉កម៉ូតូបើកគេចម៉ូតូ មួយគ្រឿងបើកច្រាសទិសគ្នាក៏ត្រូវរថយន្តកុងតឺន័រ ពណ៌ខៀវ បើកទៅបុកបណ្តាលឲ្យរ៉ឺម៉ក ក្រឡាប់ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកពី ក្រោយរថយន្តកុងតឺន័រ បង្កខាងលើបានបើកកិនម៉ូតូដាច់ចេញពីតួបាក់ខ្ទេចទាំងស្រុងធ្វើឲ្យអ្នកជិះលើរ៉ឺម៉ករងរបួស ធ្ងន់២នាក់និងស្រាល៦នាក់ ហើយរថយន្តបង្កលើកទី២បានបើករត់បាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កលើកទីមួយនិងរ៉ឺម៉កនៅកន្លែងកើតហេតុ ។
តាមសំដីពីម្ចាស់រ៉ឺម៉ករងគ្រោះដែលរងរបួសស្រាលបាននិយាយថាគាត់បើករ៉ឺម៉កដឹកបង ប្អូនចំនួន៨នាក់ក្នុងនោះស្រី២នាក់បានជូនប្អូនស្រីទៅផ្ទះនៅឯទំនប់កប់ស្រូវបើកមកដល់ ចំណុចខាងលើបានបើកគេចពីម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័រមួយគ្រឿងបុកបណ្តាល ផ្ងារជើងបន្តិចហើយក៏ត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតកិនថែមពីលើទៀតចំណែកឯអ្នកបើករឺម៉កវិញរងរបួសបាក់ជើងខាងឆ្វេងត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលបានចុះមកដល់នៅកន្លែងកើតបានទូរស័ព្ទ ប្រាប់ជំនាញរចរាចរណ៍ក្រុងមកវាស់វែងយករថយន្តបង្កនិងម៉ូតូរ៉ឺម៉កដែលដាច់ជាពីរកំណាត់នោះយកទៅរក្សាទុកនៅឯចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមច្បាប់៕
នូផាន់ណា