Thursday, November 28, 2024
Homeព័ត៌មានជាតិឆ្មាំប្រាសាទ រើសបានកុលាលភាជន៍បុរាណ ប្រគល់ជូនសារមន្ទីរ

ឆ្មាំប្រាសាទ រើសបានកុលាលភាជន៍បុរាណ ប្រគល់ជូនសារមន្ទីរ

ខេត្តកំពង់ឆ្នាំង ៖ ឆ្មាំប្រាសាទ និងទីទួលបុរាណ នៅស្រុកកំពង់លែង បាននាំយកបំណែកកុលាលភាជន៍បុរាណ ប្រគល់ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីទុកជាសម្បត្តិជាតិ និងអភិរក្សថែរក្សា ហើយដាក់តាំងបង្ហាញជូនសា ធារណជនបានទស្សនា។

ការប្រគល់កុលាលភាជន៍បុរាណ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភពមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកអោក ហៃ ឆ្មាំប្រាសាទ និងទីទួលបុរាណ នៅស្រុកកំពង់លែង បាននាំយកបំណែកកុលាលភាជន៍បុរាណ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីទុកជាសម្បត្តិជាតិ និងអភិរក្សថែរក្សា។

បំណែកកុលាលភាជន៍បុរាណទាំងនេះ ត្រូវបានរើសពីទីតាំងទួលបុរាណដ្ឋាន មួយចំនួន នៅស្រុកកំពង់លែង មានដូចជា ទួលស្លែង ទួលជរម ទួលព្រះស្រែ ទួលចាន់ ទួលត្រពាំងខ្នារតូច ទួលបល្ល័ង្ក និងទួលអង្គរក្រោម៕

RELATED ARTICLES