Friday, September 20, 2024
Homeសង្គម និងជីវិតយល់សប្តិឃើញស្វា.../ដឹកដៃចូលព្រៃ កើ.../តកូនដូចស្វា ២នាក់

យល់សប្តិឃើញស្វា…/ដឹកដៃចូលព្រៃ កើ…/តកូនដូចស្វា ២នាក់

ខេត្តកំពត ៖ ស្ត្រីម្នាក់ ក្រោយពីមានផ្ទៃពោះកូនទី៣ និងកូនទី៤ បានយល់សប្តិឃើញសត្វស្វាធំ ១ក្បាល មកដឹកដៃខ្លួន ចូលព្រៃ ឱ្យទៅយកថ្នាំ ស្រាប់តែសម្រាលបានកូនប្រុស ចំនួន២នាក់ជាបន្តបន្ទាប់ ដែលមានរូបរាងនិងកាយវិការ ចរិតលក្ខណៈដូចសត្វស្វា ព្រមទាំងមិនចេះនិយាយស្តីអ្វីឡើយ។

ក្រុមគ្រួសារដែលសម្រាលបានកូន២នាក់ មានរូបរាងនិងលក្ខណៈដូចសត្វស្វា ដល់ទៅ២នាក់នោះ មានលំនៅក្នុងភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

យុវជន២នាក់ ដែលមានរូបរាងដូចសត្វស្វា យុវជនជាបង មានអាយុ២៨ឆ្នាំ ចំណែកប្អូន មានអាយុ២៦ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ ជាអ្នកចិញ្ចឹមមើលថែ ដូចកូនក្មេង។

តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា គាត់មានកូនសរុប ចំនួន៤នាក់ (ប្រុសទាំងអស់) ដោយកូនច្បង ២នាក់ មានប្រពន្ធកូន រស់នៅបែកផ្ទះរៀងខ្លួនអស់ទៅហើយ នៅសល់តែកូនទី៣ និងកូនពៅ ដែលមានរូបរាងនិងចរិតដូចសត្វស្វា រស់នៅក្នុងបន្ទុករបស់គាត់ និងត្រូវពួកគាត់ជាឪពុកម្តាយ តាមមើលថែ ឃ្វាលដូចក្មេងអាយុ៣ឆ្នាំ ទោះបីជាពួកគេទាំង២នាក់ មានអាយុជិត៣០ឆ្នាំអស់ទៅហើយក្តី តែមិនចេះនិយាយស្តី និងមិនចេះធ្វើការ ងារអ្វីនោះឡើយ សូម្បីតែបត់ជើងតូចធំ ក៏មិនដឹងផង ហេតុនេះចាំបាច់ត្រូវឱ្យគាត់ជាម្តាយ នៅមើលថែដូចកូនក្មេងអ៊ីចឹង។

ស្ត្រីជាម្តាយ បន្តថា ដំបូងឡើយ កាលពីគាត់ចាប់ផ្តើមមានផ្ទៃពោះកូនទី៣ នៅយប់មួយនោះ គាត់បានយល់សប្តិឃើញមានសត្វស្វា មួយក្បាលធំ បានដើរមកហៅគាត់ រួចដឹកដៃគាត់ចូលទៅក្នុងព្រៃ ដោយប្រាប់ថា នាំទៅយកថ្នាំ។ លុះក្រោយពេលគាត់សម្រាលកូនប្រុសទី៣ ឃើញថា កូននេះ មានរូបរាងមិនខុសពីសត្វស្វាឡើយ។ លុះរំលងបាន២ឆ្នាំ គាត់មានផ្ទៃពោះកូនទី៤ (កូនពៅ) រួចក៏សម្រាលកូននោះមក មានរូបរាងដូចកូនប្រុសទី៣ដែរ ហើយគាត់ធ្លាប់បានទៅមើលគ្រូទាយ និងត្រូវគ្រូប្រាប់ថា កុំយកកូនទៀតឱ្យសោះ ពុំនោះទេ នឹងបង្កើតបានកូនស្រី មានរូបរាងខ្មៅក្រងេះ និងមានចរិតដូចសត្វស្វា មិនខុសពីកូនប្រុសទាំង២នាក់របស់គាត់នេះឡើយ ទើបចាប់ពីនោះមក គាត់លែងហ៊ានយកកូនទៀតតែម្តង។

ស្ត្រីជាម្តាយខាងលើ បានឱ្យដឹងទៀតថា តាំងពីកើតមក កូនប្រុសទាំង២នាក់របស់គាត់នេះ មិនចេះនិយាយស្តីអ្វីនោះទេ ហើយក៏មិនសូវដឹងអ្វីដែរ សូម្បីតែហូបបាយទឹក ក៏ពិបាក ដោយកូនម្នាក់ អាចហូបបាយនឹងចានបាន គ្រាន់តែកំពប់ខ្លះៗ តែកូនម្នាក់ទៀត ទាល់តែហូបបាយ ដាក់ចានដែក ទើបមិនកំពប់ ពុំនោះទេ ច្បាស់ជាធ្លាក់កំពប់អស់បាយពីចានមិនខាន។ ចំណែក រឿងបត់ជើងតូចធំ កូនម្នាក់ បត់ជើងដោយមិនដឹងខ្លួនសោះឡើយ ប្រឡាក់ពេញខោ និងចេះតែយកលាមកគប់លេង ធ្វើឱ្យគាត់លំបាកយ៉ាងខ្លាំង ទើបសម្រេចដេរសំពត់ឱ្យស្លៀក ដើម្បី ងាយស្រួលកើប និងបោកគក់ ពេលប្រឡាក់ម្តងៗ។ ដោយឡែក ពេលដេកពួនម្តងៗ កូនរបស់គាត់ទាំង២នាក់ តែងដេកក្បាលសំយុងចុះក្រោមគ្រែ ចំណែកជើង នៅលើគ្រែ មិនចេះដេកកើយខ្នើយដូចគេឯងធម្មតានោះទេ។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា កន្លងមក កូនទាំង២នាក់ ធ្លាប់ដើរបាត់ពីផ្ទះ ជួន៣-៤ថ្ងៃក៏មាន ឱ្យតែពួកគេឮសំ ឡេងមេក្រូ ក៏ចេះតែដើរសំដៅទៅរក លុះទៅដល់ ក៏ឈរមើល ហើយមិនស្គាល់ផ្លូវត្រឡប់មកផ្ទះវិញឡើយ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ ចែកផ្លូវគ្នាតាមរក លុះរកឃើញ ដឹកមកផ្ទះវិញ កូនទាំង២នាក់ឡើងទន់ខ្លួន ខ្សោះកម្លាំង ដោយសារគ្មានអីហូបចុក។ ចំពោះចរិតលក្ខណៈរបស់កូនគាត់ទាំង២នាក់នេះ គឺរប៉ិលរបូចដូចសត្វស្វាអ៊ីចឹង និងចូលចិត្តផឹកតែភេសជ្ជៈកំប៉ុង ហើយឱ្យតែឃើញអ្នកភូមិទិញ ឬកាន់កំប៉ុងភេសជ្ជៈផឹក គឺពួកគេតែងតែនាំគ្នាទៅ កញ្ឆក់យក មិនចេះសុំនោះទេ។ ចំណែកអ្នកភូមិ ក៏មិនដែលប្រកាន់ខឹងអ្វីដែរ ព្រោះដឹងច្បាស់ពីចរិតកូនគាត់ទាំង២នាក់ និងមានតែអាណិត ទិញនំចំណីឱ្យពួកគេហូបចុកជាញឹកញាប់។ មិនតែប៉ុណ្ណោះ ពួកគេក៏មានចរិតឆេវឆាវណាស់ដែរ ឱ្យតែខឹងម្តងៗ តែងលួចវាយជាញឹកញាប់ តែមិនដែលហ៊ានវាយរូបគាត់ជាម្តាយទេ គឺហ៊ានវាយតែឪពុកគេប៉ុណ្ណោះ ដោយជួនលបវាយខ្នង ជួនវាយក្បាលទៀតផង គ្រាន់តែមិនមានសភាពធ្ងន់ធ្ងរ ហើយឪពុកក៏មិនដែលប្រកាន់ខឹង អ្វីដែរ ព្រោះធ្វើម៉េចបើកូនមានចរិតបែបនេះទៅហើយ។

តាមសម្តីបុរសឈ្មោះញឹក ម៉ៅ អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតយុវជនទាំង២នាក់ខាងលើ បានបញ្ជាក់ប្រាប់ថា ក្នុងនាមជាឪពុកម្តាយ ពួកគាត់ពិតជាអាណិតកូនទាំង២នាក់ខ្លោចចិត្ត មិនគួរណាមានវាសនាអភ័ព្វខុសគេ កើតមកមានរូបសម្បត្តិមិនសមរម្យ មានរូបរាងនិងចរិតដូចសត្វស្វា ដែលមិនដឹងថា ជាកម្មពៀរអ្វីរបស់ពួកគេ និងគ្រួសាររបស់ពួកគាត់ពីជាតិមុនមកនោះទេ។

បុរសជាឪពុក បន្តថា កន្លងមក ធ្លាប់មានអង្គការមួយនៅភ្នំពេញ បានមកសុំយកកូនរបស់គាត់ទាំង២នាក់នេះ ទៅចិញ្ចឹមមើលថែ និងប្រាប់ថា នាំទៅអាមេរិក ទៀតផង តែទឹកចិត្តជាឪពុកម្តាយ ពួកគាត់មិនដាច់ចិត្តប្រគល់កូនទាំង២ ឱ្យគេនោះទេ ទោះជាកូនមានលក្ខណសម្បត្តិមិនគ្រប់គ្រាន់ ពិកលពិការ មានរាងកាយដូចសត្វស្វាយ៉ាងណាក្តី សុខចិត្តទ្រាំចិញ្ចឹមមើលថែពួកគេតាមលទ្ធភាពរហូតដល់សព្វថ្ងៃ។

បុរសជាឪពុក បានបន្ថែមថា ពេលខ្លះកូនទាំង២នាក់ ខឹងនឹងពួកគាត់ លបវាយគាត់ក៏មាន ដោយពួកគេប្រើដៃ វាយខ្នងនិងក្បាលគាត់ម្តងម្តាលដែរ តែគាត់មិនដែលប្រកាន់ខឹងនឹងកូននោះឡើយ ដោយចាត់ទុកថា ពួកគាត់ជាឪពុកម្តាយ ជំពាក់កម្មកូនទាំង២នាក់នេះទៅចុះ៕

RELATED ARTICLES