Saturday, August 16, 2025
Homeព័ត៌មានជាតិស្រលាញ់​អូន​ពេក សុំរួម​រ័ក​មិន​ព្រម ចាប់​រំលោភ

ស្រលាញ់​អូន​ពេក សុំរួម​រ័ក​មិន​ព្រម ចាប់​រំលោភ

ខេត្តស្វាយរៀង ៖ គូស្នេហ៍វ័យក្មេងមួយគូ បានទាក់ទងស្នេហាគ្នាជាយូរមកហើយ តែមិន ធ្លាប់ជ្រុលជ្រួសរំលងហួសប្រពៃណីនោះទេ លុះ អង្គុយសាសងគ្នាកណ្តាលយប់ ខាងប្រុសកើត មានអារម្មណ៍តណ្ហា ក៏បបួលខាងស្រីរួមរ័ក តែ នាងមិនព្រម ដោយប្រាប់ថា ចាំរៀបការរួច សិន ប៉ុន្តែខាងប្រុសទប់ចិត្តមិនបាន ក៏ចាប់បង្ខំ សង្សាររួមភេទ រហូតដល់បានសម្រេច ធ្វើឱ្យ ខាងស្រីខឹងច្រឡោតក៏ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនប្រុសកំហូច នាំយកទៅចាត់ ការតាមច្បាប់តែម្តង។

ករណីរំលោភសេពសន្ថវៈខាងលើនេះ បាន កើតមានឡើង កាលពីវេលាម៉ោង២និង៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិអង្គតាមូ ឃុំមនោរម្យ ស្រុកស្វាយទាប។

ជនសង្ស័យដែលចាប់រំលោភសេពសន្ថវៈ នារីជាសង្សារ មានឈ្មោះពៅ ឌីណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិ ស្វាយគយ ឃុំពពែត ស្រុកស្វាយទាប។ ចំណែក នារីរងគ្រោះ មានឈ្មោះជ..ស អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិ ធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ថា កូនស្រីរបស់ពួក គាត់ត្រូវជនសង្ស័យឈ្មោះពៅ ឌីណា ចាប់រំលោភ រហូតដល់បានសម្រេច។ ក្រោយពីទទួលបាន ពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ខាងលើ នាំយកមកសាកសួរតាមនីតិវិធី នៅ ប៉ុស្តិ៍នគរបាលមនោរម្យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពៅ ឌីណា បានសារភាពថា រវាងរូបគេ និង នារីរងគ្រោះ គឺជាសង្សារនឹងគ្នា ដោយពួកគេ បានស្គាល់ និងស្រលាញ់គ្នា ជាយូរមកហើយ តែកន្លងមកមិនធ្លាប់ប្រព្រឹត្តអ្វីឱ្យលើសលស់ នោះទេ ពោលគឺបានត្រឹមសាសង និងឱបថើប គ្នាប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ កាលពី យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគេ និង នារីរងគ្រោះ បានដើរលេងជាមួយគ្នា លុះដល់ វេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏អង្គុយ សាសងគ្នានៅកន្លែងស្ងាត់តែ២នាក់ រហូតដល់ កើតមានអារម្មណ៍តណ្ហា ក៏រួមរ័កជាមួយគ្នាតែ ម្តង ពោលគឺមិនបានចាប់បង្ខំអីនោះទេ ស្រាប់ តែព្រឹកឡើង ក៏មានសមត្ថកិច្ចចុះមកចាប់ឃាត់ ខ្លួនរូបគេតែម្តង។

ចំណែកនារីរងគ្រោះ បានបញ្ជាក់ថា នៅ មុនពេលកើតហេតុ ខណៈដែលកំពុងសាសងគ្នា នៅវេលាកណ្តាលអធ្រាត្រ ជនសង្ស័យក៏លួង លោមសុំនាងរួមរ័ក តែនាងប្រាប់ថា កុំទាន់ អាលធ្វើបែបនេះ ចាំចូលស្តីដណ្តឹងនាងរៀបការ ក្លាយជាប្តីប្រពន្ធសិន ក៏មិនទាន់យឺតពេលដែរ ព្រោះនាងថែរក្សាព្រហ្មចារីទុកជូនតែប្រុសស្នេហ៍ ម្នាក់ប៉ុណ្ណោះ គ្មានគំនិតងាករេ បែកបែរទៅ ណាឡើយ។

នារីរងគ្រោះ បានឱ្យដឹងថា ទោះជានាង ព្យាយាមពន្យល់ប្រុសស្នេហ៍យ៉ាងណាក្តី ក៏គេ នៅតែមិនព្រមស្តាប់និងថែមទាំងធ្វើសកម្មភាព ចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បាន សម្រេចទៀត ទើបធ្វើឱ្យនាងកើតទុក្ខមិនសុខ ចិត្ត ក៏យករឿងនេះប្រាប់ឪពុកម្តាយ រហូតឈាន ដល់ការដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យ បែបនេះតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES