Saturday, November 23, 2024
Homeសេដ្ឋកិច្ចជាតិផ្លូវភ្ជាប់ពីស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន ពលរដ្ឋស្នើសុំជួសជុល

ផ្លូវភ្ជាប់ពីស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន ពលរដ្ឋស្នើសុំជួសជុល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានស្នើយ៉ាងទទូចទៅថ្នាក់ដឹកនាំ ឱ្យជួយជួសជុលផ្លូវលេខ 50C ភ្ជាប់ពីស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ នាំឱ្យពិបាកក្នុងការធ្វើដំណើរ ជាពិសេសរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា កន្លងមក ដោយសារតែផ្លូវនេះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង អាចជិះត្រង់ទៅខេត្តកំពង់ធំ បានដោយមិនចាំបាច់វាងឆ្ងាយ ដែលផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងសម័យតេជោ ហើយក៏ជាផ្លូវដែលកាត់ចំកណ្តាលប្រទេសកម្ពុជា ផងដែរ។ ផ្លូវនេះមានប្រវែង ៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៦ នៃខេត្ត កំពង់ធំ នៅចំណុចភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋ បន្តថា ទោះជាយ៉ាងនេះ ព្រោះការដឹកធ្ងន់ពេក នាំឱ្យផ្លូវបានរងការខូចខាតយ៉ាងធ្ងន់ និងធ្វើឱ្យការធ្វើដំណើរពីក្រុងកំពង់ឆ្នាំង កាត់ស្រុកកំពង់លែង ទៅក្រុងស្ទឹងសែន មានភាពលំបាកពន់ពេក ជាពិសេសត្រង់ចំណុចឃុំស្វាយរំពា។

បើតាមប្រជាពលរដ្ឋរស់នៅតាមបណ្តោយកំណាត់ផ្លូវ ១ខ្សែនេះ បានបញ្ជាក់ថា នៅខែប្រាំងមានដីហុយទ្រលោម ធ្វើឱ្យប៉ះពាល់ដល់កុមារ ក៏ដូចជាមនុស្សចាស់ ដែលមានសុខភាពមិនសូវរឹងមាំ លុះដល់ខែវស្សានេះ កន្លែងខូចក្រហូង បានដក់ទឹក នាំឱ្យកាន់តែពិបាកធ្វើដំណើរ។ ជាពិសេសសំឡេងរថយន្តដែលបើកធ្លាក់កន្លែងជង្ហុក បង្កសំឡេងរំខានដល់ការដេកពួន៕

RELATED ARTICLES