ភ្នំពេញ ៖ ក្មេងប្រុសជំទង់ ដែលធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ៦ ឆ្នាំម្នាក់ នៅក្រោយផ្សារតាំងកសាង កាលពី យប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាគារ ព្រៃស កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៧។
គួររំលឹកថា កាលពីវេលាម៉ោង៧និង១៥ នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ មាន ករណីរំលោភសេពសន្ថវៈមួយបានកើតឡើង នៅចំណុចខាងក្រោយផ្សារតាំងកសាង ស្ថិតក្នុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយក្មេងប្រុសឈាមរាវម្នាក់ កំពុង ប្រលែងលេងជាមួយក្មេងស្រីសុខៗ ស្រាប់តែ កើតមានអារម្មណ៍ផ្លូវភេទ ក៏បែកគំនិតចាប់ រំលោភសេពសន្ថវៈក្មេងស្រីទាំងកំរោល បណ្តាល ឱ្យប្រដាប់ភេទក្មេងស្រីដាច់រលាត់ហូរឈាម ប្រឡាក់ខោ និងឈឺពេកទ្រាំមិនបាន ក៏រត់ទៅ ប្រាប់ម្តាយ។
យុវជនឈាមរាវដែលចាប់រំលោភសេព សន្ថវៈក្មេងស្រីរូបនោះ មានឈ្មោះណ.ប.ញ ហៅ ធ អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ មាន ឪពុកឈ្មោះណុប សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរ លក់ស្បែកជើងនៅផ្សារតាំងកសាង ម្តាយឈ្មោះ សៅ ចិន្តា អាយុ៣៥ឆ្នាំ មុខរបរអ៊ុតសក់ក្នុង ផ្សារតាំងកសាង ស្នាក់នៅផ្ទះជួលក្នុងភូមិចម្ការ ឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង មានស្រុកកំណើតនៅភូមិចំបក់ ហៅវត្តចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ចំណែក ក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៦ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃជាសិស្សសាលាមត្តេយ្យ រស់នៅក្នុងបន្ទុក ឪពុកម្តាយជាអាជីវករ នៅក្នុងផ្សារតាំងកសាង និងមានលំនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ និង ក្មេងប្រុសជាជនសង្ស័យឱ្យតែមកដល់ផ្សារ តែងរត់លេងជាមួយគ្នាជារៀងរាល់ថ្ងៃ ព្រោះ តែពួកគាត់ចាស់ៗជាឪពុកម្តាយសុទ្ធតែស្គាល់ គ្នាលក់ដូរតូបក្បែរគ្នា។ នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងរៀបចំឥវ៉ាន់ដាក់ចូលក្នុង តូប ដើម្បីបិទតូបលក់ដូរ ស្រាប់តែឃើញកូនស្រីរត់មកដោយបានយំសស្រាក់ និងមានឈាម ប្រឡាក់ខោអាវទៀតផង រួចប្រាប់ថា នាងត្រូវ ក្មេងប្រុសខាងលើ ចាប់រំលោភសេពសន្ថវៈ។ ភ្លាមនោះ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប ដើម្បី ឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ឃាត់ខ្លួនក្មេងប្រុសរូបនោះយកមកសាកសួរ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នាងនិងក្មេង ប្រុសខាងលើ បាននាំគ្នារត់ទៅលេងនៅខាង ក្រោយផ្សារដូចសព្វដង លុះបន្តិចក្រោយមក ជនសង្ស័យបានចាប់សម្រាតខោអាវនាងចេញ អស់ រួចក៏យកប្រដាប់ភេទរបស់គេមកដាក់បញ្ចូល ប្រដាប់ភេទរបស់នាង រហូតដល់ដាច់រលាត់ហូរ ឈាម និងមានការឈឺផ្សាខ្លាំងពេក ទើបនាង ស្រែកយំរត់មកប្រាប់ម្តាយតែម្តង។
ដោយឡែក ក្មេងប្រុសជាជនសង្ស័យ ខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពដូចអ្វីដែលក្មេងស្រីចោទប្រកាន់ ប្រាកដមែន ដោយនៅមុនពេលកើតហេតុរូបគេ និងក្មេងស្រីរងគ្រោះបានប្រលែងគ្នាលេងនៅ ក្រោយផ្សារ លុះមួយសន្ទុះក្រោយមក រូបគេ ក៏កើតមានអារម្មណ៍ផ្លូវភេទ ម៉្យាងដោយនៅ ក្រោយផ្សារស្ងាត់ល្អផង ទើបរូបគេបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ តែមិនបានចូលដល់ជម្រៅឡើយ លុះនាងស្រែក ឈឺពេក រូបគេក៏បញ្ឈប់សកម្មភាពវិញទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ ខ្លួនក្មេងប្រុសខាងលើ នាំយកទៅសាកសួរនិង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូង ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការចោទសួរ និងដាក់បន្ទុក អស់រយៈពេល៣ថ្ងៃជាប់គ្នា ទី បំផុតនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្មេងប្រុសសង្ស័យត្រូវបានតុលាការសម្រេច ធ្វើការចោទប្រកាន់ជាផ្លូវការ ពីបទប៉ុនប៉ង រំលោភសេពសន្ថវៈដែលបានប្រព្រឹត្តលើក្មេង– ស្រីអាយុ៦ឆ្នាំ កាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា ឃុំខ្លួនជា បណ្តោះអាសន្នលេខ៩៨២ រដ.ព.ស ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ និងត្រូវបញ្ជូនជន– សង្ស័យទៅកាន់ពន្ធនាគារព្រៃស៕