Sunday, July 6, 2025
Homeព័ត៌មានជាតិប្តី​ចិត្ត​ក្តៅ​ខឹង​ប្រពន្ធ ដុត​ផ្ទះ​ឆេះ​ហ្មត់

ប្តី​ចិត្ត​ក្តៅ​ខឹង​ប្រពន្ធ ដុត​ផ្ទះ​ឆេះ​ហ្មត់

ខេត្តក្រចេះ ៖ បុរសជាប្តីម្នាក់ ក្រោយពីកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធបន្តិច បន្តួច ក៏មួម៉ៅក្តៅចិត្ត រហូតទប់កំហឹងមិនបាន ក៏ដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះខ្ទេច អស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចត្រពាំងស្រែកកើត ស្ថិតក្នុង ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល។

បុរសជាប្តីចិត្តភ្លើង ដែលគ្រាន់តែខឹងប្រពន្ធ ដុតផ្ទះឆេះហ្មត់នោះ មានឈ្មោះប៉េះ សុះ អាយុ ២២ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកសិករ មានប្រពន្ធឈ្មោះជាន ស្រី អាយុ២០ឆ្នាំ មុខរបរ មេផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទ ផ្ទះឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងនិងប្តី បានកើត មានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែ ប្តីកំណាចបានស្ទុះមកប្រើអំពើហិង្សាវាយដំនាង ទាំងកំរោល លុះមិនទាន់រំសាយកំហឹងអស់ ស្រាប់តែប្តីនេះ បានដុតផ្ទះចោល បណ្តាលឱ្យ ភ្លើងឆាបឆេះខ្ទេចអស់គ្មានសល់ ធ្វើឱ្យក្រុមគ្រួសារបាត់បង់ទីជម្រកតែម្តង ខណៈដែល ជីវភាពគ្រួសារនាងកំពុងតែដុនដាបខ្លាំងផង។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា នៅពេលភ្លើង ឆេះផ្ទះនោះ នាងភ័យស្លន់ស្លោខ្លាំងណាស់ ស្រវា បានតែខោអាវមួយចំនួន ព្រមទាំងកូន រត់គេច ចេញមកក្រៅផ្ទះតែប៉ុណ្ណោះ ចំណែករបស់ទ្រព្យ អ្វីផ្សេង មិនអាចយកចេញបានឡើយ ត្រូវភ្លើង លេបត្របាក់គ្មានសល់។

ក្រោយពីធ្វើសកម្មភាពដុតផ្ទះ បណ្តាល ឱ្យឆាបឆេះសន្ធោសន្ធៅរួចមក ជនបង្កហេតុជា ប្តីបានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅបាត់ ស្រមោល មិនដឹងជាទៅសម្ងំដល់ទីណាឡើយ។

នៅអំឡុងពេលកើតហេតុ គេឃើញប្រជា- ពលរដ្ឋជិតខាង ព្រមទាំងសមត្ថកិច្ចបានចុះជួយ អន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មក ជួយបាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ តែយឺតពេល បន្តិច ព្រោះលំនៅឋានខាងលើ ត្រូវអគ្គិភ័យ លេបត្របាក់ទាំងស្រុងបាត់ទៅហើយ ប៉ុន្តែ សមត្ថកិច្ចបានជួយបាញ់ទឹកពន្លត់ភ្លើង ដើម្បី បង្ការកុំឱ្យមានការឆេះរាលដាលទៅដល់លំនៅ- ឋានប្រជាពលរដ្ឋក្បែរ ខាងទៀត។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ករណីគ្រោះ អគ្គិភ័យខាងលើនេះ កើតឡើងដោយសារតែ បុរសជាប្តី បានដុតផ្ទះចោលដោយខ្លួនឯង បន្ទាប់ ពីកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិច តួច ប៉ុន្តែអគ្គិភ័យនេះ មិនបង្កឱ្យមានមនុស្ស ណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុជា ប្តី ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES