Wednesday, November 27, 2024
Homeព័ត៌មានជាតិ អភិបាលរាជធានីភ្នំពេញ ណែនាំពង្រឹ.../ងសន្តិសុខ ពេលបុណ្យភ្ជុំបិណ្ឌ

 អភិបាលរាជធានីភ្នំពេញ ណែនាំពង្រឹ…/ងសន្តិសុខ ពេលបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថ​កិច្ចចំណុះឱ្យគណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ពិសេសជួយមើលថែទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ ខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្ត។

 លោកឃួង ស្រេង ណែនាំបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ មួយចំនួនទៀត កាលពីរសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤។

លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្ត អស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់”។

លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់លើការ​គ្រប់គ្រងជនអន្តោប្រវេសន៍ ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងនាមជាម្ចាស់ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនការរើសអើងថាជាជនជាតិណាឡើយ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំង ជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំងចំនួន ៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យ ជាដើម៕

RELATED ARTICLES