Sunday, July 6, 2025
Homeព័ត៌មានជាតិចេញ​ពី​ផឹក​ជិះ​ម៉ូតូ​លឿន ដេញ​វាយ​បែក​ក្បាល២​នាក់

ចេញ​ពី​ផឹក​ជិះ​ម៉ូតូ​លឿន ដេញ​វាយ​បែក​ក្បាល២​នាក់

ភ្នំពេញ ៖ បុរសមួយក្រុម ទើបនឹងចេញពីផឹកស៊ីស្រវឹងស្រឿងៗ ក៏ជិះម៉ូតូក្នុងល្បឿន យ៉ាងលឿន ធ្វើឱ្យក្មេងទំនើងមួយក្រុមខឹងសម្បា ក៏ជិះម៉ូតូប្រដេញតាម ហូតខ្សែក្រវាត់វាយ និង ទាញដុំថ្មគប់ បណ្តាលឱ្យបែកក្បាលចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខភោជនីយដ្ឋានអូរដឹមចាស់ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្មេង ទំនើងវាយបែកក្បាល រួមមាន ទី១ឈ្មោះ ខ្វាន់ វីរៈ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុក កំណើតនៅស្រុកចិត្របុរី ខេត្តក្រចេះ និងទី២ឈ្មោះប៉េង សេងហាវ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ធ្វើការ និងស្នាក់នៅជាមួយ គ្នា និងមានស្រុកកំណើតនៅស្រុកកោះធំ ខេត្ត កណ្តាល។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤ នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិក ពណ៌ស ១គ្រឿង និងម៉ាក Zoomer-X ពណ៌ស ១គ្រឿង បាន នាំគ្នាចូលទៅផឹកស៊ីនៅហាងមួយកន្លែង ជិតស្តុប ទួលពង្រ តាមបណ្តោយផ្លូវវេងស្រេង។ លុះ ផឹកស៊ីចប់ ស្រវឹងស្រឿងៗ ក៏នាំគ្នាជិះម៉ូតូបំណង ត្រឡប់មកកន្លែងស្នាក់នៅវិញ ដោយជិះក្នុង ល្បឿនលឿន ស្រាប់តែភ្លាមនោះក៏លេចមុខ ក្រុមជនបង្កហេតុ មានគ្នាជាង១០នាក់ ជិះម៉ូតូ ៦គ្រឿង បានស្រែកដាក់ពួកគាត់ថា ជិះម៉ូតូអឿ ឡូយៗម៉្លេះ? ទើបពួកគាត់បានស្រែកទៅវិញ ថា អើអញប្រញាប់ទៅផ្ទះម៉េចចុះ?។ ភ្លាមនោះ ក្រុមជនបង្កហេតុ បានជិះម៉ូតូប្រដេញតាម រួច ហូតខ្សែក្រវាត់ និងទាញដុំថ្ម វាយនិងគប់មក លើពួកគាត់ បណ្តាលឱ្យបែកក្បាល បែកចិញ្ចើម រងរបួសចំនួន២នាក់តែម្តង ចំណែក២នាក់ទៀត គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ធ្វើ ឱ្យក្រុមជនបង្កហេតុភ័យស្លន់ស្លោក៏នាំគ្នាឡើង ជិះម៉ូតូរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូមួយ គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 1R-5396 នៅនឹងកន្លែងកើតហេតុ ទើបសមត្ថកិច្ចសម្រេចអូសយកម៉ូតូទៅ រក្សាទុកនៅប៉ុស្តិ៍ចោមចៅ ដើម្បីរង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយ។ ចំណែកជនរងគ្រោះទាំង២នាក់ បាននាំគ្នាទៅព្យាបាលរបួស នៅគ្លីនិកឯកជនក្បែរនោះសិន ទើបត្រឡប់ទៅ ដាក់ពាក្យបណ្តឹងតាមក្រោយវិញ៕ ថោង ធីម

RELATED ARTICLES