ខេត្តមណ្ឌលគិរី ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច អស់ទាំងស្រុង កាលពីវេលាម៉ោង១១និង០៩ នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចផ្លូវចូលសាលាស្រុកចាស់ ស្ថិតក្នុងភូមិ អូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលទទួលរង ការឆាបឆេះនោះ មានឈ្មោះចន រ៉ា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកសិករ។ ចំណែកផ្ទះដែល ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ជាប្រភេទផ្ទះ តៀម សង់ពីឈើប្រក់ដំបូលស័ង្កសី។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ខណៈដែលមនុស្ស ម្នាក់កំពុងសម្រាន្តលង់លក់ក្នុងដំណេក ស្រាប់ តែលាន់ឮសំឡេងស្រែកឆោឡោថាភ្លើងឆេះ ផ្ទះៗ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិត ខាងនាំគ្នាស្ទុះចេញមកមើលក៏ប្រទះឃើញភ្លើង បានឆេះផ្ទះខាងលើពេញបន្ទុកទៅហើយ ទើប នាំគ្នាជួយជះទឹកពន្លត់ ហើយខ្លះទៀត ក៏បាន រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹង ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថាមានករណីភ្លើងឆេះផ្ទះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែដោយអំឡុងពេលភ្លើងឆាបឆេះ មានខ្យល់ បក់បោកខ្លាំងពេក ទើបបណ្តាលឱ្យផ្ទះ១ខ្នង ខាងលើ ត្រូវឆាបឆេះអស់ទាំងស្រុងតែម្តង។
តាមប្រភពពីម្ចាស់ផ្ទះអគ្គិភ័យខាងលើ នេះ បានឆេះបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិ ក្នុងផ្ទះរួមមានផ្ទះមួយខ្នង ទូរទស្សន៍១គ្រឿង ទូសំអាង១ គ្រែដេក១ ប្រាក់ចំនួន៦៨ម៉ឺនរៀល ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែល ធ្វើពីឈើប្រណីត សរុបជាទឹកប្រាក់ ប្រមាណ ១៣០០០ដុល្លារឯណោះ។
ជុំវិញករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ច នៅមិនទាន់អាចសន្និដ្ឋានបានថា ផ្តើមចេញពី មូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយទេ ហើយ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ទៀត