Tuesday, November 26, 2024
Homeសង្គម និងជីវិតបិតាសៀករហស្សកម្មខ្មែរ ចៅ ហ្វា ស្លា.../ប់៩១ឆ្នាំ

បិតាសៀករហស្សកម្មខ្មែរ ចៅ ហ្វា ស្លា…/ប់៩១ឆ្នាំ

ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ ចៅ ហ្វា ឬ ចៅ វ៉ា បិតាសៀករហស្សកម្មខ្មែរ និងជាផលិតករខ្សែភាពយន្តរឿង «វាសនាបុប្ផាកម្ពុជាក្រោម» ឆ្នាំ១៩៧៤ បានទទួលមរណភាពនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩១ឆ្នាំ បន្ទាប់ពីបានដួលដាច់សរសៃឈាមខួរក្បាល កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

សពរបស់លោកតា ចៅ ហ្វា ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ចៅ ពុទ្ធតារា កូនប្រុសបង្កើតរបស់លោក ក្នុងបុរីលឹម ឈាងហាក់ ចម្ការដូង រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ ចៅ ហ្វា មានស្រុកកំណើតនៅទឹកដីខ្មែរកម្ពុជាក្រោម បានប្រឡូកក្នុងវិស័យសិល្បៈសៀក តាំងពីដើមទសវត្ស៥០ ដោយមានទេពកោលស្យខ្ពស់ និងប៉ិនប្រសប់ រហូតត្រូវបានផ្តល់រហ ស្សនាមថា «បិតាសៀករហស្សកម្មខ្មែរ» ។ តាំងពីសម័យសង្គមរាស្រ្តនិយម មហាជនខ្មែរ ស្គាល់ឈ្មោះលោកតា ចៅ វ៉ា ឬចៅ ហ្វា យ៉ាងច្បាស់ ដោយធ្លាប់ឃើញលោកតា សម្តែងលើឆាកសិល្បៈ នៃពិធីសមាជជាតិ និងពិធីបុណ្យទានផ្សេងៗនៅទូទាំងប្រទេស។ នៅឆ្នាំ១៩៧៤ លោកព្រឹទ្ធាចារ្យ បានផលិតខ្សែភាពយន្ត រឿង «វាស នាបុប្ផាកម្ពុជាក្រោម» ដោយបានបញ្ចូលឈុតឆាកសៀករហស្សកម្មដ៏រស់រវើករបស់លោកតា ក្នុងខ្សែភាពយន្ត នេះផងដែរ។

មុនពេលជួបគ្រោះថ្នាក់ដួលដាច់សរសៃឈាមខួរក្បាលនេះ បិតាសៀករហស្សកម្មខ្មែរ រូបនេះ បានជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងជើងខាងស្តាំផងដែរ។

«នគរធំ» សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យបិតាសៀករហស្សកម្មខ្មែរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ

RELATED ARTICLES