ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ គ្រាន់តែឮគេទូរស័ព្ទមកប្រាប់ថា ឈ្នះរង្វាន់ចំនួន ១ម៉ឺនដុល្លារ ក៏ត្រេកអរត្រហេបត្រហប ខ្វះការ ពិចារណា ផ្ញើលុយទៅឱ្យគេអស់ជាង១ពាន់- ដុល្លារ ដើម្បីរត់ការបើកប្រាក់១ម៉ឺនដុល្លារ មក ឱ្យខ្លួន ទីបំផុត ភ្ញាក់ខ្លួនថាចាញ់ល្បិចជនឆបោក ក៏រត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ កាល ពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលចាញ់ល្បិចជនឆបោក តាមទូរស័ព្ទ រហូតដល់អស់ប្រាក់ជាង១ពាន់- ដុល្លារនេះ មានឈ្មោះហម ផល្លី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ប្រាក់ដែលចាញ់បោកគេនោះ មានចំនួនសរុប ១១៥០ ដុល្លារសហរដ្ឋអាមេរិក។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីវេលាព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នាងបានទទួល ទូរស័ព្ទពីបុរសម្នាក់ ដោយគេបាននិយាយប្រាប់ ថា នាងបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ពីធនាគារអេស៊ីលីដា។ គ្រាន់តែឮថា ឈ្នះប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នាង ក៏មានចិត្តត្រេកអរយ៉ាងខ្លាំង ភ្លាមនោះ ជន- សង្ស័យបានប្រាប់នាងពីលក្ខខណ្ឌ ដើម្បីបើក ប្រាក់រង្វាន់ចំនួន៥ពាន់ដុល្លារនោះ ដោយតម្រូវ ឱ្យនាងផ្ញើប្រាក់ទៅឱ្យគេដើម្បីរត់ឯកសារបើក ប្រាក់ ទើបធ្វើឱ្យនាងលង់ជឿដោយខ្វះការពិចារ- ណា ក៏យល់ព្រមផ្ញើប្រាក់ទៅឱ្យជនសង្ស័យ ចំនួន១០០ដុល្លារ ជាបន្តបន្ទាប់។
ស្ត្រីរងគ្រោះ បន្តថា លុះក្រោយពីផ្ញើប្រាក់ អស់ជាច្រើនរយដុល្លារ ហើយនៅតែមិនទាន់ ទទួលបានប្រាក់រង្វាន់៥ពាន់ដុល្លារទៀត នាងក៏ សាកសួរជនសង្ស័យ តែជនសង្ស័យបានដោះសា ថាឯកសាររត់យឺត។ ស្រាប់តែមិនបានប៉ុន្មាន ផង ជនសង្ស័យក៏ទូរស័ព្ទមកបញ្ជាក់ប្រាប់នាង ម្តងទៀតថា ទឹកប្រាក់រង្វាន់របស់នាង បានកើន ឡើងរហូតដល់១ម៉ឺនដុល្លារហើយ ទើបធ្វើឱ្យ នាងកាន់តែរំភើបចិត្ត ផ្ញើលុយទៅឱ្យជនសង្ស័យ បន្តទៀត ដោយគ្មានការសង្ស័យ រហូតដល់ អស់ចំនួន១១៥០ដុល្លារ។
ស្ត្រីរងគ្រោះបញ្ជាក់ថា លុះពេលផ្ញើប្រាក់ ឱ្យជនសង្ស័យអស់១១៥០ដុល្លាររួចហើយ ស្រាប់- តែទូរស័ព្ទរបស់ជនសង្ស័យខលលែងចូលរហូត ទើបនាងភ្ញាក់ខ្លួនដឹងថាចាញ់ល្បិចរបស់គេ ក៏ ប្រញាប់រត់មកដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថ- កិច្ចជួយអន្តរាគមន៍តាមស្រាវជ្រាវចាប់ខ្លួនជន- សង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕