ភ្នំពេញ ៖ នារីវ័យក្មេងមួយក្រុមមានប្រុសមានស្រី៣នាក់ជិះម៉ូតូមកពីដើរលេងវិញជិះលើផ្លូវ បញ្រ្ចាស ទិសដៅចរាចរណ៍ទៅបុករបាំងថ្មពុះចែកផ្លូវបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ កាលពីវេលាម៉ោង៣និង៣០រំលងអាធ្រាត្រនាទី ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ស្ថិតនៅមុខវិទ្យាល័យជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពត័ព៌មានពីមិត្តភក្តិជនរងគ្រោះបានប្រាប់អោយដឹងថា ពួកគេនាំគ្នាមានគ្នា៣នាក់ស្រី ២នាក់និងប្រុសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM 0635 មួយគ្រឿងមកពីដើរលេងបានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចជិះលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ ដោយសារតែមានស្ថានភាពងងឹតខ្លាំង ហើយដីហុយផងនោះមើលផ្លូវមិនឃើញបាន បើកម៉ូតូជ្រុលចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរងរបួសធ្ងន់ទាំង៣នាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់គ្លីនិក រស្មី ចំណែក
ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលចោមចៅដើម្បីរក្សាទុកប្រគល់ជូនអោយជនរងគ្រោះវិញ៕
នូ ផាន់ណា