Monday, July 7, 2025
Homeព័ត៌មានជាតិចូល​ច្រៀង​ខារ៉ា​អូ​ខេ​ ខឹង​នារីខារ៉ា​អូ​ខេអត់​ឲ្យ​ស្ទាប​ភ្លៅ​បោះ​ក្បាល​មីក្រូហ្វូន​ចោល

ចូល​ច្រៀង​ខារ៉ា​អូ​ខេ​ ខឹង​នារីខារ៉ា​អូ​ខេអត់​ឲ្យ​ស្ទាប​ភ្លៅ​បោះ​ក្បាល​មីក្រូហ្វូន​ចោល

ភ្នំពេញ ៖ បុរស៥នាក់ចូលច្រៀងខារ៉ាអូខេ​ ខឹងនារីចាប់ទឹកកកមិនឲ្យប៉ះស្ទាបគល់ភ្លៅម៉ួម៉ៅ បង្កហិង្សាក្នុងខារ៉ាអូខេបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៨និង៣៥នាទី យប់ថ្ងៃទី១៥ ខែកុម្ភៈ​នៅខារ៉ាអូខេសំរិទ្ធិមាស តាមបណ្តោយផ្លូវបេតុងវលេខ២០០៤ សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

​តាមប្រភពព័ត៌មានពីមេការអ្នកកាន់បន្ទប់បានអោយដឹងថានៅវេលាម៉ោងជាង៦ព្រលប់​ថ្ងៃ​កើតហេតុមានភ្ញៀវបុរស៥នាក់ជិះម៉ូតូ៤គ្រឿង ​ម៉ាកហុងដាឌ្រីមមួយគ្រឿង ម៉ាកវ៉េវ​២គ្រឿងនិងស្មាស់ REVO មួយគ្រឿងទៀតចូលចូលច្រៀងខារ៉ា​អូខេក្នុងបន្ទប់លេខ២ ផឹកស្រាបៀរ អស់មួយកេសដោយមិនបានយកនារីអូតេសអង្គុយកំដទេ មានតែនារីម្នាក់ ជាអ្នកចាក់បទ ចំរៀង និងនារីចាប់ទឹកកក២នាក់ទៀត ។ លុះបុរសទាំង៥នាក់ដែល ជាជនបង្កខាងលើផឹក អស់ស្រាបៀរមួយកេសហើយបានហៅមួយកេសទៀត ជនបង្ក រៀងស្រវឹងបន្តិចហើយចង់ ស្ទាបភ្លៅនារីចាប់ទឹកកក តែនាងមិនព្រមឲ្យស្ទាប ធ្វើឲ្យជន បង្កខឹងម៉ួម៉ៅស្រែកថាអស្ចារ្យអី គ្រាន់តែស្រីខារ៉ាអូខេសោះ រួចហើយបានបោះក្បាល មីក្រូហ្វូនចោលរបៀបឌឺដង ប៉ុន្តែ​ភ្លាមៗនោះក្បាលមីក្រូហ្វូននៅច្រៀងកើតនៅឡើយទេ និងបានបោកកែវអស់២ទៀត ធ្វើឲ្យ នារីចាប់ទឹកកកនៅក្នុងបន្ទប់បានរត់ទៅប្រាប់ថៅកែ ឲ្យគិតលុយថ្លៃបែកកែវអស់២ កែវមួយ ថ្លៃ១០ដុល្លារ និងគិតថ្លៃមីក្រូហ្វូន៣០ដុល្លារ ។

បន្ទាប់ពីផឹកស៊ីរួចរាល់ហើយជនបង្កបានហៅគិតលុយអស់ប្រាក់សរុបទាំងអស់១៦០ដុល្លារ ក្នុងនោះថ្លៃស្រាបៀរ២កេស៦០ដុល្លានិងថ្លៃខូចខាតរបស់របរក្នុងបន្ទប់ខារ៉ាអូខេ ធ្វើឲ្យជន បង្កខឹងម៉ួម៉ៅនិងរកវាយបុគ្គលិកក្នុងហាងព្រមទាំងវាយកំទេចកញ្ជ្រែងដាក់ស្ករគ្រាប់ឲ្យ ម្រិញគង់វាលចោលទៀត និងមិនព្រមសងថ្លៃខូចខាតទេ ប្រាប់ឲ្យខាងរ៉ាអូខេប្តឹងដល់ណា ក៏ប្តឹងទៅ ទើបថៅកែខារ៉ាអូខេប្តឹងសមត្ថកិច្ចចុះមកដល់សម្របសម្រួលប្រាប់ទៅជនបង្ក​ដែលធ្វើឲ្យខូចខាតរបស់គេត្រូវសងសំណងចំនួន១១០ដុល្លារបញ្ចប់រឿង ៕​ នូ ផាន់ណា

RELATED ARTICLES