Monday, July 7, 2025
Homeព័ត៌មានជាតិខឹង​កុម៉្មង់​បទ​ចម្រៀង​អត់​បាន ច្រៀង​ចេញមក​វិញ តាម​វាយកម្មករ​សំណង់​បែក​ក្បាល២​នាក់

ខឹង​កុម៉្មង់​បទ​ចម្រៀង​អត់​បាន ច្រៀង​ចេញមក​វិញ តាម​វាយកម្មករ​សំណង់​បែក​ក្បាល២​នាក់

​ភ្នំពេញ ៖ បុរសជាកម្មករសំណង២នាក់បងប្អូននាំគ្នាទៅផឹកស៊ីច្រៀងខារ៉ាអូខេចេញមក វិញប្រជាការ ពារមួយក្រុមដែលចូលផឹកស៊ីជាមួយខឹងអត់បានច្រៀងខារ៉ាអូខេជិះ ម៉ូតូដេញតាមវាយបែក ក្បាលសន្លប់២នាក់បងប្អូនមួយភាំងដឹងខ្លួនវិញជនឆ្លៀត ឪកាសលួចយកម៉ូតូទៅបាត់ បង្ក​ឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១​រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ៧០កែងនឹងផ្លូវR6 ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនរងគ្រោះ២នាក់បងប្អូនមានឈ្មោះ ហុងសុខហាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងបៀកថ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងប្អូនប្រុសឈ្មោះ ហុងទូច អាយុ២៤ឆ្នាំ មុខរបរស្នាក់នៅបុរីមូនថោន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។​

តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសកម្មករសំណង់២នាក់ជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅស៊េរី២០០៨ មិនចាំស្លាកលេខទើបតែចេញមកពីផឹកស៊ីច្រៀង ខារ៉ាអូខេនៅហាងអត់យីហោតាមផ្លូវK5 ក្នុងស្ថានភាពស្រវឹងស្រាបានធ្វើដំណើរមកតាម បណ្តោយផ្លូវ៧០លុះពេលមកដល់កែងផ្លូវR6 ស្រាប់តែ​មានមានជនបង្កមួយក្រុមដែល គេស្គាល់ថាជាប្រជាការពារជិះម៉ូតូ៤គ្រឿងប្រដាប់ដោយដុំថ្មខ្សែក្រវាត់ និងសោច្រវាក់ បានជិះមកកាក់មុខជនរងគ្រោះហើយ​នាំគ្នាវាយយ៉ាងចាស់ដៃបណ្តាលអោយជនរង គ្រោះរងរបួសធ្ងន់បែកក្បាលនិងសន្លប់អស់មួយភាំងទាំង២នាក់ទើបដឹងខ្លួនវិញ ។

បើកសំដីរបស់ជនរងគ្រោះ​ឈ្មោះហុងទូចបានប្រាប់អោយដឹងថាមុនពេលដែលកើតហេតុ ពួកគាត់២នាក់បងប្អូនបានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅហាងអត់យីហោម្តុំផ្លូវK5 ខណៈ​ពេលទៅដល់​បងប្រុសគាត់ហៅទូរស័ព្ទហៅមិត្តភក្តិ៣​នាក់ទៀតមកផឹកជាមួយ និង អង្គុយច្រៀងខារ៉ាអូខេ​ លុះពេលផឹកស្រវឹងរៀងៗខ្លួនហើយក៏នាំគ្នាគិតលុយត្រឡប់ទៅផ្ទះ វិញ ប៉ុន្តែម៉ូតូគាត់ឆេះមិនស្រួលបានមួហ្គាខ្លាំងៗនៅមុខហាងខារ៉ាអូខេរួចហើយបាន ជិះចេញ​ផ្លូវ៧០កែងផ្លូវR6 ក៏ត្រូវក្រុមជនបង្កជាប្រជាការពារសង្កាត់ទួលសង្កែបានដេញវាយ
បណ្តាលអោយរងរបួសធ្ងន់បែកក្បាលទាំង២នាក់បងប្អូន ភ្លាមៗនោះដែលជនឆ្លៀតឪកាស ក៏បានលួចម៉ូតូរបស់ពួកគាត់យកទៅបាត់ស្រមោលទៀត ។នេះបានពិតជាគ្រោះជាន់លើ គ្រោះមែន ។

ចំនែកសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា មូលហេតុដែលឈានឲ្យមានទំនាស់គ្នាកើត ឡើងដោយសារតែជនទាំង២ក្រុមបានចូលទៅផឹកស៊ីហាងជាមួយគ្នាដែលមានដាក់ខារ៉ាអូ ខេឲ្យច្រៀងគ្រប់គ្នាបាន ប៉ុន្តែភាគីខាងជនរងគ្រោះច្រៀងជាប់រហូតពេក ធ្វើឲ្យជនបង្កកុំម៉ង់ បទចម្រៀងហើយមិនបានច្រៀងសោះ ណាមួយខឹងជនរងគ្រោះជិះម៉ូតូរោទិ៍ខ្លាំងឌឺដងផង ក៏ដេញតាមវាយតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅព្យាបាលនៅគ្លីនិក​ ហុងហាក់រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រះចក៕ឥនសាន់ស៊ីដេត

RELATED ARTICLES