Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើរលេងយប់មិនចូលផ្ទះ ប៉ូលិសប្រមូ.../លបាន៤១នាក់

ដើរលេងយប់មិនចូលផ្ទះ ប៉ូលិសប្រមូ…/លបាន៤១នាក់

ភ្នំពេញ ៖ កងកម្លាំងប៉ុស្តិ៍អន្តរាគមន៍ និងព្រហ្មទណ្ឌសហការជាមួយសន្តិសុខកោះពេជ្រ បានប្រមូលក្មេងៗប្រុសស្រី ចំនួន៤១នាក់ និងម៉ូតូ ជាច្រើនគ្រឿង ដែលដើរលេងយប់ មិនចូលផ្ទះ យកមកអប់រំ។

ប្រតិបត្តិការចុះប្រមូលក្មេងទំនើងនេះ ធ្វើឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០ ២៤ នៅចំណុចគល់ស្ពានភ្លោះបរិវេណកោះពេជ្រច្រកចេញ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកសាល សណ្តុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឱ្យដឹងថា កងកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌចំការមន មានការដឹកនាំលោកអធិការរងចំនួន២រូប សហការជាមួយសន្តិសុខកោះពេជ្របើករថយន្ត និងជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ទាំង៥ប៉ុស្តិ៍ ដើម្បីបង្ការបទល្មើស ក្មេងទំនើង និងលួចឆក់ប្លន់ ហើយកងកម្លាំងល្បាតមកដល់បរិវេណកោះពេជ្រ ឃើញក្មេងប្រុសស្រី ចំនួន៤១នាក់ ម៉ូតូច្រើនគ្រឿង អង្គុយប្រមូលផ្តុំគ្នា ទើបកងកម្លាំងបានចុះប្រមូលមកអប់រំណែនាំ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងទំនើងទាំង ៤១នាក់នេះ មានអ្នកនៅខេត្តកណ្តាល ស្រុកអង្គស្នូល ផ្លូវជាតិលេខលេង៥ និងមានខ្លះនៅខេត្តកំពង់ស្ពឺ មួយចំនួនទៀតនៅតាមបណ្តាខណ្ឌទាំង១៤ តែភាគច្រើនសមត្ថកិច្ចសួររកមូលហេតុដែលមកនេះ សុទ្ធមកជិះម៉ូតូដើរលេង ។

ចុងក្រោយ សមត្ថកិច្ចបានពិន័យឱ្យអាវ៉ង់ ចំនួន៥០ដង រួចឱ្យត្រឡប់ទៅវិញ និងមិនអនុញ្ញាតឲ្យមកអង្គុយប្រមូលផ្តុំគ្នាទៀតទេ។

សមត្ថកិច្ចបញ្ជាក់ថា ការអប់រំ មានចំនួន៣ទីតាំង ក្នុងកោះពេជ្រ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៤ សរុបជិត១០០នាក់ មិនមានការឃាត់ឬដកហូតម៉ូតូនោះឡើយ ដោយក្រោយការអប់រំ បានអនុញ្ញាតឲ្យទៅផ្ទះវិញទាំងអស់៕

RELATED ARTICLES