Tuesday, July 8, 2025
Homeព័ត៌មានជាតិអង្គុយ​លើ​ម៉ូតូ​ចាំ​ប្រពន្ធ ជន​ប្រមឹក​វាយ​១ដុំ​ឥដ្ឋ

អង្គុយ​លើ​ម៉ូតូ​ចាំ​ប្រពន្ធ ជន​ប្រមឹក​វាយ​១ដុំ​ឥដ្ឋ

ខេត្តកណ្តាល ៖ បុរសម្នាក់ បានជិះម៉ូតូជូនប្រពន្ធទៅបញ្ចូលបទចម្រៀងដាក់ក្នុងទូរស័ព្ទ ដៃ លុះទៅដល់ក៏អង្គុយចាំប្រពន្ធនៅលើម៉ូតូ ស្រាប់តែត្រូវបុរសប្រមឹកម្នាក់ បានមកឈរជេរ ដៀមរាមរួចទាញដុំឥដ្ឋវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរយះថ្ពាល់ហូរឈាម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង០៥ នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចទំបន់១៧មេសា ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ។

ជនបង្កហេតុ ដែលទាញដុំឥដ្ឋវាយគេឱ្យ រយះថ្ពាល់នោះ មានឈ្មោះអ៊ក ប៉េងឡុង អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ។ ចំណែកជនរងគ្រោះ មានឈ្មោះស្មាន រ៉ាវី អាយុ ២៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូ ជូនប្រពន្ធទៅបញ្ចូលចម្រៀងក្នុងទូរស័ព្ទដៃ នៅ ចំណុចទីតាំងកើតហេតុខាងលើ។ លុះទៅដល់ រូបគេបានឈប់ម៉ូតូនៅចិញ្ចើមផ្លូវ រួចឱ្យប្រពន្ធ ចូលទៅបញ្ចូលបទភ្លេងទូរស័ព្ទដោយរូបគេនៅ អង្គុយរង់ចាំប្រពន្ធនៅលើម៉ូតូ។ លុះបន្តិចក្រោយ មក ក៏លេចមុខជនសង្ស័យ ដើរសំដៅមករក រូបគេ ទាំងស្ថានភាពស្រវឹងជោកជាំ ស្ទើរទប់ ខ្លួនមិននឹង ចំណែកក្នុងដៃមានកាន់ដុំឥដ្ឋ១ដុំ ទៀតផង។ ពេលនោះរូបគេ មិនបានចាប់អារម្មណ៍ថា ជនបង្កហេតុមានបំណងមករកវាយ រូបគេនោះទេ ដោយចេះតែអង្គុយលើម៉ូតូទាំង មិនដឹងខ្លួន ស្រាប់តែភ្លាមនោះ ជនបង្កហេតុ បានបង្ករឿងជេរដៀមដាមដាក់ជនរងគ្រោះ តែ ជនរងគ្រោះមិនបានតបតអ្វីនោះទេ ស្រាប់តែ ជនបង្កហេតុបានទាញដុំឥដ្ឋវាយមកលើរូបគេ ចំថ្ពាល់ បណ្តាលឱ្យរយះហូរឈាមតែម្តង។

ជនរងគ្រោះ បានអះអាងថា រវាងរូបគេ និងជនបង្កហេតុមិនធ្លាប់ស្គាល់គ្នាពីមុនមកទេ ហើយក៏មិនដែលមានជម្លោះ ឬទំនាស់អ្វីជាមួយ គ្នាដែរ ស្រាប់តែនៅសុខៗ ជនបង្កហេតុបានមក វាយរូបគេទាំងកំរោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយ អន្តរាគមន៍ចាប់ឃាត់ខ្លួនជនបង្កហេតុនាំយក ទៅសាកសួរនិងរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅចាត់ការតាមនីតិវិធី៕ សិលា

RELATED ARTICLES