Tuesday, July 8, 2025
Homeព័ត៌មានជាតិក្រមុំ​អ្នក​មាន​មក​ពី​អាមេរិក ប្រមូល​ខោ​អាវដុត​ចោល

ក្រមុំ​អ្នក​មាន​មក​ពី​អាមេរិក ប្រមូល​ខោ​អាវដុត​ចោល

ភ្នំពេញ ៖ នារីវ័យក្មេងជាអាណិកជនខ្មែរអាមេរិកម្នាក់ រស់នៅក្នុងត្រកូលគ្រួសារមាន ជីវភាពធូធារ សម្បូរទ្រព្យធន ជាម្ចាស់ភូមិគ្រឹះ សណ្ឋាគាររាប់មិនអស់ តែទាស់ត្រង់ថា មាន សតិមិនប្រក្រតី ព្យាបាលមិនជា បានប្រមូល សម្លៀកបំពាក់ដុតចោលនៅខាងមុខផ្ទះ បង្ក ឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋជិតខាង និង សមត្ថកិច្ចក្រុមពន្លត់អគ្គិភ័យចុះជួយបាញ់ទឹក ពន្លត់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបរិ- វេណផ្ទះវីឡាមួយកន្លែង តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

នារីវ័យក្មេងដែលមានសតិមិនសូវល្អរូប នេះ មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ គ្រាន់តែដឹងថា មានអាយុ២១ឆ្នាំ ជាអាណិកជន ខ្មែរ ទើបនឹងវិលត្រឡប់មកពីសហរដ្ឋអាមេរិក ស្នាក់នៅផ្ទះវីឡាក្នុងភូមិកើតហេតុខាងលើតែ ម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នារីវ័យក្មេងខាងលើ បានកើតមានជំងឺ សរសៃប្រសាទប្រចាំកាយនេះ អស់រយៈពេល ជាច្រើនខែមកហើយ ទោះជាក្រុមគ្រួសារមាន ទ្រព្យសម្បត្តិស្តុកស្តម្ភនាំទៅព្យបាលជំងឺនៅ ក្រៅប្រទេសយ៉ាងណាក៏មិនជាសះស្បើយសោះ។ នៅមួយរយៈចុងក្រោយនេះ នាងទើបនឹងវិល ត្រឡប់មកពីអាមេរិកវិញ និងស្នាក់នៅផ្ទះវីឡា ខាងលើតែម្នាក់ឯង ដោយគ្មានវត្តមានសាច់- ញាតិក្រុមគ្រួសារស្នាក់នៅជាមួយសោះ។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ នារី- វ័យក្មេងរូបនេះ តែងតុបតែងខ្លួន ស្លៀកពាក់ ស្អាតបាតដើរហើរសេរីតាមផ្លូវ តាមហាងនានា ហើយសម្រាប់អ្នកដែលមិនស្គាល់មិនដឹងប្រវត្តិ ពិតជាមើលពុំដឹងថា នាងកំពុងមានជំងឺសរសៃ- ប្រសាទនោះទេ។ នារីរូបនេះ មានរថយន្តទំនើប ជាច្រើនគ្រឿងសម្រាប់ប្រើប្រាស់ គាប់ជួនពេល ខ្លះ នាងបើករថយន្តទៅទុកចោលតាមផ្លូវ ពេល ខ្លះ ដើម្បីសុវត្ថិភាពនារីរងគ្រោះ និងខ្លាចនាង បង្កគ្រោះថ្នាក់ដល់អ្នកផ្សេង សាច់ញតិរបស់នាង និងអ្នកជិតខាង បាននាំគ្នាលួចបន្ធូរកង់រថយន្ត កុំឱ្យនាងបើកចេញពីផ្ទះបានទៀតផង។

ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមក ដល់ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នារី- វ័យក្មេងមានសតិមិនប្រក្រតីខាងលើ បានប្រមូល សម្លៀកបំពាក់ល្អៗយកទៅដាក់គរជាមួយនឹង សំរាម រួចក៏ដុតចោលនៅខាងមុខផ្ទះ បង្កឱ្យ អ្នកជិតខាងប្រទះឃើញខ្លាចកើតមានអគ្គិភ័យ ឆេះរាលដាលដល់លំនៅឋាន ឬនាំឱ្យមានគ្រោះ- ថ្នាក់ដល់ជីវិត ទើបប្រញាប់រាយការណ៍សុំអន្ត- រាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់។

ក្រោយកើតហេតុ គេឃើញនារីខាងលើ បានស្រែកឡូឡាឡាំប៉ាពេញមុខផ្ទះ ទើបសមត្ថកិច្ចបានព្យាយាមលួងលោមសម្របសម្រួល ដើម្បីឱ្យនារីរូបនេះ ស្ងប់អារម្មណ៍ ចៀសវាង កើតមានបញ្ហាអ្វីផ្សេងកាន់តែធ្ងន់ធ្ងរជាងនេះ៕

RELATED ARTICLES