Wednesday, December 4, 2024
Homeសង្គម និងជីវិត វាចាស្នេហាប្រពន្ធ ទៅប្តីភេទដូ.../ចគ្នា បងជាស្រីចា.../ស់ តែជាប្តីអូនល្អណាស់

 វាចាស្នេហាប្រពន្ធ ទៅប្តីភេទដូ…/ចគ្នា បងជាស្រីចា…/ស់ តែជាប្តីអូនល្អណាស់

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ដែលយកស្រីភេទដូចគ្នា តែខុសវ័យ ធ្វើជាប្តី ហើយពេលនេះកំពុងពពោះកូនប្រុស ដំបូង ជិតគ្រប់ខែទៅហើយនោះ បានបន្តបង្ហាញនូវសុភមង្គល និងសេចក្តីសុខក្នុងជីវិតគូរបស់នាង ដែលទទួលបានពីប្តីភេទដូចគ្នា ដោយនាងបញ្ជាក់ថា ទោះបីប្តីរបស់នាង មានវ័យចាស់ជាង តែសម្រាប់នាង គាត់ជាប្តីដ៏ល្អ ដែលនាងស្រឡាញ់ពេញចិត្ត ពេញបេះដូង ដោយមិនគិតពីរូបសម្រស់ ឬទ្រព្យសម្បត្តិទេ ឬវ័យនោះឡើយ។

ស្ត្រីដែលដើរតួជាប្រពន្ធ និងកំពុងមានផ្ទៃពោះ ៧ខែ ដែលមុននេះនេះបានទម្លាយថា ដោយសារចាក់មេជីវិត បុរស ដើម្បីបានកូននោះ មានឈ្មោះនីកា អាយុជាង២០ឆ្នាំ ជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប។ ចំណែកប្តីរបស់នាង ជាស្ត្រីភេទដូចគ្នា មានវ័យជាង៤០ឆ្នាំ ។

ស្ត្រីវ័យក្មេងខាងលើ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅដ្ថៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា «ទោះបីបងជាមនុស្សស្រី តែបងបំពេញតួនាទីជាប្តី ជាឪពុក បានយ៉ាងល្អ អ្នកដទៃមើលមកបងបែបម៉េច ជារឿងរបស់គេ សំខាន់ក្នុងបេះដួងអូន កែវភ្នែកអូន បងជាមនុស្សអស្ចារ្យបំផុត។ សម្រស់ខាងក្រៅបងបែបម៉េចមិនសំខាន់ៗបងល្អ បងស្មោះត្រង់ បងមើលថែអូនបានយ៉ាងល្អ អាយុគ្រាន់តែជាតួលេខ ទោះបីបងអាយុច្រើនជាងអូន ចាស់ជាងអូន អូនអត់ខ្វល់ សំខាន់បេះដូងអូនប្រាប់ថា ត្រូវការបង ស្រលាញ់បងខ្លាំង អ្នកដទៃគិតថាបងមិនសមនឹងអូនទេ ព្រោះបងចាស់ជាងអូន ហើយជាមនុស្សស្រីទៀត តែអូនមើលឃើញថា បងសមនឹង អូនខ្លាំងណាស់ អូនមិនដែលខ្វល់ពីសម្តីអ្នកដទៃទេ សំខាន់អូនរស់នៅក្បែរបង អូនមានក្តីសុខ មានតែស្នាមញញឹមនិងភាពរីករាយ។ អរគុណដែលចូលមកក្នុងជីវិតអូន អូនស្រលាញ់បងគ្មានពាក្យថាស្តាយក្រោយនោះទេ»។

គួររំលឹកថា ថ្មីៗនេះ ស្ត្រីវ័យក្មេងម្នាក់ ដែលយកប្តីជាស្រីដូចគ្នាខាងលើ និងពេលនេះកំពុងពពោះកូនប្រុសដំបូងជិតគ្រប់ខែទៅហើយនោះ បានទម្លាយថា នាងបានចាក់មេជីវិត ដើម្បីយកកូនប្រុសបានសម្រេចដូចបំណងហើយ ដោយចំណាយថវិកាប្រមាណ ៣ម៉ឺនដុល្លារ។ ស្រីក្មេងរូបស្រស់នេះ បញ្ជាក់ថា  គូរបសនាង ស្រឡាញ់គឺស្រឡាញ់ មិនគិតពីរូបសម្រស់ ឬទ្រព្យសម្បត្តិទេ សំខាន់គឺស្រឡាញ់គ្នា ត្រូវផ្តល់ស្នាមញញឹម ភាពរីករាយ និងក្តីសុខឲ្យគ្នាទៅវិញទៅមក កុំខ្វល់នឹងសម្តីអ្នកដទៃ ដែលចាំតែរិះគន់ ទើស ព្រោះគេមិនមែនជាយើង គេគ្មានថ្ងៃយល់ពីយើងច្បាស់ទេមានតែខ្លួនយើងទេដែលដឹងច្បាស់ថា ខ្លួនឯងកំពុងគិតអី ចង់បានអី បើយើងចង់មានក្តីសុខជាមួយមនុស្សដែលយើងស្រលាញ់ យើងគិតនិងចាប់អារម្មណ៍តែមនុស្សដែលយើងស្រលាញ់ទៅបានហើយ ព្រោះក្តីសុខនិងក្តីស្រឡាញ់ កើតចេញពីខ្លួនយើងផ្ទាល់។

ស្ត្រីជាប្រពន្ធ ដែលកំពុងមានផ្ទៃពោះ ៧ខែ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា «ស្រ លាញ់ដើម្បីបង្កើតអនាគតជាមួយគ្នា មិនមែនស្រលាញ់ ដើម្បីធ្វើឲ្យគ្នាឈឺចាប់ ខាតពេលវេលា ការខកចិត្ត ការបាត់បង់ ការលេងសើច និងការស្តាយក្រោយឡើយ ស្រលាញ់ដើម្បីរួមដំណើរជីវិតគូជាមួយគ្នា មិនមែនស្រ លាញ់ដើម្បីតែអារម្មណ៍អផ្សុកមួយពេល អារម្មណ៍លេងសើច គ្មានទំនួលខុសត្រូវ ភាពមិនច្បាស់លាស់ ឬអារ ម្មណ៍ភាពស្រើបស្រាល រំភើបញាប់ញ័រមួយពេលឡើយ។ ស្រលាញ់ដើម្បីភាពចាស់ទុំ និងទំនួលខុសត្រូវចំពោះគ្នា។ ឥឡូវបន្ថែមភាពកក់ក្ដៅបន្តទៀត ជាមួយក្ដីសុខ ពេលមានកូនប្រុស។ កូនប្រុសបាន ២៨សប្ដាហ៍ហើយ ជិតបានឃើញមុខប៊យៗហើយ ម៉ាក់ប៉ាមានក្ដីសុខណាស់ ពេលមានកូនចូលមកក្នុងជីវិត»។

ស្ត្រីដដែល បានសរសេរបន្ថែមថា «គូខ្ញុំ ស្រលាញ់គឺស្រលាញ់ កុំយកសម្បត្តិ ឬអាយុមកនិយាយ ស្រលាញ់គ្នា ត្រូវផ្តល់ស្នាមញញឹម ភាពរីករាយ និងក្តីសុខឲ្យគ្នាទៅវិញទៅមក ស្រលាញ់គ្នា កុំខ្វល់នឹងសម្តីអ្នកដទៃ ដែលចាំតែរិះគន់ ទើសយើង ព្រោះគេមិនមែនជាយើង ចឹងគេគ្មានថ្ងៃយល់ និងដឹងពីរយើងច្បាស់ទេ មានតែខ្លួនយើងទេដែលដឹងច្បាស់ថា ខ្លួនឯងកំពុងគិតអី ចង់បានអីបើ យើងចង់មានក្តីសុខជាមួយមនុស្សដែលយើងស្រលាញ់ យើងគិតនិងចាប់អារម្មណ៍តែមនុស្សដែលយើងស្រលាញ់ទៅបានហើយ ក្តីសុខនិងក្តីស្រលាញ់ កើតចេញពីខ្លួនយើងផ្ទាល់។ សុំឲ្យអ្នកដែលចង់បានកូន បានជោគជ័យកូនដូចខ្ញុំដែរ។ អរគុណសម្រាប់ការស្រលាញ់ចូលចិត្តខ្ញុំទាំងពីរ! អរគុណសម្រាប់ពាក្យជូនពរប្តីប្រពន្ធខ្ញុំ និងកូនប្រុសខ្ញុំ!»។

បន្ទាប់ពីបានឃើញស្ត្រីវ័យក្មេងខាងលើ បង្ហោះរូបភាពនិងសំណេរខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានជូនពរឲ្យអ្នកទាំងពីរ ស្រឡាញ់គ្នាជារៀងរហូត និងអបអរសាទរចំពោះការមានកូនសមបំណង ។ ប៉ុន្តែទន្ទឹមគ្នានោះ ក៏មានមនុស្សមួយចំនួន បានរិះគន់ពេបជ្រាយ និងខ្លះថា នារីវ័យក្មេងរូបនេះ ស្រឡាញ់លុយរបស់ប្តីភេទដូចគ្នានោះ ទើបចេះតែលេបទៅរួច ព្រោះមើលទៅពួកគេ មិនសមជាប្តីប្រពន្ធសោះ សមតែជាម្តាយនិងកូនទៅវិញ ដោយសារភាគីប្តីមានវ័យជាង៥០ឆ្នាំ មុខជ្រួញជាងនាយក្រឹម ទៅទៀត។

ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបទៅអ្នករិះគន់ពេបជ្រាយទាំងនោះ នារីខាងលើ បានបញ្ជាក់ថា «រឿងស្នេហា រឿងប្តីប្រពន្ធគេ បើគេមិនស្រឡាញ់ គេមិនយកគ្នាទេ។ ខ្ញុំមិនចង់តបតទៅអ្នកទើស និងរិះគន់អាក្រក់ លើជីវិតខ្ញុំទេ តែអ្នកត្រូវចាំណា កម្មពៀរមានម្ចាស់ សាងអីបានហ្នឹង មើលតែជីវិតខ្លួនឯងឲ្យរស់មានក្តីសុខសិនទៅ តិចថារកក្តីសុខមិនឃើញ ហើយមើលលុយកុងធនាគារ សល់ប៉ុន្មានហើយ…»។

ជាមួយគ្នានេះ ឆ្លើយតបស្ត្រីម្នាក់ដែលចូលមកបញ្ចេញយោបល់ (ខម្មិន) ថា «ខ្ញុំសុខចិត្តក្រវិញ ប្រសើរជាងយកប្តីស្រីដូចគ្នាហើយមុខចាស់ជាងម៉ែបែបនេះ» ស្ត្រីមានប្តីភេទដូចគ្នាខាងលើ បានសរសេរតបថា «ខ្ញុំមានទាំង លុយ មានទាំងក្តីសុខ តែជីវិតអ្នកឯងគ្មានទាំងអស់ រាល់ថ្ងៃមានតែចិត្តច្រណែន ទើសគេ ក្តៅក្រហាយនឹងជីវិតគេមួយជីវិតហ្នឹងឯង»។

ដោយឡែក ឆ្លើយតបអ្នកសួរថា «ចាក់មេជីវិតយកកូននេះ ចំណាយអស់ប៉ុន្មានលុយ?» នារីដែលមានប្តីភេទដូចគ្នា និងកំពុងពពោះខាងលើ បានសរសេរបញញជាក់ថា «កូនបង អស់ខ្ទង់បីម៉ឺនដុល្លារ តម្លៃធ្វើ អស់តិចឬច្រើន តាមសុខភាពយើងផ្ទាល់ ហើយសម្រាប់ស្រី-ប្រុស តម្លៃមានចាប់ពី ៧ពាន់ឡើងទៅ»៕ ខៀវទុំ

RELATED ARTICLES