Sunday, January 19, 2025
Homeព័ត៌មានជាតិបុរស​ម្នាក់​ចាក់​សម្លាប់​ស្ត្រី​ខ្មែរ​២​នាក់ លើ​ទឹក​ដី​ថៃ

បុរស​ម្នាក់​ចាក់​សម្លាប់​ស្ត្រី​ខ្មែរ​២​នាក់ លើ​ទឹក​ដី​ថៃ

ប្រទេសថៃ ៖ ស្ត្រីជនជាតិខ្មែរ ចំនួន២នាក់ ដែលធ្វើចំណាកស្រុកចេញទៅបម្រើការងារ នៅក្នុងប្រទេសថៃ ត្រូវបានបុរសជនជាតិខ្មែរ ម្នាក់ ចាក់ប្រហារដោយគ្មានញញើតដៃ បណ្តាល ឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ទាំង២នាក់ បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរស្ថានីយតម្រួតការពារព្រំដែន លេខ១១៥ ស្ថិតក្នុងស្រុកពោងណាំរ៉ន ខេត្ត ច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុកកំរៀង ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះទាំង២នាក់ ដែលត្រូវឃាតករ ដៃឆៅចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃមិនទាន់ ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែក ជនដៃដល់ជាឃាតករចិត្តឃោរឃៅ ក៏មិនស្គាល់ អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា អ្នកទាំង៣ គឺសុទ្ធសឹងជាជនជាតិខ្មែរ ដែលធ្វើចំណាកស្រុក ចេញទៅធ្វើការនៅលើទឹកដីថៃ។

តាមប្រភពពីភាគីតម្រួតថៃ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនសង្ស័យមិនដឹង ជាមានគំនុំ ឬមានជម្លោះអ្វីជាមួយស្ត្រីរងគ្រោះ ទាំង២នាក់ ស្រាប់តែបានធ្វើសកម្មភាពយក កាំបិតមុតស្រួចទៅចាក់ប្រហារទៅលើស្ត្រី- រងគ្រោះទាំង២នាក់ ជាច្រើនកាំបិត បណ្តាល ឱ្យស្ត្រីរងគ្រោះទាំង២នាក់ ដេកដួលស្លាប់ក្នុង ថ្លុកឈាមនៅ២កន្លែងផ្សេងគ្នា ដោយម្នាក់ដេក ស្លាប់ផ្កាប់មុខនៅក្រោមផ្ទះ ចំណែកម្នាក់ទៀត ដេកស្លាប់ផ្កាប់មុខនៅក្នុងគុម្ពោធព្រៃ។

ប្រភពដដែលបន្តថា ក្រោយពេលចាក់ ប្រហារស្ត្រីរងគ្រោះទាំង២នាក់ស្លាប់ហើយ ជន- សង្ស័យជាឃាតករបានរត់គេចខ្លួនចូលក្នុងព្រៃ គេចចេញតាមខ្សែបន្ទាត់ព្រំដែនបាត់ស្រមោល។ លុះមានការប្រទះឃើញសពជនរងគ្រោះទាំង ២នាក់ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពី តម្រួតថៃ ហើយភ្លាមនោះ កម្លាំងតម្រួតការពារ ព្រំដែនថៃ បានចេញប្រតិបត្តិការតាមប្រមាញ់ ជនសង្ស័យរហូតចាប់ឃាត់ខ្លួនបាន និងនាំខ្លួន យកទៅប្រគល់ឱ្យកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ដើម្បីសាកសួរ និងចាត់ការតាម នីតិវិធី។

ដោយឡែក សពស្ត្រីរងគ្រោះទាំង២នាក់ ខាងលើ ត្រូវបានខាងជំនាញថៃ ពិនិត្យ និង ធ្វើកោសល្យវិច័យ មុននឹងចាត់ចែងបញ្ជូនមក ប្រគល់ឱ្យភាគីកម្ពុជា ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើ នេះ តម្រួតថៃនៅមិនទាន់អាចបញ្ជាក់ប្រាប់ អំពីអត្តសញ្ញាណជនដៃដល់ និងមូលហេតុដែល ឈានឱ្យមានការសម្លាប់ស្ត្រីរងគ្រោះ២នាក់ ដោយគ្មានញញើតដៃបាននៅឡើយទេ៕

RELATED ARTICLES