Thursday, November 14, 2024
Homeសង្គម និងជីវិតសង្សារចុ.../ងថា ចេញក៏រឿង ចូលក៏រឿង សង្សារដើមថា ចូលសាងបា.../ប ចេញបា.../បកម្ម

សង្សារចុ…/ងថា ចេញក៏រឿង ចូលក៏រឿង សង្សារដើមថា ចូលសាងបា…/ប ចេញបា…/បកម្ម

ភ្នំពេញ ៖ ក្រោយផ្ទុះរឿងរ៉ាវបែកបាក់ស្នេហា ប្រេះឆា រវាងអ្នកនាង ស៊ាន ធារី ម្ចាស់ហាង V SHOP BRAND និងគ្រូជោគជ័យ ឈ្មោះប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) ដែលស្រីស្អាត ស៊ាន ធារី ទម្លាយថា សង្សារចាស់នេះ បានលួចទាក់ទងសង្សារថ្មី ជាតារាស្រីវ័យក្មេង រូបស្រស់ និងពូកែដាក់ស្នេហ៍ឱ្យស្រីលង់ស្រឡាញ់នោះមក លោកប៊ុន ផាក បានទម្លាយពីអារម្មណ៍របស់ខ្លួនយ៉ាងខ្លីថា “ចេញក៏រឿង ចូលក៏រឿង” ហើយភ្លាមនោះ ស្រាប់តែអតីតសង្សារទី១ (សង្សារដើម)   របស់អ្នកនាង ស៊ាន ធារី គឺលោក ជា ចាន់តុលា បានលើកឡើងក្នុងន័យសំ ដៅទៅលោកប៊ុន ផាក (សង្សារចុង) ដែលដណ្តើមសង្សាររបស់ខ្លួននោះថា “ចូលសាងបាប ចេញបាបកម្ម”។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាង ស៊ាន ធារី ម្ចាស់ហាងលក់សម្លៀកបំពាក់ V SHOP BRAND ដែលគេស្គាល់ថាជាសង្សាររបស់គ្រូជោគជ័យ ឈ្មោះប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) បានទម្លាយវីដេអូមួយ បង្ហាញពីសកម្មភាពលោកប៊ុន ផាក ជាសង្សារ នាង លួចលាក់មានស្រីថ្មី កំពុងលុតជង្គង់ឱបកៀកកើយជាមួយនារីម្នាក់ នៅក្នុងបន្ទប់របស់ខ្លួន ប៉ុន្តែវីដេអូមួយនេះ ត្រូវបានបិទមុខទាំងខាងប្រុស និងខាងស្រី ។ ជាមួយគ្នានេះ អ្នកនាងស៊ាន ធារី បានបង្ហោះលិខិតកិច្ចសន្យាខ្ចីប្រាក់ ចំនួន ៨ម៉ឺនដុល្លារ ១សន្លឹក ព្រមទាំងរូបថតខ្សែអង្កាំឈើ ១ថង់ ដែលនាងបានអះអាងថា ត្រូវម្តាយនាងរកឃើញនៅក្នុងផ្ទះ និងបានយកទៅសួរគេ ទើបដឹងថា ជារបស់គេដាក់ស្នេហ៍។

ក្រោយពេលឃើញអតីតសង្សារទម្លាយរឿងរ៉ាវបែកបាក់ និងចោទប្រកាន់ថា ខ្លួនបានដាក់ស្នេហ៍នាង លោកប៊ុន ផាក បានសរសេរសារឆ្លើយតបទៅអតីតសង្សារ (អ្នកនាងស៊ាន ធារី) ថា “សម្បូរស្នេហ៍ពេកក៏មិនល្អដែរ គេថាយើងដាក់ស្នេហ៍”។

លោកប៊ុន ផាក បានបញ្ជាក់ថា “តាមពិតយើងបែកគ្នាយូរហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏ធ្លាប់ប្រកាសហើយដែរ ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន បែកគឺបែកហើយ ឥឡូវនេះខ្ញុំក៏រកបានស្នេ ហាថ្មីហើយដែរ ដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ…”។

បន្ទាប់មក នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកប៊ុន ផាក បានសរសេរបន្ថែមថា “ខ្ញុំធ្វើរឿងមួយដែលខ្ញុំចង់ធ្វើ តែធ្វើឱ្យអ្នកមិនសប្បាយចិត្ត មិនមែនជាកំហុសរបស់ខ្ញុំទេ…”។

លុះមកដល់យប់ថ្ងៃដដែលនោះដែរ លោកប៊ុន ផាក បានសរសេរបន្ថែមទៀតថា “ចេញក៏រឿង ចូលក៏រឿង”។ក្រោយឃើញសំណេររបស់លោកប៊ុន ផាក ដែលជាសង្សារទី២ (សង្សារចុង) របស់អតីតសង្សារខ្លួន (អ្នកនាងស៊ាន ធារី) ខាងលើនេះ លោកជា ចាន់តុលា (សង្សារដើម) បានបង្ហោះសំណេរក្នុងន័យសំដៅទៅលោកប៊ុន ផាក កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ចូលក៏រឿង (សាងបាប) ចេញក៏រឿង (បាបកម្ម)”។

ដោយឡែក អ្នកនាង ស៊ាន ធារី ម្ចាស់ហាង V SHOP BRAND នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហោះសាររៀបរាប់ថា “មិនបាច់សើចចំអក ឬអាណិតខ្ញុំទេ ជាផ្លូវដែរខ្ញុំជ្រើសរើស ហើយមនុស្សខ្ញុំ ក៏មិនមែនផ្តេកផ្តួល drama ជាកម្មពៀរអ្វីនោះទេ ខ្ញុំរឹងមាំតែម្នាក់ឯង តាំងពីដើមមក ហើយកំហុសរបស់ខ្ញុំ គឺបើមិនស្រលាញ់គេ កុំផ្តល់ក្តីសង្ឃឹមឱ្យគេ កុំឱ្យអ្នកណាម្នាក់មកឈឺចាប់ដោយសារយើង ធ្វើអ្វី clear ឱ្យច្បាស់ៗ បទពិសោធន៍ពីមេរៀននេះ គឺកុំឆាប់ជឿគេពេក កុំទុកចិត្តគេពេក ធ្វើល្អ ឱ្យត្រូវមនុស្ស កុំស្លូតពេក មានការត្រូវតតាំង មិនគួរទ្រាំឱ្យគេធ្វើបាប និងបោកប្រាស់ស្រួលៗ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤  អ្នកនាងស៊ាន ធារី ម្ចាស់ហាង V SHOP BRAND ជាងអតីតសង្សាររបស់លោកជា ចាន់តុលា និងលោកប៊ុន ផាក បានទម្លាយរឿង បកអាក្រាត អំពើមិនស្មោះត្រង់ ផិតក្បត់របស់អតីតសង្សារនាង (លោកប៊ុន ផាក) ថា “យុគ៩ សុំបកអាក្រាតមនុស្សប្រុសមុខលុយ ថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មាន បោកបានទូរស័ព្ទគេមួយបាត់ហើយ ខ្ញុំវិញ ប៉ុន្មានខែដំបូងទេ អស់ ៨ម៉ឺនដុល្លារជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀត រយៈពេល ៣ឆ្នាំនេះផង ថាមិនចង់ផុសទេ ព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តបន្ទាប់ដូចខ្ញុំទៀតទេ ចាត់ទុកថាធ្វើយកតែបុណ្យចុះ បើស្រីៗណាបានឃើញហើយ សូមចៀសឱ្យឆ្ងាយ បើមិនចង់អស់លុយ ហើយត្រូវគេដាក់ស្នេហ៍។ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លូនកើតមកមានចំណេះដឹង មិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រឹស្តីវិញ រាប់មិនអស់ តែការអនុវត្តវិញ ស្មើសូន្យ! បើរឿងសម្តែងវិញ លេខមួយ។ ចាំទំនេរ និយាយប្រាប់បន្ថែមទៀត share មួយផងបងៗ ឱ្យស្រីៗផ្សេងបានដឹងឮ…”។

ស្រីស្អាត ស៊ាន ធារី បានបកអាក្រាតពីអតីតសង្សាររបស់នាងបន្ថែមទៀតថា “ស្អីក៏គ្មានដែរ ម្នាក់ប្រុសហ្នឹងនោះ មានតែសំបកទេ មានតែសំបក បើចេះចាយតិចតាមសម្មាអាជីវោទៅ មានអី ចង់មានឆាប់ ផ្លូវកាត់ បបួលរកស៊ីអីក៏មិនចេះ មិនកើត ជួយប៉ុន្មានក៏មិនដំណើរការ ហើយសុទ្ធតែបង្រៀនគេធ្វើអាជីវកម្ម ផ្ទះជួលគេ ថាផ្ទះខ្លួន នៅវីឡា ខោអាវក្នុងទូ យកមកទាំងអស់ មានតែលីអូ ជាប់ខ្លួននោះទេ ខ្ជិលទារ។ ម្សិលមិញ ទូទឹកក្តៅ ត្រជាក់ ក៏យកមក មិនឱ្យផឹកដែរ។ របស់ខ្ញុំទិញសុទ្ធប្រេនថ្លៃៗ ចាំមើល ដឹងខ្លួនហើយលោកឃូរ គ្រប់យ៉ាងលោកឃូរ អ្នកបង្រៀនខ្ញុំទេ មនុស្សដែលលោកឃូរ គិតថាល្ងង់ ធ្វើបាបកន្លងមក លោកឃូរ ជួបរបស់ពិតហើយ កុំចេះតែហ៊ានដើរបោកស្រីៗ ចុងក្រោយលោឃូរ រកត្រូវគ្នាវិញ ខ្ញុំសម្តែងធ្វើឈ្លោះ ដើរចេញមក មិនចាញ់ល្បិចលួងលោមទៀតទេ មានអ្នកចង់សេងវិញទេ លក់ធូរៗ ធ្វើសប្បុរស…”។

ជុំវិញការទម្លាយរឿងស្នេហាប្រេះឆា របស់អតីតគូសង្សារត្រភាគីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីភាគីពាក់ព័ន្ធទាំង៣នាក់ ខាងលនេះបានទេ កាលពីម្សិលមិញ៕ ដារិទ្ធ

RELATED ARTICLES