Thursday, November 21, 2024
Homeសង្គម និងជីវិតផ្ទុះ.../រឿងកូនកំលោះ៦២-កូនក្រមុំ២២ ធ្លា.../យចោលប្រពន្ធ.../ចាស់ ការប្រពន្ធក្មេង

ផ្ទុះ…/រឿងកូនកំលោះ៦២-កូនក្រមុំ២២ ធ្លា…/យចោលប្រពន្ធ…/ចាស់ ការប្រពន្ធក្មេង

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាអាណិកជននៅបរទេសម្នាក់ រៀបការជាមួយក្រមុំវ័យក្មេង រូប ស្រស់ម្នាក់ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម រហូតបែកធ្លាយព័ត៌មានមកថា កូនកំលោះវ័យជរានេះ បោះ បង់ចោលប្រពន្ធចាស់នៅអាមេរិក មករៀបការប្រពន្ធក្មេងនៅស្រុកខ្មែរ។

គូស្វាមីភរិយាថ្មោងថ្មី ដែលកំពុងល្បីពេញបណ្តាញសង្គមនេះ សាមីខ្លួនកូនកំលោះ មានឈ្មោះអ៊ិន ផល្លីលី អាយុ៦២ឆ្នាំ ជាអ្នកជំនួញ និងជាអាណិកជនខ្មែរ ស់នៅសហរដ្ឋអាមេរិករ។ ចំណែកកូនក្រមុំ មានឈ្មោះសុខ ស៊ូយាន អាយុ២២ឆ្នាំ។ គូស្នេហ៍ខាងលើ បានដឹកដៃគ្នាចូលរោងការ តាមប្រពៃណី កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ថ្មីៗនេះមានការចែករំលែក ល្បីពេញបណ្តាញសង្គម ចំពោះមង្គលការខុសវ័យមួយគូ ដែលបុរស ជាកូនកំលោះ វ័យជរា អាយុ៦១ឆ្នាំ បានដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត វ័យ២២ឆ្នាំ ចូលរោងការ ដោយកម្មវិធីមង្គលការនោះ បានរៀបចំឡើងយ៉ាងធំ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះកូនកំលោះ ដែលឆក់បានបេះដូងកូនក្រមុំវ័យក្មេង ពិសេសមានរូបសម្រស់មិនចាញ់តារានោះឡើយ។ ជាមួយនេះ ក៏មានមតិមួយចំនួន បានរិះគន់ចំអកដល់គូស្នេហ៍ខាងលើផងដែរ ដោយ ខ្លះលើកឡើងថា ខាងស្រីរៀបការ ព្រោះតែដុល្លារ ជាដើម។

ជាមួយគ្នានេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Vanna Inn បានចេញមកទម្លាយថា “គាត់បានចំណាយប្រាក់យ៉ាងច្រើន ដើម្បីផ្គាប់ចិត្តនាង និងគ្រួសាររបស់នាង។ គាត់បានយកពីអតីតប្រពន្ធ ទៅប្រគល់ឱ្យនារីវ័យក្មេងនេះ។ សោកស្តាយ គាត់បានចាកចោលប្រពន្ធ ទៅរៀបការជាមួយនារីម្នាក់នេះ ដែលមានវ័យក្មេងជាងគាត់ ៤០ឆ្នាំ។ សូម្បីតែកូនស្រីរបស់គាត់ ក៏ចាស់ជាងកូនក្រមុំដែរ។ ប្រាក់ដុល្លារ ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង បុរសហ្នឹងធ្វើការ ហើយចំណាយវាទាំងអស់លើនារីវ័យក្មេង។ គាត់បានបោកប្រពន្ធ ហើយកុហកម្តងហើយម្តងទៀត រហូតចាប់ បាន។ ប្រពន្ធធ្វើការពេញមួយជីវិត ដើម្បីទិញផ្ទះ ឡាន និងសន្សំប្រាក់ចូលនិវត្តន៍តិចតួច គាត់ដឹងថាគាត់យកវាទៅផ្គាប់ចិត្តនារីម្នាក់ទៀត។ គាត់ប្រាប់ប្រពន្ធថា ហេតុអ្វីបានជាបារម្ភ នាងនៅស្រុកខ្មែរ ហើយឯងនៅ អាមេរិក។ គ្រាន់តែទទួលយកការពិតដែលថា គាត់ត្រូវតែរៀបការ ជាមួយក្មេងស្រីវ័យក្មេង។ នេះមិនមែនជាការចំអកទេ វាជាការពិត…”។

ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sierryanna Sarin បានសរសេរថា “គូស្នេហ៍ថ្មោងថ្មី ម្ចាស់ព្រះ មានសួរខាងប្រុសនៅ? កូនគាត់ជា police ចោរបាញ់ស្លាប់ ម្តាយឈឺចាប់បាត់បង់កូន មិនទាន់បានធូរផង ប្តីយកប្រពន្ធក្មេងចោលទៀត…”។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក មួយទៀត ឈ្មោះ Nancy Muyuon Lay បានសរសេរថា “គាត់អាយុចាស់ជាងនាងហ្នឹង ជិត៥០ឆ្នាំ គាត់រស់នៅ Stockton, California នាងហ្នឹងក្មេងជាងកូនស្រីគាត់ទៀត។ ប្រហែលជាគាត់ចង់បញ្ឈឺប្រពន្ធដើមគាត់ទេដឹង បានជួលគេ posted ក្នុង Facebook ច្រើនយ៉ាងនេះ? គាត់មានកូនប្រុសម្នាក់ ធ្វើ Police ឈ្មោះ Jimmy Inn ត្រូវអាខ្មៅបាញ់ស្លាប់ ប្រពន្ធដើមគាត់ ពិបាកចិត្ត ឥឡូវអាប្តីក្បត់ បានធ្វើឱ្យគាត់ឈឺថែមមួយជាន់ទៀត គឺគួរឱ្យអាណិតណាស់…”។

ទោះបីជាយ៉ាងណា ឆ្លើយតបពាក្យរិះគន់ សើចចំអកខាងលើ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកមួយ ឈ្មោះហ៊ន គឹមលាង ដែលអះអាងថា ត្រូវជាសាច់ញាតិខាងកូនកំលោះអាយុ៦២ឆ្នាំ បានចេញមកការពារកិត្តិយសគូស្វាមីភរិយាខាងលើ ដោយសរសេរថា “ខ្លួនឯងអត់លុយការប្រពន្ធទេ តែហ៊ានទៅដៀលមនុស្សស្រីថា យកប្តីដោយសារលុយ សួរដូចឆោត រៀបការអ្នកណាដែលអត់ប្រើលុយ? ឃើញគេមានសមត្ថ ភាពយកប្រពន្ធក្មេងស្អាត ខ្លួនឯងច្រណែនគេ ម៉េចចឹង? ច្រណែនគេមធ្យម នៅដៀលខាងស្រីថែមទៀតថា ខ្វះអ្នកយកមែន?… នែ៎! គេពេញចិត្តហើយបានគេយកហ្នឹង! ប្តីហា មែនចេះតែយក យកបានណា អត់មានកម្មង់តាម Food panda បានទេ បើមាន ប្រាប់ខ្ញុំផង ចង់កម្មង់ដែរ ហើយអ្នកថាឱ្យគេហ្នឹងមានអ្នកយកអត់? ខ្លះទៀតអាងតែខ្លួនឯងបានប្តី បានប្រពន្ធស្អាត ហើយមកបង្អាប់គូគេអ្នកមិនសូវស្អាត ម៉េចចឹង? គ្មានអ្នកណាកើតមកចង់អាក្រក់ទេ ប៉ុន្តែសេចក្តីសុខក្នុងគ្រួសារ គេមើលលើអ្នកណាសុខជាង មានសុភមង្គលជាង អ្នកនឹងជោគជ័យក្នុងគូជីវិតហើយ។ យុគ៩ហា កម្មពៀរទាន់ហន់ណាស់ ទៅថ្ងៃមុខ គង់តែចាស់ដូចគេដែរទេ កុំពេបជ្រាយ ទើសនឹងជីវិតគេពេកបាបណាស់! ពីខ្ញុំសាច់ ញាតិខាងកូនកំលោះ…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីសាមីភាគីកូនកំលោះ និងកូនក្រមុំ ជាប្តីប្រពន្ធថ្មោងថ្មីខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES