ភ្នំពេញ៖ស្រីស្រស់ចាន់ ឡៃវលក្ខណ៍ បានធ្វើឲ្យលោកយ៉ែម សំអូន វិលក្បុងមិនតិចទេ ព្រោះតែកាលពីថ្ងៃទី១៧ វិច្ឆិកា នាងបានប្រកាសប្រាប់មិត្តភក្ដិនិងអ្នកលេងបណ្ដាញសង្គមថាប្រុសក្មេងសំអូន ជលសារ ជា«ប្អូនប្រុស»នាងដែលកូនធ័មលោកសំអូន រូបនេះសម្រួលបន្ទុកដល់នាងច្រើនណាស់ ដូចជាដើរតួនាទីជាអ្នកជូននាងទៅច្រៀង ,ស្ពាយកាតាបធំមួយ កាន់ខោអាវ២ថង់ និងស្ពាយកាមេរ៉ា២ដើម ឈរចាំថតនាងដល់ទៅ៣ម៉ោង …។ឡៃវលក្ខណ៍ ក្រៅពីសរសើរពីគុណសម្បត្តិលោកជលសារ នោះនាងក៍សម្ដែងការអាណិតដល់លោកជលសារ ដែលមានចិត្តភក្ដីចំពោះរូបនាងជាខ្លាំង ។ប៉ុន្ដែអ្នកលេងហ្វេសបុកបានហួសចិត្តជាខ្លាំងនៅពេលដែលនាងហៅលោកជលសារ ជាកូនធ័មលោកសំអូន ថាជាប្អូនប្រុស នោះព្រោះគ្រប់គ្នាដឹងថាបុរសរូបនេះហើយជាគូសង្សារនាងដែលនាងឆក់ចេញពីលោកសំអូន ទើបម្នាក់ៗហួសចិត្ត។ជាមួយគ្នានេះដែរក៍មានការលើកឡើងដែរថានេះជាការប្រើយុទ្ធសាស្រ្ដរបស់ស្រីស្រស់ចាន់ ចាន់ ឡៃវលក្ខណ៍ ដើម្បីឆ្លើយតបទៅលោកយ៉ែម សំអូន ដែលកំពុងយតែក្ដៅចិត្តរឿងលោកជាអ្នកបណ្ដុះបណ្ដាលដុសខាត់លោកជលសារ ស្រាប់តែពេលគេពេញរូបពេញរាងចេះជំនាញថតរូបច្បាស់ឡៃវលក្ខណ៍ ក៍អូសជលសារ ទៅធ្វើការនៅក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ដែលជាគូប្រជែងរបស់លោកទៅវិញ ។ប្រភពថាឡៃវលក្ខណ៍ បានដឹងថាមនុស្សជាច្រើនច្រឡំថាលោកជលសារ ជាកូនធ័មលោកយ៉ែម សំអូន ហេតុនេះទើបនាងលេងបិទពួនថាប្រុសក្មេងរូបនេះជាប្អូននាងដែរ បើទោះជានាងដឹងថាមនុស្សនៅជុំវិញខ្លួននាងជាពិសេសលោកសំអូន មិនខ្ចីជឿក៍ដោយ។
ចាន់ ឡៃវលក្ខណ៍ ជាតារាចម្រៀងដ៍សកម្មក្នុងក្រុមកម្សាន្ដរបស់លោកយ៉ែម សំអូន ហើយនាងបានទាក់ទងគ្នាជាមួយលោកសំអូន ជលសារ តាំងពីឆ្នាំ២០២២ ប៉ុន្ដែទើបបង្ហាញស្នេហ៍ជាចំហ នៅឆ្នាំ២០២៤ ខណៈដែលលលោកសំអូន ទាល់តម្រេះក៍ងាកមកផ្សះផ្សារស្នេហាជាមួយអតីតប្រពន្ធអ្នកនាងយ៉ាន លីនដា វិញកាលពីពាក់កណ្ដាលឆ្នាំ២០២៤ និងរៀបការលើកទី២នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ។លោកសំអូន និយាយប្រាប់អ្នកយកព័តមានយើងថាលោកមិនទាន់ដល់ពេលវេលាត្រូវបកស្រាយរឿងជលសារ និងឡៃវលក្ខណ៍ ចាកចេញពីក្រុមរបស់លោកនោះទេ តែលោកថាគ្មានអ្វីអាចលាក់បាំងការពិតបានឡើយ ពោលគឺរឿងនេះនឹងលាតត្រដាងនាពេលខាងមុខ។ចំណែកនាងឡៃវលក្ខណ៍ វិញដាក់ល័ក្ខខណ្ឌជាមួយអ្នកសារព័តមានថានាងមិនចង់ឲ្យមានការផ្សារភ្ជាប់ឈ្មោះ ឬប្រធានបទនាងភ្ជាប់ជាមួយលោកសំអូន សម្រាប់ចំណងជើងសារព័តមានឡើយ ។
ចាន់ ឡៃវលក្ខណ៍ មានទឹកដមសម្លេងមធ្យម និងសម្រស់ទាក់ទាញក្រោយពេលមានដំណឹងថានាងបានកែច្រមុះ ដែលតាមព័តមានថាពេលនេះមិនត្រឹមតែមិនចង់រំលឹកពីឈ្មោះលោកយ៉ែម សំអូន ទេ តែពេលទៅកម្មវិធីអ្នកសិល្បៈជួបគ្នាដោយចៃដន្យជាបប៉ាធ័មរូបនេះនាងដើរគេចចេញតែម្ដងពោលគឺអត់និយាយរកសូម្បីតែ១ម៉ាត់ ។ប្រភពបានឲ្យដឹងថាលោកសំអូន ដូចបាត់ដៃម្ខាងក្រោយបាត់កូនធ័មទាំង២ តែលោកគ្មានគម្រោងដំណ្ដើមជលសារ ពីឡៃវលក្ខណ៍ វិញទេ ព្រោះពេលនេះកំពុងតែផ្អែមល្ហែម និងមមាញឹករកលុយជាមួយប្រពន្ធ។សម្រាប់នាងឡៃវលក្ខណ៍ វិញក្រៅពីរឹតចំណងស្នេហាជាមួយប្រុសក្មេងជលសារ ក្នុងស្រុកនោះនាងក៍ធ្លាប់នាំកូនធ័មលោកសំអូន រូបនេះទៅសាសងស្នេហានៅក្រៅស្រុកដែរ បើទោះជាគ្មានដំណឹងរៀបការក៍ដោយ ៕