Friday, November 22, 2024
Homeព័ត៌មានសិល្បៈបេក្ខជនប្រឡងចម្រៀងរ៉េប សុំទោស ចម្លងប៉ារ៉ូលបទម្ចាស់ដើម

បេក្ខជនប្រឡងចម្រៀងរ៉េប សុំទោស ចម្លងប៉ារ៉ូលបទម្ចាស់ដើម

ភ្នំពេញ ៖ តារាចម្រៀងរ៉េប Zedes ម្ចាស់បទ “ក្រឡុក” បានចេញមុខប្រតិកម្មចំពោះបេក្ខភាពប្រឡងកម្មវិធីចម្រៀងរ៉េប Rapper Fighter លោក LO MA ជាកូនក្រុមរបស់គ្រូបង្វឹក KingChi ដែលលួចយកប៉ារ៉ូលចម្រៀងលោក ខំធ្វើអស់រយៈពេល៤ឆ្នាំ ទៅប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប ទាំងលោកមិនអនុញ្ញាត ខណៈដែលបេក្ខជន LO MA ក្រោយពីរងការរិះគន់ និងមិនពេញចិត្តពីសំណាក់ម្ចាស់ដើម Zedes ក៏បានចេញទទួលស្គាល់កំហុស និងសូមទោសជាសាធារណៈ ជុំវិញការចម្លងប៉ារ៉ូលបទដើម ទៅប្រកួត។

ការចេញមុខសុំទោសពីសំណាក់បេក្ខជនខាងលើនេះ ខណៈដែលលោក Zedes ដែលគេស្គាល់ជាបេក្ខជន Top 2 កម្មវិធី The Rapper Cambodia រដូវកាលទី១ បានធ្វើការរិះគន់ដោយចំៗថា បេក្ខជនឈ្មោះ LO MA បានយកបារ៉ូលចម្រៀងរបស់លោក ទៅច្រៀងក្នុងការប្រកួត ដោយមិនបានសុំការអនុញ្ញាត កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងវគ្គ Fighter Spirit សប្តាហ៍ទី៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា តារាចម្រៀងរ៉េប Zedes អតីតបេក្ខជន TOP2 ក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ បានចេញមុខប្រតិកម្មចំពោះបេក្ខជន LO MA ដែលជាបេក្ខជនក្នុងកម្មវិធី Rapper Fighter កូនក្រុមរបស់លោក Kingchi  តាមរយៈគណនីផ្ទាល់ខ្លួនដែលមានឈ្មោះ Chea Bratha ដោយបានចែករំលែកវីដេអូ LO MA ប្រកួតជាមួយនឹងបេក្ខជនផ្សេងទៀត អមដោយសំណេរថា “បទដែលខ្ញុំធ្វើវាអស់ ពេលជិត៤ឆ្នាំ ត្រូវបានបុគ្គលម្នាក់នេះ “LO MA” បំផ្លាញ ដោយយកប៉ារ៉ូល ពីបទខ្ញុំ ទៅដាក់ក្នុងបទប្រឡងរបស់ខ្លួនឯង។ ធ្លាប់សុំខ្ញុំដែរ តែខ្ញុំមិនព្រម រួចក៏លួចអ៊ីចឹងតែម្តងទៅមែន? យកប៉ារ៉ូលរបស់គេទៅប្រឡងអ៊ីចឹង គិតថាឡូយមែនប្រូ?”។

យ៉ាងណាមិញ ក្រោយមានប្រតិកម្មពីម្ចាស់បទភ្លាមៗនោះ បេក្ខជន LO MA បានចេញមុខទទួលស្គាល់កំហុស ឆ្គង និងសុំទោសជាសាធារណៈភ្លាមៗផងដែរ។

បេក្ខជនឈ្មោះ LO MA បានបញ្ជាក់ថា ខ្លួនសូមធ្វើការសុំទោសទៅកាន់ Zedes ចំពោះប៉ារ៉ូលមួយចំនួន ដែលលោកបានយកមកដាក់បញ្ចូលក្នុងថ្ងៃប្រកួត ដោយមិនបានគិតវែងឆ្ងាយ ហើយសូមសុំទោសទៅដល់អ្នកគាំទ្រ ដែលធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត សុំទោស Coach King Chi និងកម្មវិធីទាំងមូលផងដែរ។

លោក LO MA បាននិយាយថា “ជម្រាបសួរ! ខ្ញុំបាទ LO MA ខ្ញុំជាបេក្ខជន ប្រឡង Rapper Fighter ហ្នឹងហើ យក្នុងករណីដែលខ្ញុំសរសេរ Lyrics ប៉ះពាល់ទៅដល់បារ៉ូលរបស់ Zedes បាទហើយខ្ញុំពិតជាចង់សុំទោស Zedes ផងដែរ ដោយសារបារ៉ូល Zedes ដែលខ្ញុំយកមកដាក់ ដែលខ្ញុំយកទៅប្រឡង បារ៉ូលរបស់គាត់ “ព្រោះគីឡូគេមើលងាយ គីឡូគេពេបជ្រាយ គេដាក់ទំនាយ” ហើយបារ៉ូលរបស់ខ្ញុំ “មានខ្លះគេមើលងាយ មានអ្នកខ្លះគេពេបជ្រាយ គេដាក់ទំនាយ” ហើយខ្ញុំក៏បានយកបារ៉ូលហ្នឹង យកមកដាក់ ដែលគាត់ធ្លាប់ប្រាប់ខ្ញុំថា អត់ឱ្យខ្ញុំដាក់ទេ ហើយក៏ខ្ញុំចង់សុំទោសទៅដល់ Zedes ផងដែរ ហើយខ្ញុំពិតជាទទួលកំហុស ហើយខ្ញុំសុំទោសទៅដល់ទស្សនិកជនទាំងអស់ផងដរ ហើយជាពិសេសគឺ Zedes ខ្ញុំសុំទោស…”៕

RELATED ARTICLES